លូកា 9
9
បេសកកម្មរបស់អ្នកទាំងដប់ពីរ
(ម៉ាថាយ ១៥.៥-១៥ ម៉ាកុស ៦.៧-១៣)
1ពេលនោះ ព្រះយេស៊ូវបានហៅអ្នកទាំងដប់ពីរមក ហើយក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាចលើអស់ទាំងអារក្ស ហើយអាចមើលជំងឺឲ្យជា 2ព្រះអង្គបានចាត់គេឲ្យទៅប្រកាសប្រាប់អំពីព្រះរាជ្យរបស់ព្រះ ហើយមើលអ្នកជំងឺឲ្យបានជាផង។ 3ព្រះអង្គមានព្រះបន្ទូលប្រាប់ថា៖ «កុំយកអ្វីទៅតាមផ្លូវឡើយ ទោះជាដំបង ថង់យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវពីរដែរ។ 4បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ។ 5បើអ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ ចូរចេញពីភូមិនោះទៅ ហើយរលាស់ធូលីដីពីជើងអ្នកចេញ ទុកជាបន្ទាល់ទាស់នឹងគេវិញ»។ 6ពួកគេក៏បានចាកចេញ ទៅសព្វភូមិទាំងអស់ ព្រមទាំងផ្សាយដំណឹងល្អ ហើយមើលអ្នកជំងឺឲ្យជានៅគ្រប់កន្លែងដែរ។
ស្តេចហេរ៉ូឌនឹកឆ្ងល់អំពីព្រះយេស៊ូវ
(ម៉ាថាយ ១៤.១-១២ ម៉ាកុស ៦.១៤-២៩)
7ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលព្រះអង្គធ្វើទាំងប៉ុន្មាន ក៏មានព្រះហឫទ័យអល់អែក ព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញហើយ 8ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណបានរស់ឡើងវិញ។ 9ព្រះបាទហេរ៉ូឌមានរាជឱង្ការថា៖ «យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកដែលយើងឮថា បានធ្វើការអស្ចារ្យទាំងនេះ ជាអ្នកណា?» ហើយព្រះបាទហេរ៉ូឌក៏ចង់ឃើញព្រះអង្គដែរ។
ព្រះយេស៊ូវប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ យ៉ូហាន ៦.១-១៤)
10ពេលពួកសាវកបានត្រឡប់មកវិញ រៀបរាប់រឿងទូលព្រះយេស៊ូវពីការដែលគេបានធ្វើទាំងប៉ុន្មាន ព្រះអង្គក៏នាំគេទៅទីស្ងាត់ដោយឡែក ជិតភូមិមួយឈ្មោះបេតសៃដា។ 11កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។
12លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ 13តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។ 14នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។ 15ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ 16ព្រះអង្គបានយកនំបុ័ងប្រាំដុំ និងត្រីពីរ ងើបទតទៅលើមេឃ ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាជនបរិភោគ។ 17គេបានបរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បានដប់ពីរកន្ត្រក។
លោកពេត្រុសប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ
(ម៉ាថាយ ១៦.១៣-១៩ ម៉ាកុស ៨.២៨-២៩)
18ថ្ងៃមួយ ពេលព្រះអង្គកំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ ព្រះអង្គសួរគេថា៖ «តើមហាជនថាខ្ញុំជាអ្នកណា?» 19គេទូលឆ្លើយថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ»។ 20ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?» ពេត្រុសទូលឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រីស្ទនៃព្រះ»។
ព្រះយេស៊ូវប្រកាសអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ
21ព្រះយេស៊ូវហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីសេចក្តីនេះឡើយ 22ដោយមានព្រះបន្ទូលថា៖ «កូនមនុស្សត្រូវរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»។
23រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ 24ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ។ 25ប្រសិនបើមនុស្សណាម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ តើមានប្រយោជន៍អ្វីដល់អ្នកនោះ? 26ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ នៅពេលដែលលោកមកក្នុងសិរីល្អរបស់លោក សិរីល្អរបស់ព្រះវរបិតា និងសិរីល្អរបស់ពួកទេវតាបរិសុទ្ធ។ 27ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះ នឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញព្រះរាជ្យរបស់ព្រះ»។
សិរីល្អរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១៧.១-៨ ម៉ាកុស ៩.២-៨)
28ប្រហែលជាប្រាំបីថ្ងៃ ក្រោយដែលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះមក ព្រះអង្គបានយកពេត្រុស យ៉ូហាន និងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ 29កាលព្រះអង្គកំពុងតែអធិស្ឋាន នោះព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសភ្លឺព្រាត។ 30ពេលនោះ ឃើញមានមនុស្សពីរនាក់ គឺលោកម៉ូសេ និងលោកអេលីយ៉ា កំពុងតែជជែកជាមួយព្រះអង្គ។ 31លោកទាំងពីរបានលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសម្រេចនៅក្រុងយេរូសាឡិម។ 32ឯពេត្រុស និងអ្នកទាំងពីរដែលនៅជាមួយគាត់ បានដេកលក់ តែពេលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អរបស់ព្រះអង្គ និងមនុស្សពីរនាក់ ដែលឈរនៅជាមួយព្រះអង្គដែរ។ 33ពេលលោកទាំងពីរនោះកំពុងតែចាកចេញពីព្រះយេស៊ូវទៅ ពេត្រុសទូលថា៖ «លោកគ្រូ ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ សូមឲ្យយើងខ្ញុំធ្វើត្រសាលបី គឺមួយសម្រាប់លោកគ្រូ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា» ដោយមិនដឹងថាខ្លួននិយាយអ្វីឡើយ។ 34កំពុងដែលទូលសេចក្តីទាំងនេះនៅឡើយ នោះស្រាប់តែមានពពកមកគ្របបាំងគេ ហើយគេក៏ភ័យខ្លាច ពេលគេចូលទៅក្នុងពពកនោះ។ 35ពេលនោះ មានសំឡេងចេញពីពពកមកថា៖ «នេះជាកូនដែលយើងបានជ្រើសរើស ចូរស្តាប់ព្រះអង្គចុះ»។ 36ពេលសំឡេងនោះចប់ គេឃើញមានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ ពួកគេនៅស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។
ព្រះយេស៊ូវប្រោសក្មេងប្រុសម្នាក់ដែលមានអារក្សចូលឲ្យជា
(ម៉ាថាយ ១៧.១៤-១៨ ម៉ាកុស ៩.១៤-២៧)
37នៅថ្ងៃបន្ទាប់ ពេលចុះពីភ្នំមកវិញ មានមហាជនច្រើនកុះករចូលមកជួបព្រះអង្គ។ 38មានម្នាក់ស្រែកពីក្នុងចំណោមប្រជាជនមកថា៖ «លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ខ្ញុំមានកូនតែមួយនេះគត់។ 39វិញ្ញាណអាក្រក់ចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំពេញទាំងខ្លួន រួចចេញពីវាទៅដោយពិបាក។ 40ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញដែរ តែគេដេញមិនបានសោះ»។ 41ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ និងទ្រាំជាមួយអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំកូនអ្នកមកឯណេះ»។ 42ពេលក្មេងនោះដើរចូលមក អារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវកំហែងទៅវិញ្ញាណអាក្រក់ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ។
ព្រះយេស៊ូវប្រកាសម្តងទៀតអំពីការសុគតរបស់ព្រះអង្គ
(ម៉ាថាយ ១៧.២២-២៣ ម៉ាកុស ៩.៣០-៣២)
43មនុស្សទាំងអស់មានសេចក្ដីអស្ចារ្យនឹងមហិទ្ធិឫទ្ធិរបស់ព្រះ។ ពេលគ្រប់គ្នាកំពុងតែស្ញប់ស្ញែងពីអស់ទាំងការដែលព្រះអង្គបានធ្វើ នោះព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ 44«ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោកហើយ»។ 45ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។
អ្នកដែលធំពិតប្រាកដ
(ម៉ាថាយ ១៨.១-៥ ម៉ាកុស ៩.៣៣-៣៧)
46ខណៈនោះ ពួកសិស្សជជែកគ្នា ចង់ដឹងថាអ្នកណាដែលធំជាងក្នុងចំណោមពួកគេ។ 47ប៉ុន្តែ កាលព្រះយេស៊ូវជ្រាបគំនិតក្នុងចិត្តគេ ព្រះអង្គក៏យកក្មេងតូចមួយមកដាក់នៅជិតព្រះអង្គ 48ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។
មានអ្នកផ្សេងទៀតដេញអារក្ស
49យ៉ូហានទូលឆ្លើយថា៖ «លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ក្នុងនាមលោកគ្រូ តែយើងខ្ញុំបានឃាត់គាត់ ដោយព្រោះគាត់មិនបានមកតាមព្រះអង្គជាមួយយើងខ្ញុំទេ»។ 50ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ»។
ភូមិមួយក្នុងស្រុកសាម៉ារី បដិសេធមិនទទួលព្រះយេស៊ូវ
51លុះជិតដល់កំណត់ ដែលព្រះអង្គត្រូវយាងឡើងទៅស្ថានសួគ៌ នោះព្រះអង្គតម្រង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅក្រុងយេរូសាឡិមតែម្តង។ 52ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិមួយរបស់សាសន៍សាម៉ារី ដើម្បីរៀបចំថ្វាយព្រះអង្គ។ 53តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ព្រោះព្រះភក្ត្រព្រះអង្គ បែរឆ្ពោះទៅក្រុងយេរូសាឡិម។ 54ពេលយ៉ាកុប និងយ៉ូហាន ជាសិស្សរបស់ព្រះអង្គបានឃើញដូច្នោះ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬទេ?» 55តែព្រះអង្គបែរទៅ ហើយបន្ទោសគេ។ 56បន្ទាប់មក ព្រះយេស៊ូវ និងពួកសិស្សក៏នាំគ្នាទៅភូមិមួយទៀត។
លក្ខណសម្បត្ដិរបស់អ្នកដែលចង់ដើរតាមព្រះយេស៊ូវ
(ម៉ាថាយ ៨.១៩-២២)
57កាលគេកំពុងទៅតាមផ្លូវ មានម្នាក់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងទៅតាមព្រះអង្គ ទោះបើព្រះអង្គយាងទៅទីណាក៏ដោយ»។ 58ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាសក៏មានសម្បុករបស់ដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ 59ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំ» អ្នកនោះទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន»។ 60តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះវិញ»។ 61មានម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមព្រះអង្គទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន»។ 62ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
Currently Selected:
លូកា 9: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: