ម៉ាឡាគី 3
3
ទូតនឹងមក
1«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 2ប៉ុន្តែ តើអ្នកណាអាចទ្រាំនៅបាន ក្នុងកាលដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរនៅក្នុងកាលដែលព្រះអង្គលេចមក?
ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងសម្រង់ និងដូចជាក្បុងរបស់ជាងប្រមោក។ 3ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។ 4ពេលនោះ តង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិមជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។ 5យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
6ដ្បិតយើង គឺយេហូវ៉ា យើងមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនត្រូវវិនាសទេ។
7អ្នករាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តិរបស់យើង ចាប់តាំងពីជំនាន់បុព្វបុរសមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារបង្គាប់ថា ចូរវិលមកយើងវិញចុះ នោះយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ តែអ្នករាល់គ្នាថា "តើយើងនឹងវិលទៅយ៉ាងដូចម្តេច?" 8ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ 9អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ 10ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 11ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 12យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ដ្បិតស្រុករបស់អ្នករាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
13ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ 14គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី? 15ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះ ហើយក៏រួចខ្លួន»។
រង្វាន់សម្រាប់អ្នកស្មោះត្រង់
16ពេលនោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអង្គ និងពួកអ្នកដែលនឹកដល់ព្រះនាមព្រះអង្គ។ 17ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។ 18ពេលនោះ អ្នករាល់គ្នានឹងឃើញម្ដងទៀត អំពីភាពខុសគ្នារវាងមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលគោរពបម្រើព្រះនឹងអ្នកដែលមិនគោរពបម្រើ។
Currently Selected:
ម៉ាឡាគី 3: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: