ម៉ាថាយ 16
16
ពួកផារិស៊ី និងពួកសាឌូស៊ីចង់ឃើញទីសម្គាល់
(ម៉ាកុស ៨.១១-១៣ លូកា ១២.៥៤-៥៦)
1ពួកផារិស៊ី និងពួកសាឌូស៊ីបាននាំគ្នាចូលមកល្បងលព្រះយេស៊ូវ គេសូមឲ្យព្រះអង្គបង្ហាញទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។ 2ទ្រង់មានព្រះបន្ទូលតបទៅគេថា៖ «នៅពេលល្ងាច អ្នករាល់គ្នានិយាយថា "ច្បាស់ជាមានធាតុអាកាសល្អមិនខាន ព្រោះមេឃក្រហម" 3ហើយនៅពេលព្រឹក អ្នករាល់គ្នាក៏ថា "ច្បាស់ជាមានព្យុះមិនខានថ្ងៃនេះ ព្រោះមេឃក្រហម ហើយខ្មៅដាស"។ អ្នករាល់គ្នាចេះសម្គាល់មើលសណ្ឋានរបស់មេឃ តែមិនចេះសម្គាល់មើលទីសម្គាល់សម័យនេះសោះ។ 4ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ»។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីពួកគេបាត់ទៅ។
ដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី
(ម៉ាកុស ៨.១៤-២១)
5ពេលពួកសិស្សឆ្លងទៅដល់ត្រើយម្ខាង គេភ្លេចយកនំបុ័ងទៅជាមួយ។ 6ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរពិចារណា ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។ 7ពួកសិស្សជជែកគ្នាថា៖ «នេះព្រោះតែយើងមិនបានយកនំបុ័ងមកជាមួយ»។ 8ដោយជ្រាបពីការនេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱមនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ? 9តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ? តើអ្នករាល់គ្នាមិនចាំពីនំបុ័ងប្រាំដុំ ចម្អែតមនុស្សប្រាំពាន់នាក់ ហើយអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬ? 10ឬពីនំបុ័ងប្រាំពីរដុំ ចម្អែតមនុស្សបួនពាន់នាក់ ហើយប្រមូលបានប៉ុន្មានកន្ត្រកទេឬ? 11ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ? ខ្ញុំមិនបាននិយាយពីរឿងនំប៉័ងទេ តែឲ្យប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី!» 12ពេលនោះ ទើបគេយល់ថា ទ្រង់មិនមែនមានព្រះបន្ទូលប្រាប់គេឲ្យប្រយ័ត្ននឹងដំបែនំប៉័ងនោះទេ តែឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
លោកពេត្រុសប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ
(ម៉ាកុស ៨.២៧-៣០ លូកា ៩.១៨-២១)
13កាលព្រះយេស៊ូវយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?» 14គេទូលឆ្លើយថា៖ «ខ្លះថាជាលោកយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាលោកអេលីយ៉ា ហើយខ្លះទៀតថាជាលោកយេរេមា ឬហោរាណាម្នាក់»។ 15ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» 16ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់»។ 17ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ អ្នកមានពរ ដ្បិតមិនមែនសាច់ឈាម ទេ ដែលបានសម្តែងឲ្យអ្នកដឹងសេចក្ដីនេះ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។ 18ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។ 19ខ្ញុំនឹងឲ្យកូនសោព្រះរាជ្យនៃស្ថានសួគ៌ដល់អ្នក ហើយអ្វីៗដែលអ្នកចង នៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។ 20បន្ទាប់មក ព្រះអង្គហាមផ្ដាច់មិនឲ្យពួកសិស្សប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។
ព្រះយេស៊ូវប្រកាសអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ
21តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។ 22ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។ 23ប៉ុន្តែ ព្រះអង្គបែរមក មានព្រះបន្ទូលទៅពេត្រុសថា៖ «សាតាំង! ថយទៅក្រោយយើងទៅ ឯងជាសេចក្តីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះទេ គឺគិតតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។
ការផ្ទុកឈើឆ្កាង និងការលះកាត់ចិត្តខ្លួនឯង
24បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ 25ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ។ 26ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
27ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។ 28ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះ នឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញកូនមនុស្សយាងមក ក្នុងព្រះរាជ្យរបស់លោក»។
Currently Selected:
ម៉ាថាយ 16: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: