សុភាសិត 25
25
សុភាសិតរបស់ព្រះបាទសាឡូម៉ូន
1នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ
ជាសេចក្ដីដែលពួកស្មៀនរបស់ព្រះបាទហេសេគា
ស្តេចសាសន៍យូដា បានចម្លងទុក។
2សិរីរុងរឿងរបស់ព្រះស្ថិតនៅ
ក្នុងគម្រោងការលាក់កំបាំង
ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ
គឺស្វែងយល់បាន។
3ផ្ទៃមេឃខ្ពស់យ៉ាងណា
ហើយផែនដីជ្រៅយ៉ាងណា
ព្រះហឫទ័យរបស់ពួកស្តេច
ក៏ស្ទង់មើលដល់យ៉ាងនោះដែរ។
4ចូរដេញយកអាចម៍ប្រាក់ចេញ
នោះនឹងមានគ្រឿងចេញពីពុម្ព
មកសម្រាប់ជាងខាត់
5ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច
នោះរាជ្យរបស់ព្រះអង្គនឹងបានតាំងនៅខ្ជាប់ខ្ជួន
ក្នុងសេចក្ដីសុចរិត។
6ឯងកុំបញ្ចើខ្លួននៅចំពោះស្តេចឡើយ
ក៏កុំឈរនៅកន្លែងរបស់អ្នកធំដែរ
7ដ្បិតបើគេមកនិយាយនឹងអ្នកថា
«អញ្ជើញឡើងមកណេះ»
នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ
ដែលភ្នែកអ្នកបានឃើញស្រាប់ហើយ។
8កុំប្រញាប់នាំគេឡើងតុលាការ
ក្រែងដល់ចុងបំផុត
អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ
នោះមិនដឹងធ្វើម្ដេចទៀត។
9ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង
ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ
កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ
10ក្រែងអ្នកដែលឮ គេធ្វើឲ្យឯងខ្មាសវិញ
ហើយសេចក្ដីអាម៉ាស់របស់ឯង
នឹងមិនចេះបាត់ឡើយ។
11ពាក្យសម្ដីដែលនិយាយចំពេល
នោះធៀបដូចជាផ្លែសារីមាស
ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។
12អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា
ដល់ត្រចៀកដែលព្រមស្តាប់តាម
នោះធៀបដូចជាក្រវិលមាស
និងគ្រឿងលម្អមាសសុទ្ធ។
13អ្នកនាំសារស្មោះត្រង់
ប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចម្រូត
ដល់ពួកអ្នកដែលចាត់ប្រើ
ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។
14អ្នកណាដែលអួត ដោយពាក្យកំភូត
ពីទានដែលខ្លួនឲ្យ
នោះទុកដូចជាពពក
និងខ្យល់ដែលឥតមានភ្លៀង។
15ដោយការខំអត់ធ្មត់
នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន
ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
16តើឯងរកបានឃ្មុំហើយឬ
ចូរបរិភោគតែល្មមសមគួរចុះ
ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
17កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង
ជាញឹកញយពេកឡើយ
ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
18អ្នកណាដែលធ្វើបន្ទាល់ក្លែង
ទាស់នឹងអ្នកជិតខាងខ្លួន
នោះធៀបដូចជាញញួរ ដាវ
និងព្រួញយ៉ាងមុត។
19ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ
នៅគ្រាលំបាក
នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។
20អ្នកណាដែលច្រៀងចម្រៀង
ឲ្យអ្នកកើតទុក្ខស្តាប់
នោះដូចជាដោះអាវនៅរដូវងារ
ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួស។
21បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ
បើវាស្រេក ត្រូវឲ្យវាផឹកផង
22យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើង
នៅលើក្បាលវា
ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯង។
23ខ្យល់ខាងជើងរមែងនាំភ្លៀងមក
ហើយអណ្ដាតដែលនិយាយដើមគេ
ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។
24ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ
ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី
ដែលចេះតែរករឿង។
25ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស
ល្វឹងល្វើយជាយ៉ាងណា
ដំណឹងល្អដែលមកពីស្រុកឆ្ងាយ
ក៏យ៉ាងនោះដែរ។
26មនុស្សសុចរិតដែលចុះចាញ់
ចំពោះមនុស្សអាក្រក់
នោះធៀបដូចជារន្ធទឹកល្អក់
ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
27បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ
ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន
នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។
28បើអ្នកណាដែលមិនចេះគ្រប់គ្រង
លើចិត្តរបស់ខ្លួន
នោះធៀបដូចជាទីក្រុងដែលរលំ
ហើយឥតមានកំផែង។
Currently Selected:
សុភាសិត 25: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
សុភាសិត 25
25
សុភាសិតរបស់ព្រះបាទសាឡូម៉ូន
1នេះក៏ជាសុភាសិតរបស់ស្តេចសាឡូម៉ូនដែរ
ជាសេចក្ដីដែលពួកស្មៀនរបស់ព្រះបាទហេសេគា
ស្តេចសាសន៍យូដា បានចម្លងទុក។
2សិរីរុងរឿងរបស់ព្រះស្ថិតនៅ
ក្នុងគម្រោងការលាក់កំបាំង
ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ
គឺស្វែងយល់បាន។
3ផ្ទៃមេឃខ្ពស់យ៉ាងណា
ហើយផែនដីជ្រៅយ៉ាងណា
ព្រះហឫទ័យរបស់ពួកស្តេច
ក៏ស្ទង់មើលដល់យ៉ាងនោះដែរ។
4ចូរដេញយកអាចម៍ប្រាក់ចេញ
នោះនឹងមានគ្រឿងចេញពីពុម្ព
មកសម្រាប់ជាងខាត់
5ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច
នោះរាជ្យរបស់ព្រះអង្គនឹងបានតាំងនៅខ្ជាប់ខ្ជួន
ក្នុងសេចក្ដីសុចរិត។
6ឯងកុំបញ្ចើខ្លួននៅចំពោះស្តេចឡើយ
ក៏កុំឈរនៅកន្លែងរបស់អ្នកធំដែរ
7ដ្បិតបើគេមកនិយាយនឹងអ្នកថា
«អញ្ជើញឡើងមកណេះ»
នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ
ដែលភ្នែកអ្នកបានឃើញស្រាប់ហើយ។
8កុំប្រញាប់នាំគេឡើងតុលាការ
ក្រែងដល់ចុងបំផុត
អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ
នោះមិនដឹងធ្វើម្ដេចទៀត។
9ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង
ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ
កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ
10ក្រែងអ្នកដែលឮ គេធ្វើឲ្យឯងខ្មាសវិញ
ហើយសេចក្ដីអាម៉ាស់របស់ឯង
នឹងមិនចេះបាត់ឡើយ។
11ពាក្យសម្ដីដែលនិយាយចំពេល
នោះធៀបដូចជាផ្លែសារីមាស
ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។
12អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា
ដល់ត្រចៀកដែលព្រមស្តាប់តាម
នោះធៀបដូចជាក្រវិលមាស
និងគ្រឿងលម្អមាសសុទ្ធ។
13អ្នកនាំសារស្មោះត្រង់
ប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចម្រូត
ដល់ពួកអ្នកដែលចាត់ប្រើ
ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។
14អ្នកណាដែលអួត ដោយពាក្យកំភូត
ពីទានដែលខ្លួនឲ្យ
នោះទុកដូចជាពពក
និងខ្យល់ដែលឥតមានភ្លៀង។
15ដោយការខំអត់ធ្មត់
នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន
ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
16តើឯងរកបានឃ្មុំហើយឬ
ចូរបរិភោគតែល្មមសមគួរចុះ
ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
17កុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាង
ជាញឹកញយពេកឡើយ
ក្រែងគេធុញទ្រាន់ ហើយស្អប់ឯងវិញ។
18អ្នកណាដែលធ្វើបន្ទាល់ក្លែង
ទាស់នឹងអ្នកជិតខាងខ្លួន
នោះធៀបដូចជាញញួរ ដាវ
និងព្រួញយ៉ាងមុត។
19ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ
នៅគ្រាលំបាក
នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។
20អ្នកណាដែលច្រៀងចម្រៀង
ឲ្យអ្នកកើតទុក្ខស្តាប់
នោះដូចជាដោះអាវនៅរដូវងារ
ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួស។
21បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ
បើវាស្រេក ត្រូវឲ្យវាផឹកផង
22យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើង
នៅលើក្បាលវា
ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯង។
23ខ្យល់ខាងជើងរមែងនាំភ្លៀងមក
ហើយអណ្ដាតដែលនិយាយដើមគេ
ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។
24ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ
ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី
ដែលចេះតែរករឿង។
25ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស
ល្វឹងល្វើយជាយ៉ាងណា
ដំណឹងល្អដែលមកពីស្រុកឆ្ងាយ
ក៏យ៉ាងនោះដែរ។
26មនុស្សសុចរិតដែលចុះចាញ់
ចំពោះមនុស្សអាក្រក់
នោះធៀបដូចជារន្ធទឹកល្អក់
ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
27បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ
ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន
នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។
28បើអ្នកណាដែលមិនចេះគ្រប់គ្រង
លើចិត្តរបស់ខ្លួន
នោះធៀបដូចជាទីក្រុងដែលរលំ
ហើយឥតមានកំផែង។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies