សុភាសិត 3
3
ការដាស់តឿនឲ្យទុកចិត្ត និងគោរពកោតខ្លាចព្រះ
1កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ
គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ
របស់យើងទាំងប៉ុន្មាន
2ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម
ឲ្យឯងបានថ្ងៃវែង
និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
3កុំឲ្យសេចក្ដីមេត្តា
និងសេចក្ដីពិតចេញពីឯងបាត់ឡើយ
ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ
ហើយចារឹកទុកនៅដួងចិត្តឯងដែរ។
4យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ
និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
5ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត
កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។
6ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ
ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
7កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ
ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ
ហើយចៀសចេញពីការអាក្រក់ទៅ ។
8នោះនឹងបានជាសេចក្ដីសុខស្រួល
ដល់សរសៃឯង
ហើយជាធាតុសើមដល់ឆ្អឹងឯង។
9ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា
ដោយទ្រព្យសម្បត្តិ
និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង
ទាំងអម្បាលម៉ានចុះ
10យ៉ាងនោះ អស់ទាំងជង្រុកឯង
នឹងបានពេញបរិបូរ
ឯអស់ទាំងធុងឯង
នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។
11កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន
របស់ព្រះយេហូវ៉ាឡើយ
ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស
របស់ព្រះអង្គដែរ។
12ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់
ព្រះអង្គក៏ស្តីប្រដៅផង
គឺដូចជាឪពុកធ្វើចំពោះកូន
ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។
ទ្រព្យសម្បត្តិដ៏ពិត
13សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា
ហើយអ្នកណាដែលខំប្រឹង
ទាល់តែបានយោបល់
14ដ្បិតការដែលបាន
នោះវិសេសជាងបានប្រាក់ទៅទៀត
ហើយកម្រៃអំពីនោះមក
ក៏ប្រសើរជាងមាសសុទ្ធផង។
15ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម
ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន
ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
16មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ
និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។
17អស់ទាំងផ្លូវរបស់ប្រាជ្ញា
សុទ្ធតែជាផ្លូវសោមនស្ស
ហើយអស់ទាំងផ្លូវច្រកនោះ
ក៏ជាសេចក្ដីសុខដែរ។
18ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា
ដែលចាប់យកបាន
ហើយអស់អ្នកណាដែលកាន់ខ្ជាប់
ក៏សប្បាយហើយ។
ប្រាជ្ញារបស់ព្រះក្នុងការបង្កើត
19ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី
ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ
ដោយសារយោបល់ដែរ
20ដោយសារព្រះតម្រិះរបស់ព្រះអង្គ
នោះអស់ទាំងទីជម្រៅបានធ្លាយចេញ
ហើយពពកក៏ស្រក់ទឹកសន្សើមមក
សេចក្ដីសុខដ៏ពិត
21កូនអើយ កុំឲ្យសេចក្ដីទាំងនេះ
ចេញបាត់ពីភ្នែកឯងឡើយ
ចូររក្សាសេចក្ដីដែលមានប្រយោជន៍
និងគំនិតវាងវៃចុះ
22ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត
ដល់ព្រលឹងឯង
ហើយជាគ្រឿងលម្អនៅកឯង។
23នោះឯងនឹងបានដើរតាមផ្លូវឯង
ដោយសេចក្ដីសុខ
ហើយជើងឯងនឹងមិនចំពប់ឡើយ។
24ប្រសិនបើឯង អង្គុយចុះ
ឯងនឹងមិនភ័យខ្លាចអ្វីឡើយ
កាលណាឯងចូលដេក
នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។
25កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ
កើតមកឆាប់ភ្លាមនោះឡើយ
ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់
ក្នុងកាលដែលកើតមកនោះដែរ
26ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង
ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
27កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន
នោះមិនត្រូវបដិសេធនឹងអ្នក
ដែលត្រូវការជំនួយពីឯងឡើយ។
28បើកាលណាឯងមានរបស់អ្វីនៅជិតឯង
ដែលអ្នកជិតខាងត្រូវការ
នោះកុំនិយាយឡើយថា ទៅសិនចុះ
ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។
29កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង
ដែលអាស្រ័យនៅជិតឯង
ដោយសុខសាន្តនោះឡើយ
30បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង
នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ
31កុំច្រណែននឹងមនុស្សច្រឡោតឡើយ
ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ
32ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា
តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។
33បណ្ដាសារបស់ព្រះយេហូវ៉ា
នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់
តែព្រះអង្គប្រទានពរដល់ទីលំនៅ
របស់មនុស្សសុចរិតវិញ។
34ព្រះអង្គតែងមើលងាយ
ដល់ពួកអ្នកដែលមើលងាយ
តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។
35មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក
តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់
ដល់មនុស្សឆោតល្ងង់វិញ។
Currently Selected:
សុភាសិត 3: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
សុភាសិត 3
3
ការដាស់តឿនឲ្យទុកចិត្ត និងគោរពកោតខ្លាចព្រះ
1កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ
គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ
របស់យើងទាំងប៉ុន្មាន
2ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម
ឲ្យឯងបានថ្ងៃវែង
និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
3កុំឲ្យសេចក្ដីមេត្តា
និងសេចក្ដីពិតចេញពីឯងបាត់ឡើយ
ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ
ហើយចារឹកទុកនៅដួងចិត្តឯងដែរ។
4យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ
និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
5ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត
កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។
6ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ
ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
7កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ
ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ
ហើយចៀសចេញពីការអាក្រក់ទៅ ។
8នោះនឹងបានជាសេចក្ដីសុខស្រួល
ដល់សរសៃឯង
ហើយជាធាតុសើមដល់ឆ្អឹងឯង។
9ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា
ដោយទ្រព្យសម្បត្តិ
និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង
ទាំងអម្បាលម៉ានចុះ
10យ៉ាងនោះ អស់ទាំងជង្រុកឯង
នឹងបានពេញបរិបូរ
ឯអស់ទាំងធុងឯង
នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។
11កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន
របស់ព្រះយេហូវ៉ាឡើយ
ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស
របស់ព្រះអង្គដែរ។
12ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់
ព្រះអង្គក៏ស្តីប្រដៅផង
គឺដូចជាឪពុកធ្វើចំពោះកូន
ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។
ទ្រព្យសម្បត្តិដ៏ពិត
13សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា
ហើយអ្នកណាដែលខំប្រឹង
ទាល់តែបានយោបល់
14ដ្បិតការដែលបាន
នោះវិសេសជាងបានប្រាក់ទៅទៀត
ហើយកម្រៃអំពីនោះមក
ក៏ប្រសើរជាងមាសសុទ្ធផង។
15ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម
ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន
ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
16មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ
និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។
17អស់ទាំងផ្លូវរបស់ប្រាជ្ញា
សុទ្ធតែជាផ្លូវសោមនស្ស
ហើយអស់ទាំងផ្លូវច្រកនោះ
ក៏ជាសេចក្ដីសុខដែរ។
18ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា
ដែលចាប់យកបាន
ហើយអស់អ្នកណាដែលកាន់ខ្ជាប់
ក៏សប្បាយហើយ។
ប្រាជ្ញារបស់ព្រះក្នុងការបង្កើត
19ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី
ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ
ដោយសារយោបល់ដែរ
20ដោយសារព្រះតម្រិះរបស់ព្រះអង្គ
នោះអស់ទាំងទីជម្រៅបានធ្លាយចេញ
ហើយពពកក៏ស្រក់ទឹកសន្សើមមក
សេចក្ដីសុខដ៏ពិត
21កូនអើយ កុំឲ្យសេចក្ដីទាំងនេះ
ចេញបាត់ពីភ្នែកឯងឡើយ
ចូររក្សាសេចក្ដីដែលមានប្រយោជន៍
និងគំនិតវាងវៃចុះ
22ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត
ដល់ព្រលឹងឯង
ហើយជាគ្រឿងលម្អនៅកឯង។
23នោះឯងនឹងបានដើរតាមផ្លូវឯង
ដោយសេចក្ដីសុខ
ហើយជើងឯងនឹងមិនចំពប់ឡើយ។
24ប្រសិនបើឯង អង្គុយចុះ
ឯងនឹងមិនភ័យខ្លាចអ្វីឡើយ
កាលណាឯងចូលដេក
នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។
25កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ
កើតមកឆាប់ភ្លាមនោះឡើយ
ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់
ក្នុងកាលដែលកើតមកនោះដែរ
26ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង
ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
27កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន
នោះមិនត្រូវបដិសេធនឹងអ្នក
ដែលត្រូវការជំនួយពីឯងឡើយ។
28បើកាលណាឯងមានរបស់អ្វីនៅជិតឯង
ដែលអ្នកជិតខាងត្រូវការ
នោះកុំនិយាយឡើយថា ទៅសិនចុះ
ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។
29កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង
ដែលអាស្រ័យនៅជិតឯង
ដោយសុខសាន្តនោះឡើយ
30បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង
នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ
31កុំច្រណែននឹងមនុស្សច្រឡោតឡើយ
ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ
32ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា
តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។
33បណ្ដាសារបស់ព្រះយេហូវ៉ា
នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់
តែព្រះអង្គប្រទានពរដល់ទីលំនៅ
របស់មនុស្សសុចរិតវិញ។
34ព្រះអង្គតែងមើលងាយ
ដល់ពួកអ្នកដែលមើលងាយ
តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។
35មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក
តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់
ដល់មនុស្សឆោតល្ងង់វិញ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies