ទំនុកតម្កើង 21
21
ពាក្យអរព្រះគុណចំពោះជ័យជម្នះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់
ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ
ហើយព្រះរាជារីករាយជាខ្លាំង
ចំពោះការសង្គ្រោះរបស់ព្រះអង្គ!
2ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង
ហើយមិនបានខាននឹងប្រទានតាមសំណូម
ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់
3៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ
ដល់ព្រះរាជាជាបរិបូរ
ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ
លើព្រះសិរសាព្រះរាជា។
4ព្រះរាជាទូលសូមជីវិតពីព្រះអង្គ
ព្រះអង្គក៏ប្រទានឲ្យ
គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។
5សិរីល្អរបស់ព្រះរាជាធំអស្ចារ្យ
ដោយសារការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គប្រទានឲ្យព្រះរាជាមានកិត្តិយស
និងអានុភាព។
6ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា
មានព្រះពរជានិច្ច
ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ
នៅចំពោះព្រះអង្គ។
7ដ្បិតព្រះរាជាទុកចិត្តដល់ព្រះយេហូវ៉ា
ហើយដោយសារព្រះហឫទ័យសប្បុរស
របស់ព្រះដ៏ខ្ពស់បំផុត
នោះព្រះរាជានឹងមិនត្រូវរង្គើឡើយ។
8ព្រះហស្តរបស់ព្រះករុណា
នឹងរកឲ្យឃើញអស់ទាំង
ខ្មាំងសត្រូវរបស់ព្រះអង្គ
ព្រះហស្តស្តាំរបស់ព្រះករុណា
នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។
9នៅវេលាដែលព្រះករុណាយាងមកដល់
ទ្រង់នឹងធ្វើ
ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ
ព្រះយេហូវ៉ានឹងលបគេ
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។
10ព្រះករុណានឹងបំផ្លាញពូជវង្សរបស់គេ
ឲ្យវិនាសបាត់ពីផែនដី
ហើយកូនចៅរបស់គេ
ពីកណ្ដាលពួកមនុស្សជាតិទៅដែរ។
11ដ្បិតគេឃុបឃិតគ្នាធ្វើបាបព្រះករុណា
តែគេមិនអាចសម្រេចតាមបំណងអាក្រក់
របស់ខ្លួនបានឡើយ។
12ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់
ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។
13ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបានថ្កើងឡើង
ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
យើងខ្ញុំនឹងច្រៀងសរសើរ
ពីព្រះចេស្តារបស់ព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 21: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 21
21
ពាក្យអរព្រះគុណចំពោះជ័យជម្នះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់
ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ
ហើយព្រះរាជារីករាយជាខ្លាំង
ចំពោះការសង្គ្រោះរបស់ព្រះអង្គ!
2ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង
ហើយមិនបានខាននឹងប្រទានតាមសំណូម
ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់
3៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ
ដល់ព្រះរាជាជាបរិបូរ
ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ
លើព្រះសិរសាព្រះរាជា។
4ព្រះរាជាទូលសូមជីវិតពីព្រះអង្គ
ព្រះអង្គក៏ប្រទានឲ្យ
គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។
5សិរីល្អរបស់ព្រះរាជាធំអស្ចារ្យ
ដោយសារការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គប្រទានឲ្យព្រះរាជាមានកិត្តិយស
និងអានុភាព។
6ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា
មានព្រះពរជានិច្ច
ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ
នៅចំពោះព្រះអង្គ។
7ដ្បិតព្រះរាជាទុកចិត្តដល់ព្រះយេហូវ៉ា
ហើយដោយសារព្រះហឫទ័យសប្បុរស
របស់ព្រះដ៏ខ្ពស់បំផុត
នោះព្រះរាជានឹងមិនត្រូវរង្គើឡើយ។
8ព្រះហស្តរបស់ព្រះករុណា
នឹងរកឲ្យឃើញអស់ទាំង
ខ្មាំងសត្រូវរបស់ព្រះអង្គ
ព្រះហស្តស្តាំរបស់ព្រះករុណា
នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។
9នៅវេលាដែលព្រះករុណាយាងមកដល់
ទ្រង់នឹងធ្វើ
ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ
ព្រះយេហូវ៉ានឹងលបគេ
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។
10ព្រះករុណានឹងបំផ្លាញពូជវង្សរបស់គេ
ឲ្យវិនាសបាត់ពីផែនដី
ហើយកូនចៅរបស់គេ
ពីកណ្ដាលពួកមនុស្សជាតិទៅដែរ។
11ដ្បិតគេឃុបឃិតគ្នាធ្វើបាបព្រះករុណា
តែគេមិនអាចសម្រេចតាមបំណងអាក្រក់
របស់ខ្លួនបានឡើយ។
12ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់
ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។
13ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបានថ្កើងឡើង
ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
យើងខ្ញុំនឹងច្រៀងសរសើរ
ពីព្រះចេស្តារបស់ព្រះអង្គ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies