ទំនុកតម្កើង 26
26
ពាក្យទូលអង្វររកយុត្តិធម៌របស់មនុស្សសុចរិត
ទំនុករបស់ស្តេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតទូលបង្គំបានដើរតាមផ្លូវ
របស់ទូលបង្គំយ៉ាងត្រឹមត្រូវ
ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា
ឥតល្អៀងឡើយ។
2ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ
ហើយល្បងលទូលបង្គំ
សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។
3ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នៅចំពោះភ្នែកទូលបង្គំ
ហើយទូលបង្គំបានដើរតាម
សេចក្ដីពិតរបស់ព្រះអង្គ។
4ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ
ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។
5ទូលបង្គំស្អប់ពួកអ្នកដែលប្រព្រឹត្តអាក្រក់
ហើយក៏មិនអង្គុយជាមួយមនុស្សពាលដែរ។
6ឱព្រះអម្ចាស់អើយ
ទូលបង្គំលាងដៃជាសម្គាល់ថា
ទូលបង្គំគ្មានទោសទេ
ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ
7ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណព្រះអង្គ
និងរៀបរាប់ពីការអស្ចារ្យ
ទាំងប៉ុន្មានរបស់ព្រះអង្គ។
8ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់
ព្រះដំណាក់ដែលព្រះអង្គគង់នៅ
និងកន្លែងដែលមានសិរីល្អ
របស់ព្រះអង្គស្ថិតនៅ។
9សូមកុំផាត់ព្រលឹងទូលបង្គំចេញ
ជាមួយមនុស្សបាបឡើយ
ហើយក៏កុំដកជីវិតទូលបង្គំ
ជាមួយមនុស្សដែលកម្ចាយឈាមដែរ
10ដៃរបស់អ្នកទាំងនោះ
សុទ្ធតែជាប់មានអំពើអាក្រក់
ហើយដៃស្តាំរបស់គេពេញដោយសំណូក។
11រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរ
ដោយចិត្តទៀងត្រង់
សូមប្រោសលោះទូលបង្គំ
ហើយប្រណីសន្ដោសទូលបង្គំផង។
12ជើងទូលបង្គំឈរនៅលើដីរាបស្មើ
ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា
នៅក្នុងក្រុមជំនុំដ៏ធំ។
Currently Selected:
ទំនុកតម្កើង 26: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 26
26
ពាក្យទូលអង្វររកយុត្តិធម៌របស់មនុស្សសុចរិត
ទំនុករបស់ស្តេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតទូលបង្គំបានដើរតាមផ្លូវ
របស់ទូលបង្គំយ៉ាងត្រឹមត្រូវ
ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា
ឥតល្អៀងឡើយ។
2ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ
ហើយល្បងលទូលបង្គំ
សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។
3ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នៅចំពោះភ្នែកទូលបង្គំ
ហើយទូលបង្គំបានដើរតាម
សេចក្ដីពិតរបស់ព្រះអង្គ។
4ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ
ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។
5ទូលបង្គំស្អប់ពួកអ្នកដែលប្រព្រឹត្តអាក្រក់
ហើយក៏មិនអង្គុយជាមួយមនុស្សពាលដែរ។
6ឱព្រះអម្ចាស់អើយ
ទូលបង្គំលាងដៃជាសម្គាល់ថា
ទូលបង្គំគ្មានទោសទេ
ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ
7ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណព្រះអង្គ
និងរៀបរាប់ពីការអស្ចារ្យ
ទាំងប៉ុន្មានរបស់ព្រះអង្គ។
8ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់
ព្រះដំណាក់ដែលព្រះអង្គគង់នៅ
និងកន្លែងដែលមានសិរីល្អ
របស់ព្រះអង្គស្ថិតនៅ។
9សូមកុំផាត់ព្រលឹងទូលបង្គំចេញ
ជាមួយមនុស្សបាបឡើយ
ហើយក៏កុំដកជីវិតទូលបង្គំ
ជាមួយមនុស្សដែលកម្ចាយឈាមដែរ
10ដៃរបស់អ្នកទាំងនោះ
សុទ្ធតែជាប់មានអំពើអាក្រក់
ហើយដៃស្តាំរបស់គេពេញដោយសំណូក។
11រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរ
ដោយចិត្តទៀងត្រង់
សូមប្រោសលោះទូលបង្គំ
ហើយប្រណីសន្ដោសទូលបង្គំផង។
12ជើងទូលបង្គំឈរនៅលើដីរាបស្មើ
ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា
នៅក្នុងក្រុមជំនុំដ៏ធំ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies