ទំនុកតម្កើង 33
33
ភាពធំអស្ចារ្យ និងព្រះហឫទ័យសប្បុរសរបស់ព្រះ
1ឱមនុស្សសុចរិតអើយ
ចូររីករាយក្នុងព្រះយេហូវ៉ាចុះ
ដ្បិតមនុស្សទៀងត្រង់ស័ក្ដិសម
នឹងសរសើរតម្កើងព្រះ។
2ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់ស៊ុង
ហើយលើកទំនុកថ្វាយព្រះអង្គ
ដោយដេញពិណខ្សែដប់!
3ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ
ហើយប្រគំភ្លេងយ៉ាងពិរោះឲ្យឮរងំ
ទាំងស្រែកអបអរសាទរ។
4ដ្បិតព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៀងត្រង់
ហើយអស់ទាំងកិច្ចការរបស់ព្រះអង្គ
ព្រះអង្គបានធ្វើដោយស្មោះត្រង់។
5ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត និងយុត្តិធម៌
ផែនដីមានពេញដោយព្រះហឫទ័យសប្បុរស
របស់ព្រះយេហូវ៉ា។
6ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល
របស់ព្រះយេហូវ៉ា
ហើយអ្វីៗទាំងអស់នៅលើមេឃ
ក៏កើតឡើងដោយសារខ្យល់ដង្ហើម
ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។
7ព្រះអង្គធ្វើឲ្យទឹកសមុទ្រផ្ដុំគ្នាឡើងជាគំនរ
ព្រះអង្គយកទីជម្រៅដាក់ក្នុងឃ្លាំង។
8ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា
ចូរឲ្យមនុស្សទាំងអស់នៅលើពិភពលោក
កោតស្ញប់ស្ញែងព្រះអង្គ!
9ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន
ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
10ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា
របស់ជាតិសាសន៍នានា
ទៅជាអសារឥតការ
ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ
អសារបង់។
11រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ
នៅស្ថិតស្ថេរជារៀងរហូត
ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ
នៅជាប់ជាដរាប
គ្រប់ជំនាន់តរៀងទៅ។
12មានពរហើយ ជាតិសាសន៍ណា
ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន
ជាប្រជាជនដែលព្រះអង្គបានជ្រើសរើស
ទុកជាមត៌ករបស់ព្រះអង្គ!
13ព្រះយេហូវ៉ាទតមកពីលើស្ថានសួគ៌
ព្រះអង្គឃើញមនុស្សលោកទាំងអស់
14ហើយពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គទតឃើញមនុស្សទាំងអស់
ដែលរស់នៅលើផែនដី
15គឺព្រះអង្គហើយដែលបង្កើតចិត្ត
របស់គេទាំងអស់គ្នា
ក៏ពិចារណាមើលអស់ទាំងការ
ដែលគេប្រព្រឹត្តដែរ។
16គ្មានស្តេចណាបានសង្គ្រោះ
ដោយសារមានទ័ពច្រើននោះឡើយ
ហើយមនុស្សខ្លាំងពូកែ ក៏មិនបានរួច
ដោយសារខ្លួនមានកម្លាំងខ្លាំងនោះដែរ។
17សេះចម្បាំង មិនមែនជាទីសង្ឃឹម
ឲ្យមានជ័យជម្នះឡើយ
ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង
របស់វាបានដែរ។
18មើល៍ ព្រះនេត្ររបស់ព្រះយេហូវ៉ា
ទតមកលើអស់អ្នក
ដែលកោតខ្លាចព្រះអង្គ
គឺមកលើអស់អ្នកដែលសង្ឃឹម
ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
19ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ
ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ
ឲ្យបានរស់នៅក្នុងគ្រាអំណត់។
20ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា
ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។
21ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ
ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ
របស់ព្រះអង្គ។
22ឱព្រះយេហូវ៉ាអើយ
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
សណ្ឋិតលើយើងខ្ញុំ
ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
Currently Selected:
ទំនុកតម្កើង 33: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 33
33
ភាពធំអស្ចារ្យ និងព្រះហឫទ័យសប្បុរសរបស់ព្រះ
1ឱមនុស្សសុចរិតអើយ
ចូររីករាយក្នុងព្រះយេហូវ៉ាចុះ
ដ្បិតមនុស្សទៀងត្រង់ស័ក្ដិសម
នឹងសរសើរតម្កើងព្រះ។
2ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់ស៊ុង
ហើយលើកទំនុកថ្វាយព្រះអង្គ
ដោយដេញពិណខ្សែដប់!
3ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ
ហើយប្រគំភ្លេងយ៉ាងពិរោះឲ្យឮរងំ
ទាំងស្រែកអបអរសាទរ។
4ដ្បិតព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៀងត្រង់
ហើយអស់ទាំងកិច្ចការរបស់ព្រះអង្គ
ព្រះអង្គបានធ្វើដោយស្មោះត្រង់។
5ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត និងយុត្តិធម៌
ផែនដីមានពេញដោយព្រះហឫទ័យសប្បុរស
របស់ព្រះយេហូវ៉ា។
6ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល
របស់ព្រះយេហូវ៉ា
ហើយអ្វីៗទាំងអស់នៅលើមេឃ
ក៏កើតឡើងដោយសារខ្យល់ដង្ហើម
ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។
7ព្រះអង្គធ្វើឲ្យទឹកសមុទ្រផ្ដុំគ្នាឡើងជាគំនរ
ព្រះអង្គយកទីជម្រៅដាក់ក្នុងឃ្លាំង។
8ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា
ចូរឲ្យមនុស្សទាំងអស់នៅលើពិភពលោក
កោតស្ញប់ស្ញែងព្រះអង្គ!
9ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន
ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
10ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា
របស់ជាតិសាសន៍នានា
ទៅជាអសារឥតការ
ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ
អសារបង់។
11រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ
នៅស្ថិតស្ថេរជារៀងរហូត
ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ
នៅជាប់ជាដរាប
គ្រប់ជំនាន់តរៀងទៅ។
12មានពរហើយ ជាតិសាសន៍ណា
ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន
ជាប្រជាជនដែលព្រះអង្គបានជ្រើសរើស
ទុកជាមត៌ករបស់ព្រះអង្គ!
13ព្រះយេហូវ៉ាទតមកពីលើស្ថានសួគ៌
ព្រះអង្គឃើញមនុស្សលោកទាំងអស់
14ហើយពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គទតឃើញមនុស្សទាំងអស់
ដែលរស់នៅលើផែនដី
15គឺព្រះអង្គហើយដែលបង្កើតចិត្ត
របស់គេទាំងអស់គ្នា
ក៏ពិចារណាមើលអស់ទាំងការ
ដែលគេប្រព្រឹត្តដែរ។
16គ្មានស្តេចណាបានសង្គ្រោះ
ដោយសារមានទ័ពច្រើននោះឡើយ
ហើយមនុស្សខ្លាំងពូកែ ក៏មិនបានរួច
ដោយសារខ្លួនមានកម្លាំងខ្លាំងនោះដែរ។
17សេះចម្បាំង មិនមែនជាទីសង្ឃឹម
ឲ្យមានជ័យជម្នះឡើយ
ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង
របស់វាបានដែរ។
18មើល៍ ព្រះនេត្ររបស់ព្រះយេហូវ៉ា
ទតមកលើអស់អ្នក
ដែលកោតខ្លាចព្រះអង្គ
គឺមកលើអស់អ្នកដែលសង្ឃឹម
ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
19ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ
ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ
ឲ្យបានរស់នៅក្នុងគ្រាអំណត់។
20ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា
ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។
21ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ
ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ
របស់ព្រះអង្គ។
22ឱព្រះយេហូវ៉ាអើយ
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
សណ្ឋិតលើយើងខ្ញុំ
ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies