ទំនុកតម្កើង 36
36
អំពើអាក្រក់របស់មនុស្ស និងសេចក្ដីល្អរបស់ព្រះ
ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើនៃព្រះយេហូវ៉ា សម្រាប់មេភ្លេង។
1អំពើរំលងច្បាប់របស់មនុស្សអាក្រក់
សម្ដែងក្នុងចិត្តខ្ញុំថា
នៅចំពោះភ្នែកគេ
គ្មានការកោតខ្លាចដល់ព្រះទេ។
2ដ្បិតនៅក្នុងភ្នែកគេ គេបញ្ជោរខ្លួនឯងថា
អំពើទុច្ចរិតរបស់គេ មិនអាចមានអ្នកណា
ឃើញ ឬស្អប់ឡើយ។
3ពាក្យដែលចេញពីមាត់គេ សុទ្ធតែជា
សេចក្ដីអន្តរាយ និងពាក្យបោកបញ្ឆោត
គេលែងមានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។
4គេគិតបង្កើតគម្រោងការអាក្រក់
កាលកំពុងនៅក្នុងដំណេក
ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ
គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
5៙ ឱព្រះយេហូវ៉ាអើយ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ខ្ពស់ដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ខ្ពស់ដល់ពពក។
6សេចក្ដីសុចរិតរបស់ព្រះអង្គ
ប្រៀបដូចជាភ្នំនៃព្រះ
ការវិនិច្ឆ័យរបស់ព្រះអង្គ
ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ
ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ
ទាំងមនុស្សលោក ទាំងសត្វ។
7ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ថ្លៃវិសេសយ៉ាងណាហ្ន៎!
ពួកកូនមនុស្សលោក
ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
8គេនឹងបានឆ្អែត
ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ
ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ
នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។
9ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ
យើងខ្ញុំមើលឃើញពន្លឺ
ដោយសារពន្លឺរបស់ព្រះអង្គ។
10ឱសូមសម្ដែងព្រះហឫទ័យសប្បុរស
ដល់អស់អ្នកដែលស្គាល់ព្រះអង្គតទៅ
ហើយសម្ដែងសេចក្ដីសុចរិតរបស់ព្រះអង្គ
ដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
11សូមកុំឲ្យជើងរបស់មនុស្សព្រហើន
ជាន់ឈ្លីទូលបង្គំឡើយ
ក៏កុំឲ្យដៃមនុស្សអាក្រក់
មកបណ្តេញទូលបង្គំដែរ។
12ពួកអ្នកដែលប្រព្រឹត្តអាក្រក់
ត្រូវដួលចុះនៅទីនោះ
គេត្រូវទម្លាក់ចុះ ឥតងើបឡើងវិញបានឡើយ។
Currently Selected:
ទំនុកតម្កើង 36: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 36
36
អំពើអាក្រក់របស់មនុស្ស និងសេចក្ដីល្អរបស់ព្រះ
ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើនៃព្រះយេហូវ៉ា សម្រាប់មេភ្លេង។
1អំពើរំលងច្បាប់របស់មនុស្សអាក្រក់
សម្ដែងក្នុងចិត្តខ្ញុំថា
នៅចំពោះភ្នែកគេ
គ្មានការកោតខ្លាចដល់ព្រះទេ។
2ដ្បិតនៅក្នុងភ្នែកគេ គេបញ្ជោរខ្លួនឯងថា
អំពើទុច្ចរិតរបស់គេ មិនអាចមានអ្នកណា
ឃើញ ឬស្អប់ឡើយ។
3ពាក្យដែលចេញពីមាត់គេ សុទ្ធតែជា
សេចក្ដីអន្តរាយ និងពាក្យបោកបញ្ឆោត
គេលែងមានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។
4គេគិតបង្កើតគម្រោងការអាក្រក់
កាលកំពុងនៅក្នុងដំណេក
ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ
គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
5៙ ឱព្រះយេហូវ៉ាអើយ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ខ្ពស់ដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ខ្ពស់ដល់ពពក។
6សេចក្ដីសុចរិតរបស់ព្រះអង្គ
ប្រៀបដូចជាភ្នំនៃព្រះ
ការវិនិច្ឆ័យរបស់ព្រះអង្គ
ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ
ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ
ទាំងមនុស្សលោក ទាំងសត្វ។
7ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ថ្លៃវិសេសយ៉ាងណាហ្ន៎!
ពួកកូនមនុស្សលោក
ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
8គេនឹងបានឆ្អែត
ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ
ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ
នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។
9ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ
យើងខ្ញុំមើលឃើញពន្លឺ
ដោយសារពន្លឺរបស់ព្រះអង្គ។
10ឱសូមសម្ដែងព្រះហឫទ័យសប្បុរស
ដល់អស់អ្នកដែលស្គាល់ព្រះអង្គតទៅ
ហើយសម្ដែងសេចក្ដីសុចរិតរបស់ព្រះអង្គ
ដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
11សូមកុំឲ្យជើងរបស់មនុស្សព្រហើន
ជាន់ឈ្លីទូលបង្គំឡើយ
ក៏កុំឲ្យដៃមនុស្សអាក្រក់
មកបណ្តេញទូលបង្គំដែរ។
12ពួកអ្នកដែលប្រព្រឹត្តអាក្រក់
ត្រូវដួលចុះនៅទីនោះ
គេត្រូវទម្លាក់ចុះ ឥតងើបឡើងវិញបានឡើយ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies