ទំនុកតម្កើង 54
54
ពាក្យអធិស្ឋានសូមយុត្តិធម៌
ទំនុកជាសេចក្ដីបង្រៀនរបស់ស្តេចដាវីឌ ក្នុងគ្រាដែលពួកស៊ីភបានមកទូលស្តេចសូលថា ដាវីឌពួននៅជាមួយយើងខ្ញុំ សម្រាប់ឲ្យមេភ្លេងលេងដោយប្រដាប់មានខ្សែ។
1ឱព្រះអើយ សូមសង្គ្រោះទូលបង្គំ
ដោយសារព្រះនាមព្រះអង្គ
ហើយវិនិច្ឆ័យទូលបង្គំ
ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ។
2ឱព្រះអើយ
សូមស្តាប់ពាក្យដែលទូលបង្គំអធិស្ឋាន
សូមផ្ទៀងព្រះកាណ៌ស្តាប់វាចា
របស់ទូលបង្គំផង។
3ដ្បិតមានមនុស្សប្រហើនលើកគ្នាឡើង
ទាស់នឹងទូលបង្គំ
ហើយមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ
គេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់
4៙ មើល៍ ព្រះជាជំនួយរបស់ទូលបង្គំ
ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ ជីវិតទូលបង្គំ។
5ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ
តាមអំពើអាក្រក់របស់គេ
ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់
របស់ព្រះអង្គ
សូមបំផ្លាញគេឲ្យវិនាសសូន្យទៅ។
6ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ
ដោយតង្វាយស្ម័គ្រពីចិត្ត
ឱព្រះយេហូវ៉ាអើយ
ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ
ដ្បិតព្រះនាមព្រះអង្គល្អវិសេស។
7ដ្បិតព្រះអង្គបានរំដោះទូលបង្គំ
ឲ្យរួចពីគ្រប់សេចក្ដីវេទនា
ហើយភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ
របស់ទូលបង្គំត្រូវបរាជ័យ។
Currently Selected:
ទំនុកតម្កើង 54: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies