ទីតុស 1
1
សេចក្ដីផ្ដើម
1ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ 2ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប 3លុះនៅពេលកំណត់ ព្រះអង្គបានសម្តែងឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះរបស់យើង។
4មកដល់ទីតុស ជាកូនពិតក្នុងជំនឿ ដែលយើងមានជាមួយគ្នា
សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង។
លោកទីតុសនៅកោះក្រេត
5ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង 6គឺជាអ្នកដែលរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានកូនចៅជាអ្នកជឿ ឥតមានអ្នកណាចោទប្រកាន់ថាជាមនុស្សខិលខូច ហើយរឹងចចេស។ 7ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ 8គឺអ្នកនោះត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ ហើយសុចរិត បរិសុទ្ធ ចេះគ្រប់គ្រងចិត្ត។ 9អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។
10ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ 11ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។ 12មានម្នាក់ក្នុងចំណោមពួកគេ ដែលជាហោរារបស់គេផ្ទាល់ បានពោលថា៖
«ពួកសាសន៍ក្រេតសុទ្ធតែជាមនុស្សកុហក ជាសត្វព្រៃកំណាច ជាមនុស្សល្មោភស៊ីដែលខ្ជិលច្រអូស»។ 13បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ 14កុំស្តាប់តាមរឿងព្រេងរបស់សាសន៍យូដា ឬតាមបទបញ្ជារបស់អស់អ្នកដែលបែរចេញពីសេចក្ដីពិតនោះឡើយ។ 15គ្រប់ទាំងអស់ជាស្អាតបរិសុទ្ធ ដល់អ្នកណាដែលស្អាតបរិសុទ្ធ តែចំពោះពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ នោះគ្មានអ្វីស្អាតបរិសុទ្ធឡើយ គឺគេស្មោកគ្រោកទាំងគំនិត ទាំងមនសិការ។ 16គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។
Currently Selected:
ទីតុស 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: