១ របាក្សត្រ 16
16
1កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ 2កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។ 3បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
4ព្រះបាទដាវីឌចាត់ក្រុមលេវីខ្លះឲ្យបម្រើការងារនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីរំឭក លើកតម្កើង និងច្រៀងសរសើរព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល 5គឺមានលោកអេសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាការីជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។ 6លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។ 7គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។
ទំនុកតម្កើង
8«ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់
ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់ប្រជាជាតិនានា!
9ចូរច្រៀងតម្កើងព្រះអង្គ
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ!
10ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា
ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ
ចូរសប្បាយចិត្តចុះ!
11ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ
ឥតឈប់ឈរឡើយ!
12ចូរនឹកដល់ការអស្ចារ្យផ្សេងៗ
ដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ
ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
13អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល
ដែលជាអ្នកបម្រើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
ដែលព្រះអង្គបានជ្រើសរើស!
14មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
15ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ
រហូតដល់មួយពាន់តំណ
16 គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ
លោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយលោកអ៊ីសាក។
17 ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ
ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី
អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
18គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក
ទុកជាចំណែកមត៌ក»។
19នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
20អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
ពីនគរមួយទៅនគរមួយទៀត។
21 ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់
សង្កត់សង្កិនអ្នករាល់គ្នាទេ
ដើម្បីការពារអ្នករាល់គ្នា
ព្រះអង្គបានបន្ទោសស្ដេចនានាថា:
22«កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង
អភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
23មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះអម្ចាស់!
ចូរប្រកាសជារៀងរាល់ថ្ងៃ
អំពីការសង្គ្រោះរបស់ព្រះអង្គ។
24ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ
នៅក្នុងចំណោមប្រជាជាតិនានា
ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់
ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
25ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
26ព្រះទាំងប៉ុន្មានរបស់សាសន៍នានា
សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
27មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី
ព្រះភ័ក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ
ឫទ្ធិបារមី និងអំណរសប្បាយ។
28ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
29ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ
របស់ព្រះអង្គ!
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
30មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!
ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ
31ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ
និងឲ្យផែនដីបានរីករាយដ៏លើសលុប!
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ!
32ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ
បន្លឺសំឡេងយ៉ាងអឺងកង!
ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ
ត្រេកអរសប្បាយ!
33ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់!
ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
34 ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
35ចូរទូលព្រះអង្គថា:
ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ
សូមជួយសង្គ្រោះយើងខ្ញុំផង
សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ
ចេញពីចំណោមប្រជាជាតិនានា
ដើម្បីឲ្យយើងខ្ញុំលើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ
ដោយសរសើរតម្កើងព្រះអង្គ!
36សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក
ហើយអស់កល្បតរៀងទៅ!»។
ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា
«អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។
37ព្រះបាទដាវីឌចាត់លោកអេសោភ និងបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ឥតដែលអាក់ខាន ដូចបានកំណត់ទុក។ 38ស្ដេចចាត់លោកអូបេឌអេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់ ឲ្យធ្វើជាឆ្មាំទ្វារ។ 39ស្ដេចក៏ចាត់លោកបូជាចារ្យសាដុក និងបូជាចារ្យឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខព្រះពន្លារបស់ព្រះអម្ចាស់ ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន 40ដើម្បីថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ លើអាសនៈសម្រាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្ដីទាំងប៉ុន្មានមានចែងទុកក្នុងក្រឹត្យវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។ 41លោកហេម៉ាន និងលោកយេឌូថិន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើសតាមឈ្មោះ ដើម្បីលើកតម្កើងព្រះអម្ចាស់ ក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! 42លោកហេម៉ាន និងលោកយេឌូថិន ក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចម្រៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។
43 ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយព្រះបាទដាវីឌក៏វិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្ស។
Currently Selected:
១ របាក្សត្រ 16: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.