២ កូរិនថូស 5
5
1យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ 2ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត 3គឺឲ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ 4ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ 5ព្រះជាម្ចាស់ផ្ទាល់បានតម្រូវឲ្យយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។
6ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ 7ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។ 8យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ 9ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាឲ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ 10 ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ត ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
ការសម្រុះសម្រួលឲ្យមនុស្សលោកជានានឹងព្រះជាម្ចាស់វិញ
11ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។ 12យើងមិនតែងតាំងខ្លួនឯងនៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសឲ្យបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីឲ្យបងប្អូនអាចឆ្លើយតបនឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។ 13ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថា យើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវ ព្រោះតែបងប្អូន 14ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្តបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ 15ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។ 16ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្តកាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀតឡើយ។ 17ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ 18ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត ហើយប្រទានឲ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នាឲ្យជានានឹងព្រះអង្គវិញដែរ។ 19នៅក្នុងអង្គព្រះគ្រិស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ 20ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្តថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។ 21ព្រះគ្រិស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យសុចរិត*រួមជាមួយព្រះគ្រិស្តដែរ។
Currently Selected:
២ កូរិនថូស 5: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.

: