អេសាយ 16
16
ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡឹមឲ្យជួយ
1ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន
យកទៅថ្វាយព្រះមហាក្សត្រយូដា
ដែលគង់នៅភ្នំស៊ីយ៉ូន!
2ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន
ជាកន្លែងទឹករាក់
ដូចបក្សីដែលគេដេញចេញពីសំបុក។
3ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖
«សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ
សូមចាត់វិធានការជួយយើងខ្ញុំផង។
ក្នុងពេលថ្ងៃពេញកម្ដៅនេះ
សូមធ្វើជាម្លប់ដល់យើងខ្ញុំ
ដូចនៅពេលយប់ដែរ
សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ
ជ្រកកោនជាមួយបងប្អូន
សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
4សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់
ជ្រកកោនជាមួយបងប្អូនផង!
សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ!
ពេលណាចប់ការសង្កត់សង្កិន
និងការសម្លាប់រង្គាល
ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
5ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យ
ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ
ប្រកបដោយមេត្តាករុណា។
ព្រះរាជានឹងគ្រប់គ្រងលើប្រជាជន
ដោយស្មោះស្ម័គ្រ
ស្ដេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត
ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។
ក្រុងយេរូសាឡឹមពុំអាចជួយស្រុកម៉ូអាប់ឡើយ
6ពេលនោះ ជនជាតិយូដាតបវិញថា៖
«យើងបានឮគេនិយាយថាពួកម៉ូអាប់
ពូកែអួតអាងខ្លាំងណាស់
ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់
ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
7ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា
សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។
ពួកគេយំសោកស្ដាយអាហារដែល
ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត
ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
8ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់
រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស
ហិនហោចអស់ដែរ។
ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ
ឲ្យមេដឹកនាំប្រជាជាតិនានា។
ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង
រហូតដល់យ៉ាស៊ើរ
និងវាររហូតដល់វាលរហោស្ថាន
ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
9ហេតុនេះហើយបានជាយើងយំ
ជាមួយអ្នកស្រុកយ៉ាស៊ើរ
ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។
យើងបង្ហូរទឹកភ្នែកស្រោចស្រព
ហេសបូន និងអេឡាលេ
ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ
របស់អ្នករាល់គ្នាវិនាសហិនហោចអស់។
10នៅតាមចម្ការដំណាំនោះ
លែងមានឮសម្រែកអរសប្បាយទៀតហើយ
រីឯក្នុងចម្ការទំពាំងបាយជូរ
ក៏គ្មាននរណាច្រៀងដោយអំណរ
ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ
ដាក់ក្នុងធុងទៀតដែរ
គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។
11ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង
អន្លង់អន្លោច ដូចសំឡេងពិណ
ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់
ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។
12គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ
កន្លែងសក្ការៈតាមទួលខ្ពស់ៗ
យ៉ាងត្រដាបត្រដួស
គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ
តែឥតបានផលអ្វីសោះ។
13នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ 14ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
Currently Selected:
អេសាយ 16: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
អេសាយ 16
16
ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡឹមឲ្យជួយ
1ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន
យកទៅថ្វាយព្រះមហាក្សត្រយូដា
ដែលគង់នៅភ្នំស៊ីយ៉ូន!
2ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន
ជាកន្លែងទឹករាក់
ដូចបក្សីដែលគេដេញចេញពីសំបុក។
3ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖
«សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ
សូមចាត់វិធានការជួយយើងខ្ញុំផង។
ក្នុងពេលថ្ងៃពេញកម្ដៅនេះ
សូមធ្វើជាម្លប់ដល់យើងខ្ញុំ
ដូចនៅពេលយប់ដែរ
សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ
ជ្រកកោនជាមួយបងប្អូន
សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
4សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់
ជ្រកកោនជាមួយបងប្អូនផង!
សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ!
ពេលណាចប់ការសង្កត់សង្កិន
និងការសម្លាប់រង្គាល
ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
5ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យ
ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ
ប្រកបដោយមេត្តាករុណា។
ព្រះរាជានឹងគ្រប់គ្រងលើប្រជាជន
ដោយស្មោះស្ម័គ្រ
ស្ដេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត
ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។
ក្រុងយេរូសាឡឹមពុំអាចជួយស្រុកម៉ូអាប់ឡើយ
6ពេលនោះ ជនជាតិយូដាតបវិញថា៖
«យើងបានឮគេនិយាយថាពួកម៉ូអាប់
ពូកែអួតអាងខ្លាំងណាស់
ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់
ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
7ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា
សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។
ពួកគេយំសោកស្ដាយអាហារដែល
ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត
ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
8ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់
រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស
ហិនហោចអស់ដែរ។
ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ
ឲ្យមេដឹកនាំប្រជាជាតិនានា។
ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង
រហូតដល់យ៉ាស៊ើរ
និងវាររហូតដល់វាលរហោស្ថាន
ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
9ហេតុនេះហើយបានជាយើងយំ
ជាមួយអ្នកស្រុកយ៉ាស៊ើរ
ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។
យើងបង្ហូរទឹកភ្នែកស្រោចស្រព
ហេសបូន និងអេឡាលេ
ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ
របស់អ្នករាល់គ្នាវិនាសហិនហោចអស់។
10នៅតាមចម្ការដំណាំនោះ
លែងមានឮសម្រែកអរសប្បាយទៀតហើយ
រីឯក្នុងចម្ការទំពាំងបាយជូរ
ក៏គ្មាននរណាច្រៀងដោយអំណរ
ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ
ដាក់ក្នុងធុងទៀតដែរ
គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។
11ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង
អន្លង់អន្លោច ដូចសំឡេងពិណ
ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់
ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។
12គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ
កន្លែងសក្ការៈតាមទួលខ្ពស់ៗ
យ៉ាងត្រដាបត្រដួស
គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ
តែឥតបានផលអ្វីសោះ។
13នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ 14ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.