អេសាយ 24
24
ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសផែនដី
1 ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យ
វិនាស។
ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ
មនុស្សម្នាដែលរស់នៅលើផែនដី
2គឺបូជាចារ្យក៏ដូចប្រជាជន
ម្ចាស់ប្រុសក៏ដូចទាសា
ម្ចាស់ស្រីក៏ដូចទាសី
អ្នកលក់ក៏ដូចអ្នកទិញ
ម្ចាស់របស់ក៏ដូចអ្នកខ្ចី
ម្ចាស់បំណុល ក៏ដូចកូនបំណុលដែរ។
3ផែនដីនឹងត្រូវវិនាសហិនហោចទាំងស្រុង
ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
4មនុស្សនៅផែនដីនឹងកាន់ទុក្ខ
គេធ្លាក់ខ្លួនខ្សោយ
ឥតមានកម្លាំងកំហែងទៀតទេ
វត្ថុស័ក្ដិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។
5ផែនដីក្លាយទៅជាអាស្រូវ
ដោយសារមនុស្សជាន់ឈ្លី
គឺពួកគេបានបំពានលើក្រឹត្យវិន័យ
ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់
ហើយពួកគេបានផ្ដាច់
សម្ពន្ធមេត្រីអស់កល្បជានិច្ច
ដែលព្រះអង្គចងជាមួយគេ។
6ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា
មនុស្សម្នានៅលើផែនដីមានទោស
ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។
ពួកគេនឹងត្រូវវិនាស
ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
7សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរ
ចម្ការទំពាំងបាយជូរត្រូវហិនហោចអស់
អស់អ្នកដែលធ្លាប់តែសប្បាយ
បែរជាស្រែកថ្ងូរទៅវិញ។
8សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ
សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់
ហើយសំឡេងចាប៉ីដ៏ពីរោះ
ក៏លែងមានទៀតដែរ។
9ពេលនោះ មនុស្សម្នាលែងផឹកស្រា
ទាំងច្រៀងទៀតហើយ
ស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។
10ក្រុងដែលគ្មានមនុស្សនៅ នឹងត្រូវរលំ
ផ្ទះទាំងឡាយត្រូវបិទទ្វារចោល
គ្មាននរណាអាចចូលបានទៀតឡើយ។
11នៅតាមផ្លូវ មនុស្សម្នានាំគ្នាត្អូញត្អែរ
ព្រោះរកស្រាផឹកមិនបាន
ការរីករាយក៏លែងមាន
ហើយក៏គ្មានអំណរសប្បាយ
នៅក្នុងស្រុកទៀតដែរ។
12ក្នុងទីក្រុងមានតែសំណល់បាក់បែក
ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។
13ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដី
ប្រជាជនដែលនៅសេសសល់ មានចំនួនតិច
ដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែល
នៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។
14រីឯអ្នកដែលបានរួចជីវិត
នឹងនាំគ្នាបន្លឺសំឡេងលើកតម្កើងសិរីរុងរឿង
ព្រះអម្ចាស់ ដោយអំណររីករាយ។
ពួកគេមកពីស្រុកខាងលិចយ៉ាងសប្បាយ។
15អស់អ្នកដែលរស់នៅទិសបូព៌ា
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់
ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយ
ក៏លើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ!
16យើងបានឮសូរចម្រៀង
ពីចុងខាងនាយផែនដីមកថា:
«សូមលើកតម្កើងព្រះដ៏សុចរិត!»។
ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា:
ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ!
ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
17មនុស្សម្នានៅលើផែនដីអើយ
អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់
ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
18អ្នកដែលរត់គេចផុតពីការញ័ររន្ធត់
នឹងធ្លាក់ទៅក្នុងរណ្ដៅ
អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។
ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក
ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
19ផែនដីប្រេះ ផែនដីបាក់បែក
ផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង
20ឃ្លីងឃ្លោងដូចមនុស្សស្រវឹង
ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក
ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់
ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
ចុងបញ្ចប់របស់អាណាចក្រនានា
21នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយនៅផែនដីដែរ។ 22ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជម្រះពួកគេ។
23ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ
ព្រះអាទិត្យត្រូវអាម៉ាស់។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
ហើយសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ
របស់ព្រះអង្គ។
Currently Selected:
អេសាយ 24: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
អេសាយ 24
24
ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសផែនដី
1 ព្រះអម្ចាស់នឹងបំផ្លាញផែនដីឲ្យ
វិនាស។
ព្រះអង្គនឹងរម្លើងផែនដី ហើយកម្ចាត់កម្ចាយ
មនុស្សម្នាដែលរស់នៅលើផែនដី
2គឺបូជាចារ្យក៏ដូចប្រជាជន
ម្ចាស់ប្រុសក៏ដូចទាសា
ម្ចាស់ស្រីក៏ដូចទាសី
អ្នកលក់ក៏ដូចអ្នកទិញ
ម្ចាស់របស់ក៏ដូចអ្នកខ្ចី
ម្ចាស់បំណុល ក៏ដូចកូនបំណុលដែរ។
3ផែនដីនឹងត្រូវវិនាសហិនហោចទាំងស្រុង
ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
4មនុស្សនៅផែនដីនឹងកាន់ទុក្ខ
គេធ្លាក់ខ្លួនខ្សោយ
ឥតមានកម្លាំងកំហែងទៀតទេ
វត្ថុស័ក្ដិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។
5ផែនដីក្លាយទៅជាអាស្រូវ
ដោយសារមនុស្សជាន់ឈ្លី
គឺពួកគេបានបំពានលើក្រឹត្យវិន័យ
ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់
ហើយពួកគេបានផ្ដាច់
សម្ពន្ធមេត្រីអស់កល្បជានិច្ច
ដែលព្រះអង្គចងជាមួយគេ។
6ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា
មនុស្សម្នានៅលើផែនដីមានទោស
ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។
ពួកគេនឹងត្រូវវិនាស
ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
7សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរ
ចម្ការទំពាំងបាយជូរត្រូវហិនហោចអស់
អស់អ្នកដែលធ្លាប់តែសប្បាយ
បែរជាស្រែកថ្ងូរទៅវិញ។
8សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ
សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់
ហើយសំឡេងចាប៉ីដ៏ពីរោះ
ក៏លែងមានទៀតដែរ។
9ពេលនោះ មនុស្សម្នាលែងផឹកស្រា
ទាំងច្រៀងទៀតហើយ
ស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។
10ក្រុងដែលគ្មានមនុស្សនៅ នឹងត្រូវរលំ
ផ្ទះទាំងឡាយត្រូវបិទទ្វារចោល
គ្មាននរណាអាចចូលបានទៀតឡើយ។
11នៅតាមផ្លូវ មនុស្សម្នានាំគ្នាត្អូញត្អែរ
ព្រោះរកស្រាផឹកមិនបាន
ការរីករាយក៏លែងមាន
ហើយក៏គ្មានអំណរសប្បាយ
នៅក្នុងស្រុកទៀតដែរ។
12ក្នុងទីក្រុងមានតែសំណល់បាក់បែក
ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។
13ក្នុងចំណោមជាតិសាសន៍ទាំងឡាយនៅលើផែនដី
ប្រជាជនដែលនៅសេសសល់ មានចំនួនតិច
ដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែល
នៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។
14រីឯអ្នកដែលបានរួចជីវិត
នឹងនាំគ្នាបន្លឺសំឡេងលើកតម្កើងសិរីរុងរឿង
ព្រះអម្ចាស់ ដោយអំណររីករាយ។
ពួកគេមកពីស្រុកខាងលិចយ៉ាងសប្បាយ។
15អស់អ្នកដែលរស់នៅទិសបូព៌ា
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់
ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយ
ក៏លើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ!
16យើងបានឮសូរចម្រៀង
ពីចុងខាងនាយផែនដីមកថា:
«សូមលើកតម្កើងព្រះដ៏សុចរិត!»។
ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា:
ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ!
ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
17មនុស្សម្នានៅលើផែនដីអើយ
អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់
ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
18អ្នកដែលរត់គេចផុតពីការញ័ររន្ធត់
នឹងធ្លាក់ទៅក្នុងរណ្ដៅ
អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។
ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក
ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
19ផែនដីប្រេះ ផែនដីបាក់បែក
ផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង
20ឃ្លីងឃ្លោងដូចមនុស្សស្រវឹង
ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក
ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់
ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
ចុងបញ្ចប់របស់អាណាចក្រនានា
21នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្ដេចទាំងឡាយនៅផែនដីដែរ។ 22ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជម្រះពួកគេ។
23ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ
ព្រះអាទិត្យត្រូវអាម៉ាស់។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
ហើយសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ
របស់ព្រះអង្គ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.