អេសាយ 32
32
ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌
1ពេលនោះ នឹងមានព្រះមហាក្សត្រគ្រងរាជ្យដោយសុចរិត
ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ
ដោយយុត្តិធម៌។
2លោកទាំងនោះប្រៀបដូចជាជម្រក
ការពារនៅពេលមានខ្យល់ មានព្យុះ
ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង
និងដូចជាផ្ទាំងថ្មមួយដ៏ធំ
ផ្ដល់ម្លប់ទៅលើដីហួតហែង។
3ភ្នែករបស់អ្នកដែលត្រូវមើល
លែងស្រវាំងទៀតហើយ
ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់
ក៏លែងថ្លង់ទៀតដែរ។
4អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃ
បែរជាចាប់ផ្ដើមយល់
ហើយអស់អ្នកដែលនិយាយត្រដិត
បែរជានិយាយលឿន និងច្បាស់ទៀតផង។
5គេលែងគោរពមនុស្សល្ងីល្ងើទុកជា
មនុស្សថ្លៃថ្នូរទៀតហើយ
ហើយក៏លែងគោរពមនុស្សវៀចវេរថា
ជាមនុស្សមានចិត្តទូលាយទៀតដែរ
6ដ្បិតមនុស្សល្ងីល្ងើស្រដីចេញមកតែពាក្យល្ងីល្ងើ
ចិត្តរបស់គេគិតតែពីការអាក្រក់
ពួកគេប្រព្រឹត្តអំពើព្រៃផ្សៃ
ហើយប្រមាថមើលងាយព្រះអម្ចាស់
ពួកគេមិនឲ្យអាហារដល់អ្នកអត់ឃ្លានទេ
ហើយថែមទាំងយកទឹកចេញពីអ្នក
ដែលស្រេកទៀតផង។
7មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួន
គេរៀបចំគម្រោងការទុច្ចរិត
ដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រ
នៅពេលជនទុគ៌តនេះទាមទាររកយុត្តិធម៌។
8រីឯមនុស្សថ្លៃថ្នូរវិញ
គេរៀបចំគម្រោងការដ៏ថ្លៃថ្នូរ
ហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
ព្រះបន្ទូលព្រមានពួកស្ត្រីនៅក្រុងយេរូសាឡឹម
9ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
ឥតកង្វល់អើយ
ចូរក្រោកឡើង ស្ដាប់ពាក្យយើង
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
10ពួកស្ត្រីដែលឥតកង្វល់អើយ
ក្នុងរយៈពេលជាងមួយឆ្នាំទៀត
អ្នករាល់គ្នានឹងត្រូវភ័យញ័រ
ដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែ
ហើយដំណាំឯទៀតៗក៏គ្មានផលដែរ។
11ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់
ពួកស្ត្រីដែលឥតកង្វល់អើយ
អ្នករាល់គ្នានឹងត្រូវភ័យញ័រ!
ចូរយកសម្លៀកបំពាក់ចេញ
រួចពាក់អាវកាន់ទុក្ខវិញ!
12ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ
ហើយយំស្រណោះស្រែចម្ការ
និងស្រណោះចម្ការទំពាំងបាយជូរ
ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ!
13នៅលើដីនៃប្រជាជនរបស់យើង
មានដុះសុទ្ធតែគុម្ពរពាក់ និងបន្លា
ហើយក្នុងក្រុងដ៏សប្បាយនេះ
សូម្បីតែនៅតាមផ្ទះទាំងប៉ុន្មាន
ដែលធ្លាប់មានសុភមង្គល
ក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
14វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល
ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ
កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង
នឹងក្លាយទៅជាជម្រករបស់លាព្រៃ
ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
ព្រះអម្ចាស់លើកប្រជាជនរបស់ព្រះអង្គឡើងវិញ
15ប៉ុន្តែ ថ្ងៃមួយ ព្រះអម្ចាស់នឹងចាក់បង្ហូរ
ព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើង
ពេលនោះ វាលរហោស្ថាន
នឹងប្រែទៅជាចម្ការដំណាំ
ហើយចម្ការដំណាំមានដើមឈើដុះដេរដាស
ដូចជាព្រៃព្រឹក្សាវិញ។
16ពេលនោះ អ្នកនៅតាមវាលរហោស្ថាន
នឹងរស់នៅដោយយុត្តិធម៌
ហើយអ្នកនៅតាមចម្ការ
ក៏នឹងរស់នៅដោយសុចរិតដែរ។
17សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព
អំពើសុចរិតនឹងនាំមកនូវសន្តិសុខ
និងសេចក្ដីសុខសាន្តរហូតតទៅ។
18ប្រជាជនរបស់យើងនឹងរស់នៅ
ក្នុងកន្លែងស្ងប់ស្ងាត់
គេអាស្រ័យនៅកន្លែងសាន្តត្រាណ
ហើយសម្រាកនៅកន្លែងសុខក្សេមក្សាន្ត។
19រីឯព្រៃព្រឹក្សានឹងត្រូវហិនហោច
ដោយសារព្រឹល
ហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។
20ចំពោះអ្នករាល់គ្នាវិញ
អ្នករាល់គ្នាមានសុភមង្គលហើយ
អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក
ព្រមទាំងលែងគោ និងលារបស់ខ្លួន
ឲ្យស៊ីស្មៅតាមចិត្ត។
Currently Selected:
អេសាយ 32: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
អេសាយ 32
32
ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌
1ពេលនោះ នឹងមានព្រះមហាក្សត្រគ្រងរាជ្យដោយសុចរិត
ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ
ដោយយុត្តិធម៌។
2លោកទាំងនោះប្រៀបដូចជាជម្រក
ការពារនៅពេលមានខ្យល់ មានព្យុះ
ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង
និងដូចជាផ្ទាំងថ្មមួយដ៏ធំ
ផ្ដល់ម្លប់ទៅលើដីហួតហែង។
3ភ្នែករបស់អ្នកដែលត្រូវមើល
លែងស្រវាំងទៀតហើយ
ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់
ក៏លែងថ្លង់ទៀតដែរ។
4អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃ
បែរជាចាប់ផ្ដើមយល់
ហើយអស់អ្នកដែលនិយាយត្រដិត
បែរជានិយាយលឿន និងច្បាស់ទៀតផង។
5គេលែងគោរពមនុស្សល្ងីល្ងើទុកជា
មនុស្សថ្លៃថ្នូរទៀតហើយ
ហើយក៏លែងគោរពមនុស្សវៀចវេរថា
ជាមនុស្សមានចិត្តទូលាយទៀតដែរ
6ដ្បិតមនុស្សល្ងីល្ងើស្រដីចេញមកតែពាក្យល្ងីល្ងើ
ចិត្តរបស់គេគិតតែពីការអាក្រក់
ពួកគេប្រព្រឹត្តអំពើព្រៃផ្សៃ
ហើយប្រមាថមើលងាយព្រះអម្ចាស់
ពួកគេមិនឲ្យអាហារដល់អ្នកអត់ឃ្លានទេ
ហើយថែមទាំងយកទឹកចេញពីអ្នក
ដែលស្រេកទៀតផង។
7មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួន
គេរៀបចំគម្រោងការទុច្ចរិត
ដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រ
នៅពេលជនទុគ៌តនេះទាមទាររកយុត្តិធម៌។
8រីឯមនុស្សថ្លៃថ្នូរវិញ
គេរៀបចំគម្រោងការដ៏ថ្លៃថ្នូរ
ហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
ព្រះបន្ទូលព្រមានពួកស្ត្រីនៅក្រុងយេរូសាឡឹម
9ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
ឥតកង្វល់អើយ
ចូរក្រោកឡើង ស្ដាប់ពាក្យយើង
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
10ពួកស្ត្រីដែលឥតកង្វល់អើយ
ក្នុងរយៈពេលជាងមួយឆ្នាំទៀត
អ្នករាល់គ្នានឹងត្រូវភ័យញ័រ
ដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែ
ហើយដំណាំឯទៀតៗក៏គ្មានផលដែរ។
11ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់
ពួកស្ត្រីដែលឥតកង្វល់អើយ
អ្នករាល់គ្នានឹងត្រូវភ័យញ័រ!
ចូរយកសម្លៀកបំពាក់ចេញ
រួចពាក់អាវកាន់ទុក្ខវិញ!
12ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ
ហើយយំស្រណោះស្រែចម្ការ
និងស្រណោះចម្ការទំពាំងបាយជូរ
ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ!
13នៅលើដីនៃប្រជាជនរបស់យើង
មានដុះសុទ្ធតែគុម្ពរពាក់ និងបន្លា
ហើយក្នុងក្រុងដ៏សប្បាយនេះ
សូម្បីតែនៅតាមផ្ទះទាំងប៉ុន្មាន
ដែលធ្លាប់មានសុភមង្គល
ក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
14វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល
ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ
កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង
នឹងក្លាយទៅជាជម្រករបស់លាព្រៃ
ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
ព្រះអម្ចាស់លើកប្រជាជនរបស់ព្រះអង្គឡើងវិញ
15ប៉ុន្តែ ថ្ងៃមួយ ព្រះអម្ចាស់នឹងចាក់បង្ហូរ
ព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើង
ពេលនោះ វាលរហោស្ថាន
នឹងប្រែទៅជាចម្ការដំណាំ
ហើយចម្ការដំណាំមានដើមឈើដុះដេរដាស
ដូចជាព្រៃព្រឹក្សាវិញ។
16ពេលនោះ អ្នកនៅតាមវាលរហោស្ថាន
នឹងរស់នៅដោយយុត្តិធម៌
ហើយអ្នកនៅតាមចម្ការ
ក៏នឹងរស់នៅដោយសុចរិតដែរ។
17សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព
អំពើសុចរិតនឹងនាំមកនូវសន្តិសុខ
និងសេចក្ដីសុខសាន្តរហូតតទៅ។
18ប្រជាជនរបស់យើងនឹងរស់នៅ
ក្នុងកន្លែងស្ងប់ស្ងាត់
គេអាស្រ័យនៅកន្លែងសាន្តត្រាណ
ហើយសម្រាកនៅកន្លែងសុខក្សេមក្សាន្ត។
19រីឯព្រៃព្រឹក្សានឹងត្រូវហិនហោច
ដោយសារព្រឹល
ហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។
20ចំពោះអ្នករាល់គ្នាវិញ
អ្នករាល់គ្នាមានសុភមង្គលហើយ
អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក
ព្រមទាំងលែងគោ និងលារបស់ខ្លួន
ឲ្យស៊ីស្មៅតាមចិត្ត។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.