អេសាយ 46
46
ព្រះរបស់ជនជាតិបាប៊ីឡូន និងព្រះរបស់ជនជាតិអ៊ីស្រាអែល
1ព្រះបាលបរាជ័យហើយ
ព្រះនេបូក៏អស់ឫទ្ធិដែរ។
គេដឹករូបព្រះទាំងនោះ
ដោយដាក់នៅលើសត្វតិរច្ឆាន
ធ្វើឲ្យសត្វទាំងនោះនឿយហត់
ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។
2ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ
ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ
ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
3អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល
ដែលនៅសេសសល់
កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង!
យើងបានថែទាំអ្នករាល់គ្នា
តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ
យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា
តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
4យើងនៅតែជួយគាំទ្រអ្នករាល់គ្នា
រហូតអស់មួយជីវិត
យើងមិនប្រែប្រួលឡើយ។
យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា
ដូចយើងបានធ្វើរួចមកហើយ
យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
5តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា
អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង?
តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
6មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន
ពួកគេថ្លឹងប្រាក់
ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ
រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។
7ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់
នៅកន្លែងរបស់វា
រូបព្រះនោះមិនកម្រើកទៅណាឡើយ!
ទោះបីពួកគេស្រែកអង្វរយ៉ាងណា
ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ
ពួកគេឲ្យរួចពីភាពអាសន្នដែរ!
8អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ
ចូរនឹកចាំអំពីការនេះ
ចូរភ្ញាក់រឭក ហើយរិះគិតពិចារណាឡើង។
9ចូរនឹកចាំអំពីព្រឹត្តិការណ៍
ដែលកើតមាននៅគ្រាដើមដំបូង
ហើយដឹងថា យើងជាព្រះជាម្ចាស់
ក្រៅពីយើង គ្មានព្រះណាទៀតទេ
យើងជាព្រះជាម្ចាស់
គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ
នឹងយើងបានឡើយ។
10យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង
នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ
យើងប្រាប់ទុកជាមុនតាំងពីយូរលង់
នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ
យើងពោលថា គម្រោងការរបស់យើង
មុខជាបានសម្រេចមិនខាន
យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
11យើងហៅសត្វត្មាតមួយពីទិសខាងកើត
គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម
គម្រោងការរបស់យើង។
អ្វីដែលយើងនិយាយ
យើងនឹងធ្វើឲ្យសម្រេចជារូបរាង
អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
12មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពី
សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង!
13យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក
សេចក្ដីសុចរិតនេះនៅជិតបង្កើយ
ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ
យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន
យើងនឹងនាំស្រុកអ៊ីស្រាអែល
ឲ្យស្គាល់ភាពថ្កុំថ្កើង។
Currently Selected:
អេសាយ 46: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
អេសាយ 46
46
ព្រះរបស់ជនជាតិបាប៊ីឡូន និងព្រះរបស់ជនជាតិអ៊ីស្រាអែល
1ព្រះបាលបរាជ័យហើយ
ព្រះនេបូក៏អស់ឫទ្ធិដែរ។
គេដឹករូបព្រះទាំងនោះ
ដោយដាក់នៅលើសត្វតិរច្ឆាន
ធ្វើឲ្យសត្វទាំងនោះនឿយហត់
ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។
2ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ
ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ
ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
3អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល
ដែលនៅសេសសល់
កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង!
យើងបានថែទាំអ្នករាល់គ្នា
តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ
យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា
តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
4យើងនៅតែជួយគាំទ្រអ្នករាល់គ្នា
រហូតអស់មួយជីវិត
យើងមិនប្រែប្រួលឡើយ។
យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា
ដូចយើងបានធ្វើរួចមកហើយ
យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
5តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា
អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង?
តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
6មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន
ពួកគេថ្លឹងប្រាក់
ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ
រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។
7ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់
នៅកន្លែងរបស់វា
រូបព្រះនោះមិនកម្រើកទៅណាឡើយ!
ទោះបីពួកគេស្រែកអង្វរយ៉ាងណា
ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ
ពួកគេឲ្យរួចពីភាពអាសន្នដែរ!
8អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ
ចូរនឹកចាំអំពីការនេះ
ចូរភ្ញាក់រឭក ហើយរិះគិតពិចារណាឡើង។
9ចូរនឹកចាំអំពីព្រឹត្តិការណ៍
ដែលកើតមាននៅគ្រាដើមដំបូង
ហើយដឹងថា យើងជាព្រះជាម្ចាស់
ក្រៅពីយើង គ្មានព្រះណាទៀតទេ
យើងជាព្រះជាម្ចាស់
គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ
នឹងយើងបានឡើយ។
10យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង
នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ
យើងប្រាប់ទុកជាមុនតាំងពីយូរលង់
នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ
យើងពោលថា គម្រោងការរបស់យើង
មុខជាបានសម្រេចមិនខាន
យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
11យើងហៅសត្វត្មាតមួយពីទិសខាងកើត
គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម
គម្រោងការរបស់យើង។
អ្វីដែលយើងនិយាយ
យើងនឹងធ្វើឲ្យសម្រេចជារូបរាង
អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
12មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពី
សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង!
13យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក
សេចក្ដីសុចរិតនេះនៅជិតបង្កើយ
ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ
យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន
យើងនឹងនាំស្រុកអ៊ីស្រាអែល
ឲ្យស្គាល់ភាពថ្កុំថ្កើង។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.