យេរេមា 6
6
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម
1«កូនចៅបេនយ៉ាមីនអើយ
ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ!
ចូរផ្លុំត្រែនៅតូអា
ចូរលើកទង់សញ្ញានៅបេតហាកេរែម
ដ្បិតមហន្តរាយ និងទុក្ខវេទនា
កំពុងតែមកពីទិសខាងជើង។
2ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត
មុខជាត្រូវវិនាសហើយ!
3ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន
ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន
គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ
ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។
4ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះ
ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់!
ប៉ុន្តែ គួរឲ្យស្ដាយណាស់
ព្រោះថ្ងៃកាន់តែទាបទៅៗ
ហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
5ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន
យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។
6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
«ចូរនាំគ្នាកាប់ដើមឈើ
ហើយសង់ប៉មឲ្យខ្ពស់
ដើម្បីវាយលុកក្រុងយេរូសាឡឹម!
ត្រូវតែដាក់ទោសក្រុងនេះ
ព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។
7អំពើអាក្រក់ហូរចេញពីក្រុងនេះ
ដូចទឹកហូរចេញពីប្រភពទឹក។
ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ
និងការបំផ្លិចបំផ្លាញ។
ការឈឺចុកចាប់ និងស្នាមរបួស
ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
8យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ
ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក
ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ
ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
«ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែល
ដែលនៅសេសសល់
ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់
គឺគេនឹងមកសាជាថ្មី
ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក
ប្រឡេះផ្លែដែលនៅសល់»។
10តើខ្ញុំត្រូវនិយាយទៅកាន់នរណា
តើនរណាជួយពន្យល់ពួកគេឲ្យស្ដាប់ខ្ញុំ
ដ្បិតពួកគេធ្វើជាថ្លង់
ហើយមិនអាចយកចិត្តទុកដាក់ស្ដាប់បានទេ។
ពេលខ្ញុំនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់
ពួកគេបែរជានាំគ្នាសើចចំអក
គឺពួកគេមិនចូលចិត្តឮឡើយ។
11ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់
ខ្ញុំទប់ចិត្តលែងបានទៀតហើយ។
«ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ
ព្រមទាំងជះទៅលើក្រុមយុវជនផង
ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា
នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
12 ពេលណាយើងដាក់ទោសអ្នកស្រុកនេះ
ផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅ
ហើយចម្ការ និងប្រពន្ធរបស់គេ
ក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13ពួកគេទាំងអស់គ្នា
ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន
ទាំងព្យាការី ទាំងបូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
14 ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយ
នៃប្រជារាស្ត្ររបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!
15ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃ
ដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
16 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍
ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម
ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ
រួចនាំគ្នាដើរតាមមាគ៌ានោះទៅ
ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។
ប៉ុន្តែ ពួកគេឆ្លើយមកវិញថា:
“យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
17យើងបានដាក់អ្នកយាមល្បាត
សម្រាប់នាំដំណឹងមកអ្នករាល់គ្នា
ចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ!
តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!”
18ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់!
ចូរដឹងថា នឹងមានហេតុការណ៍មួយ
កើតឡើងចំពោះប្រជារាស្ត្រនេះ។
19ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ
ប្រជារាស្ត្រនេះរងទុក្ខវេទនា
ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ
ដ្បិតពួកគេពុំបានត្រងត្រាប់
ស្ដាប់ពាក្យរបស់យើងទេ
ពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។
20តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី
ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ
មកថ្វាយយើងឬ?
យើងមិនព្រមទទួលតង្វាយដុតរបស់
អ្នករាល់គ្នាទេ
ហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជា
របស់អ្នករាល់គ្នាដែរ»។
21 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«ហេតុនេះ យើងនឹងដាក់ថ្ម
ធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះ
ជាថ្មដែលនាំឲ្យគេជំពប់ដួល
ហើយវិនាសទាំងឪពុក ទាំងកូន
ទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។
ខ្មាំងសត្រូវពីទិសខាងជើងមកវាយលុក
22 ព្រះអម្ចាស់មានព្រះបន្ទូលថា:
«មើល៍! មានកងទ័ពមកពីទិសខាងជើង
ប្រជាជាតិមួយដែលជាមហាអំណាច
ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
23ពួកគេលើកធ្នូ លើកលំពែងឡើង
ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ
សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ
ពួកគេជិះសេះមក
ហើយតម្រៀបគ្នាជាក្បួនទ័ព
ដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
24«យើងខ្ញុំបានឮដំណឹងនេះ
យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត
និងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
25កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវ
ដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ!
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
26ប្រជាជនរបស់យើងអើយ
ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ
រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ
កូនតែមួយគត់ដែលស្លាប់នោះទៅ!
ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ
ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា
ពុំឲ្យដឹងខ្លួនជាមុនឡើយ!
27«យេរេមាអើយ យើងបានតែងតាំងអ្នក
ឲ្យល្បងលមើលប្រជាជនរបស់យើង
ដូចជាងសាកល្បងលោហធាតុ
គឺយើងឲ្យអ្នកសង្កេត និងល្បងលមើល
មាគ៌ារបស់ពួកគេ»។
28«ពួកគេចូលចិត្តនិយាយមួលបង្កាច់
មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប
ដែលពុំអាចពត់បានឡើយ
គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា!
29ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅ
អាចបន្សុទ្ធលោហធាតុបាន
រីឯប្រជាជននេះវិញ
គ្មាននរណាអាចបន្សុទ្ធបានទេ
ព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។
30គេហៅអ្នកទាំងនោះថា “ប្រាក់គ្មានតម្លៃ”
ដ្បិតព្រះអម្ចាស់មិនទទួលពួកគេទេ!»។
Currently Selected:
យេរេមា 6: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
យេរេមា 6
6
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម
1«កូនចៅបេនយ៉ាមីនអើយ
ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ!
ចូរផ្លុំត្រែនៅតូអា
ចូរលើកទង់សញ្ញានៅបេតហាកេរែម
ដ្បិតមហន្តរាយ និងទុក្ខវេទនា
កំពុងតែមកពីទិសខាងជើង។
2ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត
មុខជាត្រូវវិនាសហើយ!
3ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន
ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន
គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ
ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។
4ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះ
ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់!
ប៉ុន្តែ គួរឲ្យស្ដាយណាស់
ព្រោះថ្ងៃកាន់តែទាបទៅៗ
ហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
5ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន
យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។
6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
«ចូរនាំគ្នាកាប់ដើមឈើ
ហើយសង់ប៉មឲ្យខ្ពស់
ដើម្បីវាយលុកក្រុងយេរូសាឡឹម!
ត្រូវតែដាក់ទោសក្រុងនេះ
ព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។
7អំពើអាក្រក់ហូរចេញពីក្រុងនេះ
ដូចទឹកហូរចេញពីប្រភពទឹក។
ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ
និងការបំផ្លិចបំផ្លាញ។
ការឈឺចុកចាប់ និងស្នាមរបួស
ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
8យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ
ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក
ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ
ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
«ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែល
ដែលនៅសេសសល់
ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់
គឺគេនឹងមកសាជាថ្មី
ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក
ប្រឡេះផ្លែដែលនៅសល់»។
10តើខ្ញុំត្រូវនិយាយទៅកាន់នរណា
តើនរណាជួយពន្យល់ពួកគេឲ្យស្ដាប់ខ្ញុំ
ដ្បិតពួកគេធ្វើជាថ្លង់
ហើយមិនអាចយកចិត្តទុកដាក់ស្ដាប់បានទេ។
ពេលខ្ញុំនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់
ពួកគេបែរជានាំគ្នាសើចចំអក
គឺពួកគេមិនចូលចិត្តឮឡើយ។
11ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់
ខ្ញុំទប់ចិត្តលែងបានទៀតហើយ។
«ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ
ព្រមទាំងជះទៅលើក្រុមយុវជនផង
ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា
នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
12 ពេលណាយើងដាក់ទោសអ្នកស្រុកនេះ
ផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅ
ហើយចម្ការ និងប្រពន្ធរបស់គេ
ក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13ពួកគេទាំងអស់គ្នា
ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន
ទាំងព្យាការី ទាំងបូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
14 ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយ
នៃប្រជារាស្ត្ររបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!
15ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃ
ដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
16 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍
ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម
ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ
រួចនាំគ្នាដើរតាមមាគ៌ានោះទៅ
ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។
ប៉ុន្តែ ពួកគេឆ្លើយមកវិញថា:
“យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
17យើងបានដាក់អ្នកយាមល្បាត
សម្រាប់នាំដំណឹងមកអ្នករាល់គ្នា
ចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ!
តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!”
18ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់!
ចូរដឹងថា នឹងមានហេតុការណ៍មួយ
កើតឡើងចំពោះប្រជារាស្ត្រនេះ។
19ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ
ប្រជារាស្ត្រនេះរងទុក្ខវេទនា
ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ
ដ្បិតពួកគេពុំបានត្រងត្រាប់
ស្ដាប់ពាក្យរបស់យើងទេ
ពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។
20តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី
ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ
មកថ្វាយយើងឬ?
យើងមិនព្រមទទួលតង្វាយដុតរបស់
អ្នករាល់គ្នាទេ
ហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជា
របស់អ្នករាល់គ្នាដែរ»។
21 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«ហេតុនេះ យើងនឹងដាក់ថ្ម
ធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះ
ជាថ្មដែលនាំឲ្យគេជំពប់ដួល
ហើយវិនាសទាំងឪពុក ទាំងកូន
ទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។
ខ្មាំងសត្រូវពីទិសខាងជើងមកវាយលុក
22 ព្រះអម្ចាស់មានព្រះបន្ទូលថា:
«មើល៍! មានកងទ័ពមកពីទិសខាងជើង
ប្រជាជាតិមួយដែលជាមហាអំណាច
ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
23ពួកគេលើកធ្នូ លើកលំពែងឡើង
ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ
សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ
ពួកគេជិះសេះមក
ហើយតម្រៀបគ្នាជាក្បួនទ័ព
ដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
24«យើងខ្ញុំបានឮដំណឹងនេះ
យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត
និងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
25កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវ
ដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ!
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
26ប្រជាជនរបស់យើងអើយ
ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ
រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ
កូនតែមួយគត់ដែលស្លាប់នោះទៅ!
ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ
ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា
ពុំឲ្យដឹងខ្លួនជាមុនឡើយ!
27«យេរេមាអើយ យើងបានតែងតាំងអ្នក
ឲ្យល្បងលមើលប្រជាជនរបស់យើង
ដូចជាងសាកល្បងលោហធាតុ
គឺយើងឲ្យអ្នកសង្កេត និងល្បងលមើល
មាគ៌ារបស់ពួកគេ»។
28«ពួកគេចូលចិត្តនិយាយមួលបង្កាច់
មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប
ដែលពុំអាចពត់បានឡើយ
គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា!
29ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅ
អាចបន្សុទ្ធលោហធាតុបាន
រីឯប្រជាជននេះវិញ
គ្មាននរណាអាចបន្សុទ្ធបានទេ
ព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។
30គេហៅអ្នកទាំងនោះថា “ប្រាក់គ្មានតម្លៃ”
ដ្បិតព្រះអម្ចាស់មិនទទួលពួកគេទេ!»។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.