យេរេមា 8
8
1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ 2ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ 3រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ប្រជាជាតិនេះឥតយល់អ្វីទាំងអស់
4ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូល
ដូចតទៅ:
«ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញ
ហើយអ្នកវង្វេងផ្លូវ
ក៏តែងតែបកក្រោយវិញដែរ។
5ចុះហេតុដូចម្ដេចបានជាប្រជាជន
ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង
ហើយចេះតែមានចិត្តសាវាដូច្នេះ?
ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ
ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
6យើងផ្ទៀងត្រចៀកស្ដាប់
ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ
គ្មាននរណាម្នាក់សោកស្ដាយថា
ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា
“ខ្ញុំបានធ្វើខុសហើយ” នោះឡើយ
គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម
អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
7កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល
ហើយលលក ត្រចៀកកាំ និងស្មោញ
ក៏ចេះសម្គាល់មើលថា
តើពេលណាវាត្រូវវិលមកវិញដែរ
ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់
វិន័យរបស់យើងទេ។
8តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា
“ពួកយើងជាមនុស្សមានប្រាជ្ញា
ដ្បិតពួកយើងមានក្រឹត្យវិន័យរបស់ព្រះអម្ចាស់”
បើស្មៀនចម្លងគម្ពីរវិន័យ
នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
9អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់
ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។
ពួកគេមាក់ងាយព្រះបន្ទូលរបស់ព្រះអម្ចាស់
ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
10 ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ
ទៅឲ្យអ្នកដទៃ
ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ
អស់អ្នកដែលនឹងមកចាប់យក
ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក
ប្រយោជន៍ផ្ទាល់ខ្លួន
គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
ហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
11 ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា
នៃប្រជាជនរបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!។
12ពួកគេគួរតែអាម៉ាស់
ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។
ប៉ុន្តែ ពួកគេមានមុខក្រាស់
មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស។
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«យើងសម្រេចចិត្តបំផ្លាញពួកគេចោល
ព្រោះពេលយើងចង់ប្រមូលផល
ពួកគេគ្មានផលអ្វីទាល់តែសោះ
គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ
ដូចដើមឧទុម្ពរដែលគ្មានផ្លែ
ហើយស្លឹករបស់វាក៏ស្វិតក្រៀម។
ដូច្នេះ យើងនឹងប្រគល់ដីឲ្យ
អស់អ្នកដែលដើរកាត់តាមនោះ»។
14«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ
ចូរប្រមែប្រមូលគ្នាមក
ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ
ហើយសម្ងំចាំស្លាប់នៅទីនោះ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង
ធ្វើឲ្យយើងវិនាស
ព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុល
ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង
ព្រះហឫទ័យរបស់ព្រះអង្គ។
15ពួកយើងសង្ឃឹមថានឹងបានសុខ
តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ!
យើងសង្ឃឹមថា នឹងមានពេលមួយ
យើងបានជាសះស្បើយ
តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
16សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់
សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ
ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក
និងអ្វីៗដែលមាននៅក្នុងស្រុក
ពួកគេបំផ្លាញក្រុង
និងប្រជាជនដែលរស់នៅក្នុងក្រុង»។
17«យើងនឹងប្រើពស់វែក និងពស់អសិរពិស
ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល
គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនួញរបស់លោកយេរេមា
18ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ
តែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ
19សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំ
លាន់ឮពីដែនដីដ៏សែនឆ្ងាយ
ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ?
ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ?
«ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង
ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ
របស់សាសន៍ដទៃដូច្នេះ?»។
20រដូវចម្រូតកន្លងផុតទៅ
រដូវប្រាំងក៏ជិតផុតទៅដែរ
តែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
21ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ
ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ
ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
22តើនៅស្រុកកាឡាដលែងមានប្រេង
សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ?
តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ?
ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ
មិនព្រមសះដូច្នេះ?
Currently Selected:
យេរេមា 8: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
យេរេមា 8
8
1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ 2ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ 3រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ប្រជាជាតិនេះឥតយល់អ្វីទាំងអស់
4ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូល
ដូចតទៅ:
«ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញ
ហើយអ្នកវង្វេងផ្លូវ
ក៏តែងតែបកក្រោយវិញដែរ។
5ចុះហេតុដូចម្ដេចបានជាប្រជាជន
ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង
ហើយចេះតែមានចិត្តសាវាដូច្នេះ?
ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ
ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
6យើងផ្ទៀងត្រចៀកស្ដាប់
ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ
គ្មាននរណាម្នាក់សោកស្ដាយថា
ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា
“ខ្ញុំបានធ្វើខុសហើយ” នោះឡើយ
គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម
អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
7កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល
ហើយលលក ត្រចៀកកាំ និងស្មោញ
ក៏ចេះសម្គាល់មើលថា
តើពេលណាវាត្រូវវិលមកវិញដែរ
ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់
វិន័យរបស់យើងទេ។
8តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា
“ពួកយើងជាមនុស្សមានប្រាជ្ញា
ដ្បិតពួកយើងមានក្រឹត្យវិន័យរបស់ព្រះអម្ចាស់”
បើស្មៀនចម្លងគម្ពីរវិន័យ
នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
9អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់
ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។
ពួកគេមាក់ងាយព្រះបន្ទូលរបស់ព្រះអម្ចាស់
ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
10 ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ
ទៅឲ្យអ្នកដទៃ
ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ
អស់អ្នកដែលនឹងមកចាប់យក
ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក
ប្រយោជន៍ផ្ទាល់ខ្លួន
គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
ហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
11 ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា
នៃប្រជាជនរបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!។
12ពួកគេគួរតែអាម៉ាស់
ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។
ប៉ុន្តែ ពួកគេមានមុខក្រាស់
មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស។
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«យើងសម្រេចចិត្តបំផ្លាញពួកគេចោល
ព្រោះពេលយើងចង់ប្រមូលផល
ពួកគេគ្មានផលអ្វីទាល់តែសោះ
គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ
ដូចដើមឧទុម្ពរដែលគ្មានផ្លែ
ហើយស្លឹករបស់វាក៏ស្វិតក្រៀម។
ដូច្នេះ យើងនឹងប្រគល់ដីឲ្យ
អស់អ្នកដែលដើរកាត់តាមនោះ»។
14«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ
ចូរប្រមែប្រមូលគ្នាមក
ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ
ហើយសម្ងំចាំស្លាប់នៅទីនោះ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង
ធ្វើឲ្យយើងវិនាស
ព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុល
ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង
ព្រះហឫទ័យរបស់ព្រះអង្គ។
15ពួកយើងសង្ឃឹមថានឹងបានសុខ
តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ!
យើងសង្ឃឹមថា នឹងមានពេលមួយ
យើងបានជាសះស្បើយ
តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
16សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់
សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ
ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក
និងអ្វីៗដែលមាននៅក្នុងស្រុក
ពួកគេបំផ្លាញក្រុង
និងប្រជាជនដែលរស់នៅក្នុងក្រុង»។
17«យើងនឹងប្រើពស់វែក និងពស់អសិរពិស
ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល
គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនួញរបស់លោកយេរេមា
18ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ
តែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ
19សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំ
លាន់ឮពីដែនដីដ៏សែនឆ្ងាយ
ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ?
ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ?
«ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង
ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ
របស់សាសន៍ដទៃដូច្នេះ?»។
20រដូវចម្រូតកន្លងផុតទៅ
រដូវប្រាំងក៏ជិតផុតទៅដែរ
តែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
21ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ
ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ
ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
22តើនៅស្រុកកាឡាដលែងមានប្រេង
សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ?
តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ?
ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ
មិនព្រមសះដូច្នេះ?
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.