ទំនុកតម្កើង 13
13
ពាក្យអង្វរសូមព្រះអម្ចាស់ជួយសង្គ្រោះ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
តើព្រះអង្គនៅតែភ្លេចទូលបង្គំ
ដល់ពេលណា?
តើព្រះអង្គនៅតែមិនព្រមទតមើល
មកទូលបង្គំដល់កាលណាទៀត?
2តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត
ដល់ពេលណាទៅ?
តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ
ទាំងយប់ ទាំងថ្ងៃដល់អង្កាល់?
តើខ្មាំងសត្រូវមានជ័យជម្នះលើទូលបង្គំ
ដល់កាលណាទៀត?
3ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
សូមទតមកទូលបង្គំ
ហើយឆ្លើយតបនឹងទូលបង្គំផង!
សូមប្រទានកម្លាំងដល់ទូលបង្គំ
កុំទុកឲ្យទូលបង្គំស្លាប់ឡើយ
4ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា
«អញបានឈ្នះវាហើយ!»
ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ
ព្រោះតែទូលបង្គំបរាជ័យ។
5ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្ត
លើព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ចិត្តទូលបង្គំត្រេកអរសប្បាយ
ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។
6ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់
ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។
Currently Selected:
ទំនុកតម្កើង 13: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.

: