ទំនុកតម្កើង 27
27
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
ទំនុករបស់ស្ដេចដាវីឌ។
1 ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ
ខ្ញុំមិនភ័យខ្លាចនរណាឡើយ!
ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំ
ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
2ពេលពួកអ្នកប្រព្រឹត្តអាក្រក់
គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ
អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
3ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ
ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ
ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។
4ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់
ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង
គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់
របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង
របស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
5ដ្បិតនៅពេលខ្ញុំមានអាសន្ន
ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា
ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
6ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ
ដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា
របស់ព្រះអង្គ ទាំងស្រែកដោយអំណរ
ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង
ថ្វាយព្រះអម្ចាស់។
7ឱព្រះអម្ចាស់អើយ!
សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ
សូមមេត្តាប្រណីសន្ដោសទូលបង្គំ
និងឆ្លើយតបមកទូលបង្គំវិញផង!។
8ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល
ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង»
នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ!
ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ!
9សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ
សូមកុំព្រះពិរោធ
ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ!
ព្រះអង្គបានសង្គ្រោះទូលបង្គំ
សូមកុំលះបង់ទូលបង្គំ!
ឱព្រះសង្គ្រោះទូលបង្គំអើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
10ទោះបីឪពុកម្ដាយរបស់ទូលបង្គំ
បានបោះបង់ទូលបង្គំចោលក៏ដោយ
ក៏ព្រះអម្ចាស់នៅតែទទួលទូលបង្គំជានិច្ច!។
11ឱព្រះអម្ចាស់អើយ!
សូមបង្រៀនទូលបង្គំ
ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
សូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់
ព្រោះទូលបង្គំមានសត្រូវជាច្រើន។
12សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់
ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ
ដ្បិតមានសាក្សីក្លែងក្លាយ
មកនិយាយមួលបង្កាច់ទូលបង្គំ
អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។
13ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ
ខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់
ជាមិនខាន!។
14ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់!
ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង!
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
Currently Selected:
ទំនុកតម្កើង 27: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 27
27
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
ទំនុករបស់ស្ដេចដាវីឌ។
1 ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ
ខ្ញុំមិនភ័យខ្លាចនរណាឡើយ!
ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំ
ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
2ពេលពួកអ្នកប្រព្រឹត្តអាក្រក់
គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ
អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
3ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ
ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ
ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។
4ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់
ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង
គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់
របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង
របស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
5ដ្បិតនៅពេលខ្ញុំមានអាសន្ន
ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា
ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
6ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ
ដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា
របស់ព្រះអង្គ ទាំងស្រែកដោយអំណរ
ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង
ថ្វាយព្រះអម្ចាស់។
7ឱព្រះអម្ចាស់អើយ!
សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ
សូមមេត្តាប្រណីសន្ដោសទូលបង្គំ
និងឆ្លើយតបមកទូលបង្គំវិញផង!។
8ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល
ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង»
នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ!
ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ!
9សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ
សូមកុំព្រះពិរោធ
ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ!
ព្រះអង្គបានសង្គ្រោះទូលបង្គំ
សូមកុំលះបង់ទូលបង្គំ!
ឱព្រះសង្គ្រោះទូលបង្គំអើយ
សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
10ទោះបីឪពុកម្ដាយរបស់ទូលបង្គំ
បានបោះបង់ទូលបង្គំចោលក៏ដោយ
ក៏ព្រះអម្ចាស់នៅតែទទួលទូលបង្គំជានិច្ច!។
11ឱព្រះអម្ចាស់អើយ!
សូមបង្រៀនទូលបង្គំ
ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
សូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់
ព្រោះទូលបង្គំមានសត្រូវជាច្រើន។
12សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់
ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ
ដ្បិតមានសាក្សីក្លែងក្លាយ
មកនិយាយមួលបង្កាច់ទូលបង្គំ
អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។
13ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ
ខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់
ជាមិនខាន!។
14ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់!
ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង!
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.