ទំនុកតម្កើង 29
29
ព្រះសូរសៀងរបស់ព្រះអម្ចាស់
ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1 #
ទំន. ៩៦.៧-៩
ពពួកទេវតារបស់ព្រះជាម្ចាស់អើយ
ចូរនាំគ្នាតម្កើងព្រះអម្ចាស់
ចូរលើកតម្កើងសិរីរុងរឿង
និងតេជានុភាពរបស់ព្រះអម្ចាស់។
2ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធ
របស់ព្រះអង្គ!#២៩.២ យើងអាចបកប្រែម្យ៉ាងទៀតថា «ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ដោយពាក់គ្រឿងអលង្ការដ៏សក្ការៈ»។។
3ព្រះសូរសៀងរបស់ព្រះអម្ចាស់
លាន់ឮឡើងនៅពីលើផ្ទៃទឹក
ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង
ធ្វើឲ្យផ្គរលាន់ឮឡើង
ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
4ព្រះសូរសៀង#២៩.៤ ជនជាតិអ៊ីស្រាអែលចាត់ទុកផ្គរលាន់ ថាជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។របស់ព្រះអម្ចាស់
លាន់ឮឡើងប្រកបដោយឫទ្ធានុភាព
ព្រះសូរសៀងរបស់ព្រះអម្ចាស់
លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
5ព្រះសូរសៀងរបស់ព្រះអម្ចាស់
ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ
ព្រះអម្ចាស់បំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។
6ព្រះអង្គធ្វើឲ្យដើមឈើទាំងនោះលោត
ដូចកូនគោលោត
ព្រះអង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន#២៩.៦ ឬភ្នំហ៊ើរម៉ូន (សូមអាន ទក. ៣.៩)។លោត
ដូចកូនក្របីលោត។
7ព្រះសូរសៀងរបស់ព្រះអម្ចាស់
បានធ្វើឲ្យមានរន្ទះលេចចេញមក។
8ព្រះសូរសៀងរបស់ព្រះអម្ចាស់
បានធ្វើឲ្យកក្រើកវាលរហោស្ថាន
ព្រះអម្ចាស់ធ្វើឲ្យរញ្ជួយ
វាលរហោស្ថានកាដេស។
9ព្រះសូរសៀងរបស់ព្រះអម្ចាស់
អង្រួនសត្វក្ដាន់ញីឲ្យកើតកូន
និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។
ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង
ក្នុងព្រះវិហារថា
«សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
10 ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ធំ
ព្រះអម្ចាស់គ្រងរាជ្យរហូតតទៅ
11 ព្រះអម្ចាស់ប្រទានឫទ្ធានុភាព
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្រ
របស់ព្រះអង្គមានសន្តិភាព។
Currently Selected:
ទំនុកតម្កើង 29: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.