ទំនុកតម្កើង 63
63
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោស្ថានស្រុកយូដា#៦៣.០ ក្នុងពេលដែលព្រះបាទដាវីឌរត់គេចពីព្រះបាទសូល (សូមអាន ១សយ. ២៣.១៤,២៤.២)។។
1ឱព្រះជាម្ចាស់អើយ!
ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ
ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ
ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក#៦៣.១ ឃ្លាដើម«ព្រលឹងទូលបង្គំស្រេកព្រះអង្គ សាច់ទូលបង្គំប្រាថ្នារកព្រះអង្គ នៅក្នុងដីស្ងួតហួតហែងគ្មានទឹក»។។
2ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព
និងសិរីរុងរឿងរបស់ព្រះអង្គ
3ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង
សិរីរុងរឿងព្រះអង្គ។
4ទូលបង្គំនឹងអរព្រះគុណព្រះអង្គ
អស់មួយជីវិតទូលបង្គំ#៦៣.៤ ឬ«ទូលបង្គំអរព្រះគុណព្រះអង្គនៅក្នុងជីវិតរបស់ទូលបង្គំ»។
ហើយទូលបង្គំនឹងលើកដៃឡើង
ថ្វាយបង្គំព្រះនាមព្រះអង្គ។
5ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង
ច្រៀងសរសើរតម្កើងព្រះអង្គ។
6ពេលទូលបង្គំចូលដំណេក
ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
7ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយ
ក្រោមម្លប់បារមីព្រះអង្គ។
8ចិត្តគំនិតទូលបង្គំ
នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ
ដោយព្រះចេស្ដារបស់ព្រះអង្គ។
9រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
10សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ
សូមឲ្យគេបានទៅជាចំណីរបស់ចចក។
11ពេលនោះ ព្រះរាជានឹងមានអំណរ
ដោយព្រះនាមព្រះជាម្ចាស់
អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់
អ្នកនោះនឹងលើកតម្កើងព្រះអង្គ
រីឯអ្នកដែលចូលចិត្តនិយាយកុហក
នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។
Currently Selected:
ទំនុកតម្កើង 63: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.