ទំនុកតម្កើង 64
64
ព្រះអម្ចាស់ដាក់ទោសមនុស្សពោលពាក្យទុច្ចរិត
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះជាម្ចាស់អើយ
សូមទ្រង់ព្រះសណ្ដាប់ទំនួញ
របស់ទូលបង្គំ!
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់
សូមការពារជីវិតទូលបង្គំផង!។
2សូមការពារទូលបង្គំឲ្យរួចផុត
ពីការឃុបឃិតរបស់មនុស្សអាក្រក់
និងឲ្យទូលបង្គំបានរួចផុត
ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។
3គេប្រើពាក្យសម្ដី ដូចដាវដ៏មុត
ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។
4ពួកគេលួចប្រហារមនុស្សទៀងត្រង់
គឺគេប្រហារមិនឲ្យដឹងខ្លួន
ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។
5ពួកគេនិយាយលើកទឹកចិត្តគ្នា
ឲ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់
ចាំចាប់អ្នកដទៃ ទាំងពោលថា
«គ្មាននរណាឃើញទេ!»។
6គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖
«ឥឡូវនេះ យើងរៀបចំផែនការ
របស់យើងយ៉ាងល្អរួចរាល់ហើយ!»។
គ្មាននរណាអាចយល់គំនិតអប្រិយ
នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
7ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ
ដោយមិនឲ្យដឹងខ្លួនជាមុន
ពួកគេក៏របួសដួល។
8ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស
អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
9មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ
គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
10សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ
ដោយសារព្រះអម្ចាស់
ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ
សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់
លើកតម្កើងព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 64: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.

: