1
John 1:12
Khmer Christian Bible
រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គបានប្រទានសិទ្ធិដល់ពួកគេឲ្យត្រលប់ជាកូនរបស់ព្រះជាម្ចាស់
Compara
Explorar John 1:12
2
John 1:1
កាលពីដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។
Explorar John 1:1
3
John 1:5
ពន្លឺនោះបានភ្លឺក្នុងសេចក្ដីងងឹត ហើយសេចក្ដីងងឹតមិនឈ្នះពន្លឺឡើយ។
Explorar John 1:5
4
John 1:14
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
Explorar John 1:14
5
John 1:3-4
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល ហើយក្នុងបណ្ដារបស់ដែលបានកើតមកទាំងឡាយ បើគ្មានព្រះបន្ទូលទេ គ្មានរបស់ណាមួយកើតមកឡើយ ដ្បិតនៅក្នុងព្រះបន្ទូលមានជីវិត ហើយជីវិតនោះជាពន្លឺដល់មនុស្សលោក
Explorar John 1:3-4
6
John 1:29
ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
Explorar John 1:29
7
John 1:10-11
ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកដោយសារព្រះអង្គ ប៉ុន្ដែពិភពលោកមិនស្គាល់ព្រះអង្គទេ។ ព្រះអង្គបានយាងមកផែនដីរបស់ព្រះអង្គ ប៉ុន្ដែប្រជារាស្រ្ដរបស់ព្រះអង្គមិនបានទទួលព្រះអង្គឡើយ
Explorar John 1:10-11
8
John 1:9
ព្រះអង្គដែលជាពន្លឺពិតប្រាកដ បានយាងមកក្នុងពិភពលោក ដើម្បីបំភ្លឺមនុស្សទាំងអស់។
Explorar John 1:9
9
John 1:17
ដ្បិតគម្ពីរវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតមកតាមរយៈព្រះយេស៊ូគ្រិស្ដ
Explorar John 1:17
Inici
La Bíblia
Plans
Vídeos