លោកុប្បត្តិ 17
17
ការកាត់ស្បែកជាសញ្ញានៃសម្ពន្ធមេត្រី
1លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។ 2យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ហើយបង្កើនចំនួនអ្នកឡើងយ៉ាងច្រើនក្រៃលែង”។
3អាប់រ៉ាមក៏ក្រាបមុខដល់ដី នោះព្រះមានបន្ទូលនឹងគាត់ទៀតថា៖ 4“ចំពោះយើង មើល៍! នេះជាសម្ពន្ធមេត្រីរបស់យើងជាមួយអ្នក គឺអ្នកនឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន! 5ឈ្មោះរបស់អ្នកមិនត្រូវហៅថាអាប់រ៉ាមទៀតឡើយ គឺឈ្មោះរបស់អ្នកត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតយើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន។ 6យើងនឹងធ្វើឲ្យអ្នកបង្កើតកូនយ៉ាងច្រើនក្រៃលែង ហើយធ្វើឲ្យអ្នកទៅជាប្រជាជាតិជាច្រើន រីឯស្ដេចទាំងឡាយក៏ចេញមកពីអ្នកដែរ។ 7យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។ 8យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
9ព្រះមានបន្ទូលនឹងអ័ប្រាហាំទៀតថា៖ “រីឯអ្នកវិញ អ្នកត្រូវរក្សាសម្ពន្ធមេត្រីរបស់យើង គឺអ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក រហូតដល់គ្រប់ជំនាន់របស់ពួកគេផង។ 10នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។ 11អ្នករាល់គ្នាត្រូវកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់អ្នករាល់គ្នា ហើយវានឹងក្លាយជាសញ្ញានៃសម្ពន្ធមេត្រីរវាងយើង និងអ្នក។ 12ក្មេងប្រុសដែលមានអាយុប្រាំបីថ្ងៃក្នុងចំណោមអ្នករាល់គ្នា ត្រូវតែទទួលពិធីកាត់ស្បែក គឺគ្រប់ទាំងមនុស្សប្រុសគ្រប់ជំនាន់របស់អ្នករាល់គ្នា ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេសណាក៏ដោយដែលមិនមែនជាពូជពង្សរបស់អ្នក។ 13ទោះបីជាអ្នកដែលកើតក្នុងផ្ទះរបស់អ្នក ឬអ្នកដែលទិញដោយប្រាក់ក៏ដោយ ក៏ត្រូវតែទទួលពិធីកាត់ស្បែកជាដាច់ខាត។ ធ្វើដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងជាប់ក្នុងរូបសាច់របស់អ្នករាល់គ្នា ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។ 14រីឯមនុស្សប្រុសដែលមិនទទួលពិធីកាត់ស្បែក ជាអ្នកដែលមិនបានកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ខ្លួន អ្នកនោះនឹងត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន ពីព្រោះគេបានផ្ដាច់សម្ពន្ធមេត្រីរបស់យើង”។
15ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។ 16យើងនឹងឲ្យពរនាង ហើយឲ្យកូនប្រុសម្នាក់ដល់អ្នកតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងបានជាម្ដាយ#17:16 ម្ដាយ―ជាពាក្យជំនួយ។នៃប្រជាជាតិនានា; អស់ទាំងស្ដេចនៃបណ្ដាជននឹងចេញមកពីនាង”។
17អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។ 18រួចអ័ប្រាហាំទូលព្រះថា៖ “ឱបើអ៊ីសម៉ាអែលអាចរស់នៅចំពោះព្រះអង្គទៅអេះ!”។
19ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។ 20ចំណែកឯអ៊ីសម៉ាអែលវិញ យើងបានឮអ្នកហើយ មើល៍! យើងបានឲ្យពរវា ហើយធ្វើឲ្យវាបង្កើតកូន ក៏នឹងបង្កើនចំនួនវាយ៉ាងច្រើនក្រៃលែងផង! វានឹងផ្ដល់កំណើតមេដឹកនាំដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ។ 21ប៉ុន្តែយើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ៊ីសាកដែលសារ៉ានឹងបង្កើតឲ្យអ្នក នាពេលនេះនៅឆ្នាំក្រោយ”។ 22នៅពេលមានបន្ទូលនឹងគាត់ចប់ហើយ ព្រះក៏យាងឡើងទៅចេញពីអ័ប្រាហាំ។
23រួចអ័ប្រាហាំយកអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ និងអស់អ្នកដែលកើតក្នុងផ្ទះរបស់គាត់មក ព្រមទាំងអស់អ្នកដែលទិញដោយប្រាក់ គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នកផ្ទះរបស់អ័ប្រាហាំ ហើយកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ពួកគេនៅថ្ងៃដដែលនោះ ដូចដែលព្រះបានមានបន្ទូលនឹងគាត់។ 24អ័ប្រាហាំមានអាយុកៅសិបប្រាំបួនឆ្នាំ ពេលគាត់កាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់គាត់ 25រីឯអ៊ីសម៉ាអែលកូនប្រុសរបស់គាត់មានអាយុដប់បីឆ្នាំ ពេលគាត់កាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់គាត់។ 26នៅថ្ងៃដដែលនោះ អ័ប្រាហាំ និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ បានទទួលពិធីកាត់ស្បែក។ 27មនុស្សប្រុសទាំងអស់ក្នុងផ្ទះរបស់គាត់ ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេស ក៏បានទទួលពិធីកាត់ស្បែកជាមួយគាត់ដែរ៕
S'ha seleccionat:
លោកុប្បត្តិ 17: GKHB
Subratllat
Comparteix
Copia

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative

: