John 20
20
1 នៅព្រលឹមស្រាងៗក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរត្រូវគេយកចេញទៅហើយ
2 ពេលនោះនាងក៏រត់ទៅឯលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ ហើយប្រាប់ពួកគេថា៖ «មានគេយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងមិនដឹងថា គេដាក់ព្រះអង្គនៅកន្លែងណាទេ»។
3 ដូច្នេះលោកពេត្រុស និងសិស្សម្នាក់នោះក៏បានចេញទៅឯផ្នូរ
4 អ្នកទាំងពីរក៏រត់ទៅជាមួយគ្នា ប៉ុន្ដែសិស្សម្នាក់ទៀតនោះបានរត់លឿនជាងលោកពេត្រុស ហើយបានទៅដល់ផ្នូរមុន។
5 ពេលគាត់ឱនចុះ នោះក៏ឃើញមានតែក្រណាត់ទេសឯកប៉ុណ្ណោះ ប៉ុន្ដែគាត់មិនបានចូលទៅទេ។
6 បន្ទាប់មក លោកស៊ីម៉ូនពេត្រុសក៏មកដល់តាមក្រោយដែរ គាត់ចូលទៅក្នុងផ្នូរ ហើយឃើញក្រណាត់នៅទីនោះ
7 រីឯកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គមិននៅជាមួយក្រណាត់ទេសឯកនោះទេ គឺបានឆ្មូលទុកនៅកន្លែងមួយដោយឡែក។
8 បន្ទាប់មក សិស្សម្នាក់ដែលមកដល់ផ្នូរមុនបានចូលទៅដែរ រួចគាត់ក៏ឃើញ ហើយជឿ
9 ប៉ុន្ដែទោះជាយ៉ាងណាក្ដី ពួកគេមិនទាន់យល់នៅឡើយអំពីបទគម្ពីរដែលចែងថា ព្រះអង្គត្រូវរស់ពីការសោយទិវង្គតឡើងវិញ
10 ដូច្នេះសិស្សទាំងពីរនោះក៏ទៅផ្ទះរបស់ពួកគេវិញ។
11 រីឯនាងម៉ារាវិញបានឈរយំខាងក្រៅផ្នូរ ពេលនាងកំពុងយំ នាងក៏ឱនទៅក្នុងផ្នូរ
12 ហើយឃើញទេវតាពីរនាក់ស្លៀកពាក់សកំពុងអង្គុយនៅកន្លែងដែលគេផ្តេកសពព្រះយេស៊ូ គឺម្នាក់នៅខាងក្បាល និងម្នាក់ទៀតនៅខាងចុងជើង។
13 ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!»
14 ពេលប្រាប់អំពីសេចក្ដីទាំងនេះហើយ នាងក៏បែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរ ប៉ុន្ដែនាងមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។
15 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ហេតុអ្វីបានជាអ្នកយំ? តើអ្នករកអ្នកណា?» ដោយគិតថាព្រះអង្គជាអ្នកថែសួន ទើបនាងទូលទៅព្រះអង្គថា៖ «ឱលោកអើយ! បើលោកបានយកសព សូមប្រាប់ខ្ញុំអំពីកន្លែងដែលលោកបានដាក់សពផង ខ្ញុំនឹងទទួលយកវិញ»។
16 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ម៉ារា!» នោះនាងក៏បែរទៅ ហើយទូលព្រះអង្គជាភាសាហេព្រើរថា៖ «រ៉ាបូនី!» (ដែលប្រែថា លោកគ្រូ)
17 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។
18 ពេលនោះនាងម៉ារា អ្នកក្រុងម៉ាក់ដាឡាក៏នាំដំណឹងនេះទៅប្រាប់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ព្រមទាំងសេចក្ដីដែលព្រះអង្គបានមានបន្ទូលប្រាប់នាងផង។
19 នៅពេលល្ងាចក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
20 ពេលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ដ និងចំហៀងខ្លួនរបស់ព្រះអង្គឲ្យពួកគេឃើញ ពេលនោះពួកសិស្សក៏មានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់។
21 ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅជាយ៉ាងនោះដែរ»។
22 ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ!
23 បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាបឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។
24 លោកថូម៉ាសជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ហើយជាម្នាក់ដែលគេហៅថាឌីឌីម គាត់មិនបាននៅជាមួយពួកគេទេនៅពេលព្រះយេស៊ូយាងមក។
25 ដូច្នេះពួកសិស្សផ្សេងទៀតបានប្រាប់គាត់ថា៖ «យើងបានជួបព្រះអម្ចាស់ហើយ!» ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «បើខ្ញុំមិនបានឃើញស្នាមដែកគោលនៅនឹងព្រះហស្ដរបស់ព្រះអង្គ ហើយមិនបានលូកម្រាមដៃខ្ញុំទៅក្នុងស្នាមដែកគោលនោះ និងទៅក្នុងចំហៀងខ្លួនរបស់ព្រះអង្គទេ នោះខ្ញុំមិនជឿជាដាច់ខាត»។
26 ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គបាននៅក្នុងផ្ទះម្តងទៀត ហើយលោកថូម៉ាសក៏នៅជាមួយពួកគេដែរ រីឯទ្វារបិទជិតនៅឡើយ ព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលចំណោមពួកគេ ទាំងមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
27 រួចព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរលូកម្រាមដៃរបស់អ្នកមកទីនេះ ហើយមើលដៃខ្ញុំចុះ! ចូរលូកដៃរបស់អ្នកមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ! ចូរកុំធ្វើជាអ្នកគ្មានជំនឿ ប៉ុន្ដែចូរធ្វើជាអ្នកមានជំនឿវិញ!»
28 ពេលនោះលោកថូម៉ាសទូលឆ្លើយទៅព្រះអង្គថា៖ «ឱ ព្រះអម្ចាស់របស់ខ្ញុំ និងជាព្រះរបស់ខ្ញុំអើយ!»
29 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកជឿដោយព្រោះអ្នកបានឃើញខ្ញុំឬ? អស់អ្នកដែលជឿដោយមិនបានឃើញ អ្នកនោះមានពរហើយ!»
30 ព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើនទៀតនៅមុខពួកសិស្សរបស់ព្រះអង្គដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះទេ
31 ប៉ុន្ដែសេចក្ដីទាំងនេះបានចែងទុកមក ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គដោយសារជំនឿនោះ។
S'ha seleccionat:
John 20: KCB
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: