John 8
8
1 រីឯព្រះយេស៊ូក៏យាងទៅភ្នំដើមអូលីវ
2 លុះព្រលឹមឡើង ព្រះអង្គយាងចូលក្នុងព្រះវិហារម្តងទៀត ហើយបណ្តាជនទាំងអស់ក៏មកឯព្រះអង្គ ដូច្នេះ ព្រះអង្គក៏អង្គុយចុះ ហើយបង្រៀនពួកគេ។
3 ពេលនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីនាំស្រ្តីម្នាក់ដែលគេទាន់កំពុងផិតក្បត់មក ពេលឲ្យនាងឈរនៅកណ្តាលជំនុំហើយ
4 ក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ ពួកគេចាប់បានស្រ្តីម្នាក់នេះ នៅពេលនាងកំពុងផិតក្បត់
5 ហើយលោកម៉ូសេបានបង្គាប់យើងនៅក្នុងគម្ពីរវិន័យ ឲ្យគប់ស្ត្រីបែបនេះនឹងដុំថ្ម ដូច្នេះ តើលោកថាយ៉ាងដូចម្ដេចដែរ?»
6 ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ
7 នៅពេលពួកគេចេះតែទទូចសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង មានបន្ទូលទៅពួកគេថា៖ «នៅក្នុងចំណោមអ្នករាល់គ្នា អ្នកណាគ្មានបាបសោះ ចូរឲ្យអ្នកនោះគប់នាងនឹងដុំថ្មមុនគេចុះ!»
8 បន្ទាប់មក ព្រះអង្គក៏ឱនសរសេរនៅលើដីម្តងទៀត។
9 ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។
10 ព្រះយេស៊ូក៏ងើបឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ! តើពួកគេនៅឯណា? តើគ្មានអ្នកណាដាក់ទោសអ្នកទេឬ?»
11 នាងទូលថា៖ «គ្មានទេ លោកម្ចាស់!» ព្រះយេស៊ូក៏មានបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសអ្នកដែរ ចូរទៅចុះ ប៉ុន្ដែចាប់ពីពេលនេះតទៅ ចូរកុំប្រព្រឹត្ដបាបទៀត»។
12 ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។
13 ពួកអ្នកខាងគណៈផារិស៊ី ទូលទៅព្រះអង្គថា៖ «អ្នកកំពុងធ្វើបន្ទាល់អំពីខ្លួនឯងហើយ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ»។
14 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ទោះបីខ្ញុំកំពុងធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏សេចក្ដីបន្ទាល់របស់ខ្ញុំជាការពិត ព្រោះខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង ប៉ុន្ដែអ្នករាល់គ្នាវិញ មិនដឹងថា ខ្ញុំមកពីណា ឬទៅណាទេ
15 អ្នករាល់គ្នាវិនិច្ឆ័យតាមបែបសាច់ឈាម ឯខ្ញុំមិនវិនិច្ឆ័យអ្នកណាម្នាក់ឡើយ
16 ផ្ទុយទៅវិញ ទោះបីខ្ញុំវិនិច្ឆ័យក៏ដោយ ក៏ការវិនិច្ឆ័យរបស់ខ្ញុំពិតដែរ ព្រោះខ្ញុំមិនបាននៅតែម្នាក់ឯងទេ គឺមានខ្ញុំ និងព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក។
17 សូម្បីតែនៅក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាក៏មានសេចក្ដីចែងទុកមកដែរថា សេចក្ដីបន្ទាល់របស់មនុស្សពីរនាក់គឺជាសេចក្ដីពិត
18 ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ រីឯព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។
19 ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើព្រះវរបិតារបស់អ្នកនៅឯណា?» ព្រះយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ បើអ្នករាល់គ្នាស្គាល់ខ្ញុំ នោះអ្នករាល់គ្នាក៏បានស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ»។
20 ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។
21 ព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំត្រូវចាកចេញទៅហើយ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែអ្នករាល់គ្នានឹងស្លាប់នៅក្នុងបាបរបស់ខ្លួន។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។
22 ដូច្នេះពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬបានជាគាត់និយាយដូច្នេះថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ?»
23 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំវិញ ខ្ញុំមកពីស្ថានលើ អ្នករាល់គ្នាកើតពីលោកិយនេះ ឯខ្ញុំវិញ ខ្ញុំមិនកើតពីលោកិយនេះទេ
24 ដូច្នេះហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ព្រោះបើអ្នករាល់គ្នាមិនជឿថាខ្ញុំជាព្រះ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន»។
25 ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងហើយថាខ្ញុំជានរណា
26 ខ្ញុំមានសេចក្ដីជាច្រើនត្រូវនិយាយ ហើយត្រូវដាក់ទោសអ្នករាល់គ្នា ប៉ុន្ដែព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយខ្ញុំប្រាប់មនុស្សលោកអំពីសេចក្ដីដែលខ្ញុំបានឮពីព្រះអង្គ»។
27 ពួកគេមិនយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីព្រះវរបិតាទេ។
28 ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។
29 ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងធ្វើអ្វីដែលសព្វព្រះឫទ័យព្រះអង្គ»។
30 ពេលព្រះអង្គកំពុងមានបន្ទូលអំពីសេចក្ដីទាំងនេះ មនុស្សជាច្រើនបានជឿលើព្រះអង្គ។
31 ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ
32 ពេលនោះ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។
33 ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «យើងជាកូនចៅរបស់លោកអ័ប្រាហាំ ហើយយើងមិនដែលធ្វើជាបាវបម្រើរបស់អ្នកណាទេ ម្តេចក៏អ្នកនិយាយថា អ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?»
34 ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលប្រព្រឹត្តបាប អ្នកនោះជាបាវបម្រើរបស់បាប
35 ហើយបាវបម្រើមិននៅក្នុងផ្ទះជាប់ជានិច្ចទេ ឯកូនប្រុសនឹងនៅជាប់អស់កល្បជានិច្ច។
36 ដូច្នេះបើព្រះរាជបុត្រាដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមុខជាមានសេរីភាពពិតប្រាកដ
37 ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំ ប៉ុន្ដែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យសំដីរបស់ខ្ញុំមិននៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ។
38 ខ្ញុំនិយាយសេចក្ដីណាដែលខ្ញុំបានឃើញនៅក្នុងព្រះវត្ដមានព្រះវរបិតា ដូច្នេះហើយអ្នករាល់គ្នាក៏ធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុកអ្នករាល់គ្នាដែរ»។
39 ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «លោកអ័ប្រាហាំជាឪពុករបស់យើង» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការរបស់លោកអ័ប្រាហាំ
40 ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាអ្នកបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិតដែលបានឮពីព្រះជាម្ចាស់មក លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ
41 ដូច្នេះអ្នករាល់គ្នាកំពុងធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ» ពួកគេក៏ទូលទៅព្រះអង្គថា៖ «យើងមិនបានកើតមកពីការសាហាយស្មន់ទេ យើងមានឪពុកតែមួយ គឺព្រះជាម្ចាស់»
42 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើព្រះជាម្ចាស់ជាឪពុករបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិតខ្ញុំនៅទីនោះ ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។
43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន
44 ហើយអ្នករាល់គ្នាមានឪពុកជាអារក្សសាតាំង អ្នករាល់គ្នាចូលចិត្តធ្វើតាមបំណងឪពុករបស់ខ្លួន ដ្បិតវាជាអ្នកសម្លាប់មនុស្សតាំងពីដើមមក ហើយមិនឈរនៅក្នុងសេចក្ដីពិតទេ ព្រោះវាគ្មានសេចក្ដីពិតក្នុងខ្លួនឡើយ។ ពេលវានិយាយកុហក វានិយាយចេញពីចិត្ដរបស់វា ដ្បិតវាជាមេកុហក ហើយជាឪពុកនៃសេចក្ដីកុហក
45 ដូច្នេះ ដោយសារតែខ្ញុំនិយាយសេចក្ដីពិត អ្នករាល់គ្នាមិនជឿខ្ញុំ
46 តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47 អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។
48 ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?»
49 ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។
50 ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គកំពុងស្វែងរក ហើយកំពុងជំនុំជម្រះ
51 ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។
52 ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។
53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?»
54 ព្រះយេស៊ូឆ្លើយថា៖ «បើខ្ញុំតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំឥតប្រយោជន៍ទេ គឺព្រះវរបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នានិយាយថា ជាព្រះរបស់យើង
55 ប៉ុន្ដែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ បើខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ព្រះអង្គ នោះខ្ញុំនឹងត្រលប់ជាអ្នកកុហកដូចអ្នករាល់គ្នាដែរ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គពិតមែន ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គទៀត។
56 រីឯលោកអ័ប្រាហាំដែលជាដូនតារបស់អ្នករាល់គ្នាបានត្រេកអរដោយឃើញគ្រារបស់ខ្ញុំ ឥឡូវនេះ គាត់បានឃើញមែន ហើយមានចិត្ដរីករាយណាស់»
57 ពេលនោះ ពួកជនជាតិយូដាទូលទៅព្រះអង្គថា៖ «អ្នកមានអាយុមិនដល់ហាសិបឆ្នាំផង តើអ្នកបានឃើញលោកអ័ប្រាហាំហើយឬ?»
58 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មុនលោកអ័ប្រាហាំកើតមក នោះមានខ្ញុំរួចទៅហើយ»។
59 ដូច្នេះពួកគេក៏រើសដុំថ្មដើម្បីគប់ព្រះយេស៊ូ ប៉ុន្ដែព្រះអង្គបានបំបាំងកាយយាងចេញពីព្រះវិហារ។
S'ha seleccionat:
John 8: KCB
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: