លោកុប្បត្តិ 18
18
កូនតាមសេចក្តីសន្យាសម្រាប់លោកអ័ប្រាហាំ និងលោកស្រីសារ៉ា
1ព្រះយេហូវ៉ាបានលេចមកឲ្យលោកអ័ប្រាហាំឃើញ ត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ពេលលោកកំពុងអង្គុយនៅមាត់ទ្វារជំរំ នៅវេលាថ្ងៃពេញកម្ដៅ។ 2លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។ 3លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ 4សូមរង់ចាំឲ្យគេយកទឹកបន្តិចមកលាងជើងជូន ហើយសូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ 5ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។ 6លោកអ័ប្រាហាំប្រញាប់ប្រញាល់ចូលទៅជួបលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅយ៉ាងម៉ដ្តបីរង្វាល់ មក ហើយលាយធ្វើនំឲ្យឆាប់ឡើង»។ 7លោកអ័ប្រាហាំរត់ទៅឯហ្វូងសត្វ ហើយចាប់យកកូនគោមួយដែលមានសាច់ទន់ល្អ ប្រគល់ឲ្យអ្នកបម្រើម្នាក់ ហើយអ្នកបម្រើនោះក៏បានចាត់ចែងយ៉ាងប្រញាប់ប្រញាល់។ 8លោកយកខ្លាញ់ទឹកដោះ និងទឹកដោះរាវ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខបុរសទាំងបី រួចខ្លួនលោកផ្ទាល់ក៏ឈរនៅជិត ក្រោមដើមឈើនោះ ហើយបុរសទាំងបីក៏បរិភោគ។
9បុរសទាំងបីសួរលោកថា៖ «នាងសារ៉ាប្រពន្ធរបស់អ្នកនៅឯណា?» លោកតបថា៖ «នៅក្នុងជំរំឯណោះ»។ 10ពេលនោះ ម្នាក់ពោលឡើងថា៖ «ដល់វេលាកំណត់ យើងនឹងវិលមករកអ្នកវិញជាមិនខាន ហើយសារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ខាងក្រោយលោក នៅមាត់ទ្វារជំរំ។ 11លោកអ័ប្រាហាំ និងលោកស្រីសារ៉ា មានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ 12លោកស្រីសារ៉ានឹកអស់សំណើចក្នុងចិត្តថា៖ «ខ្ញុំចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតឬ? ណាមួយលោកម្ចាស់របស់ខ្ញុំក៏ចាស់ណាស់ដែរ»។ 13ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ហេតុអ្វីបានជាសារ៉ាសើចដូច្នេះ ហើយថា "ដែលចាស់ប៉ុណ្ណេះទៅហើយ តើនឹងមានកូនដែរឬ?" 14តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។ 15លោកស្រីសារ៉ាប្រកែកថា៖ «ខ្ញុំម្ចាស់មិនបានសើចទេ» ដ្បិតគាត់ភ័យខ្លាច។ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេ នាងពិតជាបានសើចមែន!»។
ការជំនុំជម្រះមកលើក្រុងសូដុម
16បន្ទាប់មក បុរសទាំងបីបានក្រោកចេញពីទីនោះ ហើយមើលឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអ័ប្រាហាំក៏ទៅជាមួយដែរ ដើម្បីជូនដំណើរពួកលោក។ 17ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «តើយើងត្រូវលាក់នឹងអ័ប្រាហាំពីកិច្ចការដែលយើងបម្រុងនឹងធ្វើឬ? 18ដ្បិតអ័ប្រាហាំនឹងក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយខ្លាំងពូកែ ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដីនឹងបានពរដោយសារគាត់។ 19យើងបានជ្រើសរើស គាត់ ដើម្បីឲ្យគាត់បង្គាប់កូនចៅ និងពួកផ្ទះរបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់ខ្ជាប់តាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចដល់អ័ប្រាហាំ តាមសេចក្ដីដែលព្រះអង្គបានសន្យានឹងគាត់»។ 20ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសម្រែកទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាលាន់ឮជាខ្លាំង ហើយអំពើបាបរបស់គេធ្ងន់ធ្ងរណាស់ 21យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេបានប្រព្រឹត្តនោះ ដូចសម្រែកដែលយើងបានឮ ឬយ៉ាងណា ប្រសិនបើមិនមែនទេ យើងនឹងបានដឹង»។
22ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅកាន់ក្រុងសូដុម តែលោកអ័ប្រាហាំឈរនៅចំពោះព្រះយេហូវ៉ាដដែល។ 23ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ? 24ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងនោះ តើព្រះអង្គនឹងបំផ្លាញកន្លែងនោះ ហើយមិនប្រណីដល់ទីក្រុង ដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ ដែលរស់នៅក្នុងក្រុងនោះទេឬ? 25ព្រះអង្គមិនគួរប្រព្រឹត្តដូច្នោះទេ សូមកុំប្រហារមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឡើយ យ៉ាងនោះឈ្មោះថា មនុស្សសុចរិតក៏ដូចជាមនុស្សអាក្រក់ដែរ សូមព្រះអង្គកុំធ្វើដូច្នោះឡើយ! ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើព្រះអង្គនឹងមិនប្រព្រឹត្តដោយយុត្តិធម៌ទេឬ?» 26ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានមនុស្សសុចរិតហាសិបនាក់នៅទីក្រុងសូដុម យើងនឹងប្រណីដល់ទីនោះទាំងមូល ដោយយល់ដល់ពួកគេ»។ 27លោកអ័ប្រាហាំទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ដែលទូលបង្គំជាធូលីដី ហើយជាផេះប៉ុណ្ណោះ។ 28ក្នុងចំណោមមនុស្សសុចរិតទាំងហាសិបនាក់ ប្រហែលជានៅខ្វះប្រាំនាក់ តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះប្រាំនាក់នោះឬ?» ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសែសិបប្រាំនាក់ យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ»។ 29លោកទូលព្រះអង្គទៀតថា៖ «ប្រហែលជារកបានតែសែសិបនាក់ទេ» ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនធ្វើអ្វីឡើយ ដោយយល់ដល់សែសិបនាក់នោះ»។ 30បន្ទាប់មក លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលព្រះអង្គទៀត។ នៅទីនោះប្រហែលជារកបានតែសាមសិបនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមានសាមសិបនាក់ យើងនឹងមិនធ្វើអ្វីឡើយ»។ 31លោកទូលថា៖ «សូមអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់។ នៅទីនោះប្រហែលជារកបានតែម្ភៃនាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ ដោយយល់ដល់ម្ភៃនាក់នោះ»។ 32ពេលនោះ លោកទូលថា៖ «សូមព្រះអម្ចាស់កុំខ្ញាល់ ដើម្បីឲ្យទូលបង្គំបានទូលតែម្តងនេះទៀតទេ។ នៅទីនោះប្រហែលជារកបានតែដប់នាក់ទេ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងមិនបំផ្លាញទីក្រុងនោះឡើយ ដោយយល់ដល់ដប់នាក់នោះ»។ 33កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
Actualmente seleccionado:
លោកុប្បត្តិ 18: គកស១៦
Destacar
Compartir
Copiar

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
© 2016 United Bible Societies

: