លោកុប្បត្តិ 11
11
ប៉មបាបិល
1នៅគ្រានោះ ផែនដីទាំងមូលមានភាសាតែមួយ និងពាក្យតែមួយ។ 2ក្រោយមកមានកើតឡើងដូច្នេះ: នៅពេលដែលមនុស្សបានធ្វើដំណើរទៅទិសខាងកើត#11:2 ធ្វើដំណើរទៅទិសខាងកើត―ឬ “ធ្វើដំណើរពីទិសខាងកើត”។ ពួកគេឃើញវាលទំនាបមួយក្នុងដែនដីស៊ីណើរ នោះពួកគេក៏តាំងលំនៅនៅទីនោះ។ 3ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “មក៍! យើងនាំគ្នាធ្វើឥដ្ឋ ហើយដុតនឹងភ្លើង”។ ដូច្នេះ ពួកគេក៏មានឥដ្ឋជំនួសថ្ម ហើយមានកៅស៊ូខ្មៅជំនួសបាយអ។ 4បន្ទាប់មក ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាសង់ទីក្រុងមួយ និងប៉មមួយដែលមានកំពូលដល់មេឃសម្រាប់យើង ដើម្បីសាងកេរ្តិ៍ឈ្មោះសម្រាប់យើង ក្រែងលោយើងបានបែកខ្ញែកគ្នាលើផ្ទៃផែនដីទាំងមូល”។
5ព្រះយេហូវ៉ាយាងចុះមកដើម្បីទតមើលទីក្រុង និងប៉មដែលពួកមនុស្សលោកបានសង់ 6រួចព្រះយេហូវ៉ាក៏មានបន្ទូលថា៖ “មើល៍! ពួកគេទាំងអស់គ្នាជាជនជាតិតែមួយ និងមានភាសាតែមួយ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃទង្វើរបស់ពួកគេប៉ុណ្ណោះ។ ឥឡូវនេះ គ្មានអ្វីរារាំងពួកគេពីអ្វីក៏ដោយដែលពួកគេគ្រោងនឹងធ្វើនោះឡើយ។ 7មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។ 8ដូច្នេះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល នោះពួកគេក៏ឈប់សង់ទីក្រុងនោះ។ 9ដោយហេតុនេះ គេដាក់ឈ្មោះទីក្រុងនោះថាបាបិល#11:9 បាបិល―គឺ “បាប៊ីឡូន”។ ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសាលើផែនដីទាំងមូល ហើយព្រះយេហូវ៉ាបានធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល។
ពីសិមរហូតដល់អាប់រ៉ាម
10នេះជាវង្សត្រកូលរបស់សិម: ពេលសិមមានអាយុ ១០០ ឆ្នាំ គឺពីរឆ្នាំក្រោយពីទឹកជំនន់ គាត់បង្កើតអើប៉ាក់សាឌ។ 11ក្រោយពីបង្កើតអើប៉ាក់សាឌ សិមរស់នៅបាន ៥០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 12អើប៉ាក់សាឌរស់នៅបាន ៣៥ ឆ្នាំ គាត់ក៏បង្កើតសេឡា។ 13ក្រោយពីបង្កើតសេឡា អើប៉ាក់សាឌរស់នៅបាន ៤០៣ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 14សេឡារស់នៅបាន ៣០ ឆ្នាំ គាត់ក៏បង្កើតហេប៊ើរ។ 15ក្រោយពីបង្កើតហេប៊ើរ សេឡារស់នៅបាន ៤០៣ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 16ហេប៊ើររស់នៅបាន ៣៤ ឆ្នាំ គាត់ក៏បង្កើតផាលេក។ 17ក្រោយពីបង្កើតផាលេក ហេប៊ើររស់នៅបាន ៤៣០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 18ផាលេករស់នៅបាន ៣០ ឆ្នាំ គាត់ក៏បង្កើតរេហ៊ូវ។ 19ក្រោយពីបង្កើតរេហ៊ូវ ផាលេករស់នៅបាន ២០៩ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 20រេហ៊ូវរស់នៅបាន ៣២ ឆ្នាំ គាត់ក៏បង្កើតសេរូក។ 21ក្រោយពីបង្កើតសេរូក រេហ៊ូវរស់នៅបាន ២០៧ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 22សេរូករស់នៅបាន ៣០ ឆ្នាំ គាត់ក៏បង្កើតណាឃរ។ 23ក្រោយពីបង្កើតណាឃរ សេរូករស់នៅបាន ២០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 24ណាឃររស់នៅបាន ២៩ ឆ្នាំ គាត់ក៏បង្កើតថេរ៉ា។ 25ក្រោយពីបង្កើតថេរ៉ា ណាឃររស់នៅបាន ១១៩ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ 26ថេរ៉ារស់នៅបាន ៧០ ឆ្នាំ គាត់ក៏បង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន។
27នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។ 28ហារ៉ានបានស្លាប់មុនថេរ៉ាឪពុករបស់គាត់ ក្នុងស្រុកនៃសាច់ញាតិរបស់គាត់នៅអ៊ើរនៃជនជាតិខាល់ដេ។ 29រីឯអាប់រ៉ាម និងណាឃរបានយកប្រពន្ធ ប្រពន្ធរបស់អាប់រ៉ាមឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនស្រីរបស់ហារ៉ានដែលជាឪពុករបស់មីលកា និងយីសកា។ 30សារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
31ថេរ៉ាបានយកអាប់រ៉ាមកូនប្រុសរបស់គាត់ និងឡុតកូនប្រុសរបស់ហារ៉ានជាចៅរបស់គាត់ ព្រមទាំងសារ៉ាយកូនប្រសាស្រីរបស់គាត់ ដែលជាប្រពន្ធរបស់អាប់រ៉ាមកូនប្រុសគាត់ ហើយចេញដំណើរជាមួយគ្នាពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីទៅដែនដីកាណាន ប៉ុន្តែនៅពេលមកដល់ហារ៉ាន ពួកគេក៏តាំងលំនៅនៅទីនោះ។ 32អាយុរបស់ថេរ៉ាគឺ ២០៥ ឆ្នាំ រួចថេរ៉ាក៏ស្លាប់នៅហារ៉ាន៕
Tällä hetkellä valittuna:
លោកុប្បត្តិ 11: GKHB
Korostus
Jaa
Kopioi
Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative

: