កំណើត​ពិភព​លោក 5

5
បញ្ជី​រាយ​នាម​បុព្វ‌បុរស ពី​អាដាម ដល់​ណាពី​ណុះហ៍
1នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អាដាម: នៅ​ថ្ងៃ​ដែល​អុលឡោះ​បង្កើត​មនុស្ស ទ្រង់​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ​ដូច​អុលឡោះ 2អុលឡោះ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ទ្រង់​បង្កើត​គេ​មក​នោះ អុលឡោះ​ហៅ​គេ​ថា «មនុស្ស»។
3ពេល​អាដាម​មាន​អាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​គាត់ និង​ជា​តំណាង​របស់​គាត់ ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។ 4ក្រោយ​អាដាម​បង្កើត​សេថ​មក គាត់​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 5គាត់​រស់​បាន​ទាំង​អស់ ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
6ពេល​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​អេណុស។ 7ក្រោយ​បង្កើត​អេណុស​មក សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 8គាត់​រស់​បាន​ទាំង​អស់ ប្រាំ​បួន​រយ​ដប់​ពីរ​ឆ្នាំ។ 9ពេល​អេណុស​មាន​អាយុ​កៅ‌សិប​ឆ្នាំ គាត់​បង្កើត​បាន​កៃណាន។ 10ក្រោយ​បង្កើត​កៃណាន​មក អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 11គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
12ពេល​កៃណាន​មាន​អាយុ​ចិត‌សិប​ឆ្នាំ គាត់​បង្កើត​បាន​ម៉ាលេ‌លាល។ 13ក្រោយ​បង្កើត​ម៉ាលេ‌លាល​មក កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ​សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 14គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
15ពេល​ម៉ាលេ‌លាល​មាន​អាយុ​ហុក​សិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​យ៉ារ៉េឌ។ 16ក្រោយ​បង្កើត​យ៉ារ៉េឌ​មក ម៉ាលេ‌លាល​រស់​បាន​ប្រាំ​បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 17គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
18ពេល​យ៉ារ៉េឌ​មាន​អាយុ​មួយ​រយ​ហុក​សិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​ហេណុក។ 19ក្រោយ​បង្កើត​ហេណុក​មក យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 20គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក​សិប​ពីរ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
21ពេល​ហេណុក​អាយុ​ហុក​សិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​មធូសា‌ឡា។ 22ក្រោយ​បង្កើត​មធូសា‌ឡា ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ​ហេប្រឺ១១​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន 23គាត់​រស់​បាន​ទាំង​អស់​បី​រយ​ហុក​សិប​ប្រាំ​ឆ្នាំ។ 24ហេណុក​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។
25ពេល​មធូសា‌ឡា​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ប្រាំ​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​ឡាម៉េក។ 26ក្រោយ​បង្កើត​ឡាម៉េក​មក មធូសា‌ឡា​រស់​បាន​ប្រាំ​ពីរ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 27គាត់​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក​សិប​ប្រាំ​បួន​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
28ពេល​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​ម្នាក់ 29ដែល​គាត់​ដាក់​ឈ្មោះ​ថា “ណុះហ៍” ព្រោះ​គាត់​ពោល​ថា “កូន​នេះ​នឹង​ជួយ​សំរាល​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​របស់​យើង ព្រោះ​តែ​ដី​ដែលអុលឡោះ‌តាអាឡា​បាន​ដាក់​បណ្តាសា”។ 30ក្រោយ​បង្កើត​ណុះហ៍​មក ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 31គាត់​រស់​បាន​ទាំង​អស់ ប្រាំ​ពីរ​រយ​ចិត‌សិប​ប្រាំ​ពីរ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។
32ពេល​ណុះហ៍​អាយុ​ប្រាំ​រយ​ឆ្នាំ គាត់​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk