លូកា 21:25-27
លូកា 21:25-27 គខប
«គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក មនុស្សម្នាភ័យស្លុតបាត់ស្មារតីនៅពេលគិតអំពីហេតុការណ៍ ដែលនឹងកើតមាននៅលើផែនដី ដ្បិតឫទ្ធិបារមីនានានៅលើមេឃនឹងកក្រើករំពើក។ ពេលនោះ គេនឹងឃើញ បុត្រមនុស្ស*យាងមកក្នុងពពក* ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។