1
ទំនុកតម្កើង 32:8
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
ប្រៀបធៀប
រុករក ទំនុកតម្កើង 32:8
2
ទំនុកតម្កើង 32:7
ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្ន ព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក
រុករក ទំនុកតម្កើង 32:7
3
ទំនុកតម្កើង 32:5
ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុស របស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះព្រះអម្ចាស់!» ព្រះអង្គក៏លើកលែងទោសទូលបង្គំ ឲ្យរួចពីបាប។ - សម្រាក
រុករក ទំនុកតម្កើង 32:5
4
ទំនុកតម្កើង 32:1
មានសុភមង្គលហើយ អស់អ្នកដែលព្រះជាម្ចាស់ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!
រុករក ទំនុកតម្កើង 32:1
5
ទំនុកតម្កើង 32:2
មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
រុករក ទំនុកតម្កើង 32:2
6
ទំនុកតម្កើង 32:6
ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ព្រះអង្គ តែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
រុករក ទំនុកតម្កើង 32:6
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ