៣ យ៉ូហាន 1
1
1សំបុត្រអ្នកចាស់ទុំ ផ្ញើមកអ្នកកៃយុស ជាអ្នកស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់ពិតប្រាកដ 2អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ 3ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្ដីពិតដែលនៅក្នុងអ្នក ដូចជាអ្នកធ្លាប់ប្រព្រឹត្តតាមសេចក្ដីពិតនោះ 4គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង 5អ្នកស្ងួនភ្ងាអើយ ការអ្វីដែលអ្នកធ្វើ សំរាប់ពួកបងប្អូន នឹងពួកដទៃដែរ នោះអ្នកក៏ធ្វើដោយស្មោះត្រង់គ្រប់ទាំងអស់ហើយ 6គេក៏បានធ្វើបន្ទាល់ពីសេចក្ដីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយដំរង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ 7ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ 8ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត។
9ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ 10ដូច្នេះ បើខ្ញុំមក ខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើ ដោយគាត់ពោលពាក្យអាក្រក់ និយាយដើមយើង ហើយមិនស្កប់ចិត្តនឹងសេចក្ដីនោះតែប៉ុណ្ណោះ ថែមទាំងមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួលគេ នោះគាត់ក៏ហាមឃាត់មិនឲ្យទទួលវិញ ព្រមទាំងកាត់គេចេញពីពួកជំនុំផង។
11អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យតាមសេចក្ដីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ 12មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីអ្នកដេមេទ្រាស យើងខ្ញុំក៏ធ្វើបន្ទាល់ដែរ ហើយអ្នករាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់យើង នោះពិតប្រាកដមែន។
13ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយស្លាបប្រកា នឹងទឹកខ្មៅទេ 14ដោយខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នាយ៉ាងឆាប់ ហើយនឹងនិយាយដោយផ្ទាល់មាត់វិញ 15សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខ ពួកសំឡាញ់ខាងណោះ គេជំរាបសួរមកអ្នក សូមជំរាបសួរដល់ពួកសំឡាញ់ខាងណេះ តាមឈ្មោះគេរៀងខ្លួនផង។:៚
ទើបបានជ្រើសរើសហើយ៖
៣ យ៉ូហាន 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: