ហូសេ 5
5
1ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឯពូជពង្សនៃស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតសេចក្ដីយុត្តិធម៌កំពុងតែកាត់ទោសដល់ឯងរាល់គ្នាហើយ ពីព្រោះឯងជាអន្ទាក់នៅត្រង់មីសប៉ា ហើយជាមងលាតទៅលើភ្នំតាបោរ 2ពួកក្បត់បានផុងយ៉ាងជ្រៅ ចុះក្នុងការសំឡាប់សត្វថ្វាយដល់រូបព្រះ ទោះបើអញបានធ្វើជាអ្នកបន្ទោស ដល់គេគ្រប់គ្នាក៏ដោយ 3អញស្គាល់អេប្រាអិមហើយ ឯអ៊ីស្រាអែលក៏មិនកំបាំងពីអញដែរ ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ ឯងបានប្រព្រឹត្តសេចក្ដីកំផិត ហើយអ៊ីស្រាអែលក៏ស្មោកគ្រោកដូចគ្នា 4ការប្រព្រឹត្តរបស់គេមិនបើកឲ្យគេវិលមកឯព្រះនៃគេវិញបានទេ ដ្បិតនិស្ស័យកំផិតនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាសោះ 5សេចក្ដីអំនួតរបស់ពួកអ៊ីស្រាអែលតែងធ្វើបន្ទាល់ទាស់នឹងគេ ហេតុនោះបានជាអ៊ីស្រាអែល ហើយអេប្រាអិម នឹងត្រូវចំពប់ដួលចុះក្នុងអំពើទុច្ចរិតរបស់ខ្លួន ឯយូដាក៏នឹងចំពប់ដួលចុះជាមួយនឹងគេដែរ 6គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ 7គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។
8ចូរផ្លុំស្នែង នៅត្រង់គីបៀរ ហើយផ្លុំត្រែនៅត្រង់រ៉ាម៉ាចុះ ចូរធ្វើសូរជាគ្រឿងសំគាល់ឡើងនៅត្រង់បេត-អាវេនថា ឱបេនយ៉ាមីនអើយ ន៏ គេមកខាងក្រោយឯងហើយ 9នៅថ្ងៃដែលត្រូវបន្ទោសនោះ អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្តាលអស់ទាំងពូជអំបូរនៃអ៊ីស្រាអែល អញបានឲ្យដឹងដំណឹងពីការដែលត្រូវកើតមកជាមិនខាន 10ពួកចៅហ្វាយរបស់យូដា ប្រៀបដូចជាមនុស្សដែលដកព្រំខណ្ឌចោល ដូច្នេះ អញនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើគេដូចជាទឹក 11អេប្រាអិមត្រូវសង្កត់សង្កិន គឺត្រូវកិនកំទេចក្នុងការវិនិច្ឆ័យ ពីព្រោះគេបានស្ម័គ្រចិត្តដើរតាមបង្គាប់របស់មនុស្ស 12ដូច្នេះ អញនឹងបានដូចជាដង្កូវកាត់ដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពួកវង្សយូដា 13កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ 14ដ្បិតអញនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចសិង្ហស្ទាវដល់ពួកវង្សយូដា អញ គឺអញនេះហើយ នឹងហែកគេ រួចចេញទៅបាត់ អញនឹងពាំយកគេទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ 15អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 5: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: