ទំនុកដំកើង 132

132
ទំនុក​ច្រៀង​តាម​ថ្នាក់។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ទ្រង់​នឹក​ចាំ​ពី​ដាវីឌ
ហើយ​ពី​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​លោក
2ដែល​លោក​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា
ហើយ​បន់​ដល់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប​ថា
3ពិត​ប្រាកដ​ជា​ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ក្នុង​ផ្ទះ
ជា​ទី​លំនៅ​របស់​ទូលបង្គំ ឬ​ឡើង​ទៅ​ដេក
នៅ​លើ​គ្រែ​ឡើយ
4ក៏​មិន​ព្រម​ឲ្យ​ភ្នែក​ទូលបង្គំ​ដេក​លក់
ឬ​ឲ្យ​ត្របក​ភ្នែក​ធ្មេច​ឡើយ
5ដរាប​ដល់​ទូលបង្គំ​រក​បាន​ទី​កន្លែង​សំរាប់​ព្រះ‌យេហូវ៉ា
គឺ​ជា​ពន្លា​សំរាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប
6មើល យើង​ខ្ញុំ​បាន​ឮ​និយាយ​នៅ​ភូមិ​អេប្រាតា
ក៏​ប្រទះ​ឃើញ​នៅ​វាល​យ៉ាអើរ
7យើង​ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ពន្លា​របស់​ទ្រង់
យើង​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ
នៅ​មុខ​ទី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់
8សូម​ក្រោក​ឡើង ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​យាង​ចូល​ទៅ​ក្នុង​ទី​សំរាក​របស់​ទ្រង់
គឺ​ទ្រង់ ព្រម​ទាំង​ហឹប​ដ៏​ជា​ព្រះ‌ចេស្តា​នៃ​ទ្រង់​ផង
9សូម​ឲ្យ​ពួក​សង្ឃ​របស់​ទ្រង់​បាន​ប្រដាប់​ខ្លួន
ដោយ​សេចក្ដី​សុចរិត
ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​ទ្រង់
ស្រែក​ឡើង​ដោយ​អំណរ
10សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង
ចេញ​ឡើយ
គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់
11ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដី​ពិត
ទ្រង់​ក៏​មិន​ព្រម​ប្រែ​ចេញ​វិញ​ឡើយ
គឺ​ថា អញ​នឹង​យក​ម្នាក់ ជា​ផល​ដែល​កើត​ពី​ខ្លួន​ឯង
តាំង​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​របស់​ឯង
12បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញ
នឹង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេ
នោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ
13ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ក្រុង​ស៊ីយ៉ូន
ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​បាន
សំរាប់​ជា​លំនៅ​របស់​ទ្រង់
14នេះ​ជា​ទី​សំរាក​របស់​អញ​នៅ​អស់‌កល្ប‌ជានិច្ច
អញ​នឹង​អាស្រ័យ​នៅ​ទី​នេះ
ដ្បិត​អញ​មាន​ចិត្ត​ចង់​បាន​ហើយ
15អញ​នឹង​ឲ្យ​ពរ​ជា​បរិបូរ ដល់​ស្បៀង​អាហារ​របស់​ក្រុង​នេះ
ហើយ​នឹង​ចំអែត​មនុស្ស​ក្រ​នៅ​ក្រុង​នេះ
ដោយ​អាហារ​ដ៏​គ្រប់​គ្រាន់
16ឯ​ពួក​សង្ឃ អញ​នឹង​តាក់‌តែង ដោយ​សេចក្ដី​សង្គ្រោះ
ហើយ​ពួក​បរិសុទ្ធ​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ
17នៅ​ទី​នេះ អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង
អញ​បាន​ចាត់‌ចែង​ចង្កៀង​១ សំរាប់​អ្នក​ដែល​អញ
បាន​ចាក់​ប្រេង​តាំង​ឲ្យ
18អញ​នឹង​យក​សេចក្ដី​ខ្មាស តាក់‌តែង​ឲ្យ​ពួក​ខ្មាំង​សត្រូវ
របស់​លោក
តែ​នៅ​លើ​ក្បាល​លោក​វិញ
នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 132: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល