ទំនុកដំកើង 33
33
1ឱពួកអ្នកសុចរិតអើយ
ចូរមានចិត្តរីករាយក្នុងព្រះយេហូវ៉ាចុះ
ដ្បិតសេចក្ដីសរសើរ នោះសំណំដល់មនុស្សទៀងត្រង់
2ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង
ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០
3ចូរច្រៀងទំនុកថ្មីថ្វាយទ្រង់ ហើយលេងភ្លេងឲ្យឮរងំ
ដោយប៉ិនប្រសប់
4ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ
ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ
5ទ្រង់ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌
ផែនដីមានពេញដោយសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា
6ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា
ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់
ពីព្រះឱស្ឋទ្រង់
7ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរ
ទ្រង់យកទីជំរៅដាក់ទុកក្នុងឃ្លាំង
8ចូរឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ា
ហើយឲ្យគ្រប់មនុស្សនៅលោកីយកោតក្រែងដល់ទ្រង់ចុះ
9ដ្បិតទ្រង់គ្រាន់តែមានបន្ទូល នោះក៏កើតមានដូច្នោះ
ទ្រង់បានបង្គាប់ នោះក៏មាននៅ
10ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ
បានថ្លស់ការ
ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
11ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះនៅជាប់ជានិច្ច
ហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាប
ដល់អស់ទាំងដំណតទៅ
12មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជា
ព្រះរបស់ខ្លួន
គឺជាសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
13ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌
ទ្រង់ឃើញមនុស្សលោកទាំងអស់
14ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់
ក៏ឃើញអស់អ្នកដែលនៅផែនដីផង
15គឺទ្រង់ហើយ ដែលស្អាងចិត្តគេ
ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ
16គ្មានស្តេចណាបានសង្គ្រោះ ដោយមាន
ពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមាន
កំឡាំងយ៉ាងខ្លាំងនោះដែរ
17ឯសេះ នោះឥតប្រយោជន៍នឹងពឹងឲ្យបានសាន្តត្រាណ
ក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកំឡាំងដ៏ខ្លាំង
របស់វាដែរ
18មើល ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នក
ដែលកោតខ្លាចដល់ទ្រង់
គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសទ្រង់
19ដើម្បីនឹងជួយឲ្យព្រលឹងគេរួចពីស្លាប់
ហើយការពារឲ្យគេរស់នៅក្នុងគ្រាអំណត់
20ព្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា
ទ្រង់ជាជំនួយ ហើយជាខែលរបស់យើងខ្ញុំ
21ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់
ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ
របស់ទ្រង់ហើយ
22ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់
សណ្ឋិតនៅលើយើងខ្ញុំ
តាមដែលយើងខ្ញុំបានសង្ឃឹមដល់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 33: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.