ទំនុកដំកើង 91
91
1អ្នកណាដែលនៅជាប់ក្នុងទីកំបាំង
នៃព្រះដ៏ខ្ពស់បំផុត
នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់
ព្រះចេស្តា។
2ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា
ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ
គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
3៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច
ពីលប់របស់នាយព្រាន
ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ
4ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់
ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់
សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
5ឯងនឹងមិនភ័យខ្លាចអ្វីឡើយ
ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់
ឬព្រួញដែលហើរនៅពេលថ្ងៃ
6ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត
ឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
7នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង
ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ
តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
8ឯងនឹងបានក្រឡេកឃើញការតបស្នង
ដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
9ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង
គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
10យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង
ដល់ឯងឡើយ
ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
11ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់
ពីដំណើរឯង
ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង
12ទេវតាទាំងនោះនឹងទ្រឯងដោយដៃ
ក្រែងជើងឯងទង្គិចនឹងថ្ម
13ឯងនឹងជាន់លើទាំងសត្វសិង្ហ នឹងពស់ហនុមានផង
ឯសិង្ហស្ទាវ នឹងនាគ
នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។
14៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់
នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់
ពីព្រោះវាបានស្គាល់ឈ្មោះអញ
15វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប
អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក
ក៏នឹងដោះឲ្យរួចចេញ ហើយនឹងលើកមុខឲ្យ
16អញនឹងឲ្យវាស្កប់ចិត្តដោយអាយុយឺនវែង
ហើយនឹងបង្ហាញឲ្យឃើញសេចក្ដីសង្គ្រោះរបស់អញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 91: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.