ទំនុកដំកើង 92
92
ទំនុកជាបទចំរៀងសំរាប់ថ្ងៃឈប់សំរាក។
1នេះជាការល្អហើយ
គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់
ជាព្រះដ៏ខ្ពស់បំផុត
2ព្រមទាំងសំដែងពីសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹក
ហើយពីសេចក្ដីស្មោះត្រង់របស់ទ្រង់រាល់តែយប់
3ដោយប្រដាប់ភ្លេងមានខ្សែ១០ នឹងពិណ
ហើយដោយសូរចាប់ស៊ុងយ៉ាងរងំ
4ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមាន
សេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់
ទូលបង្គំនឹងបន្លឺឡើង ដោយអំណរ
ចំពោះការនៃព្រះហស្តទ្រង់
5ឱព្រះយេហូវ៉ាអើយ
អស់ទាំងកិច្ចការរបស់ទ្រង់ធំណាស់ហ្ន៎
ឯអស់ទាំងព្រះដំរិះទ្រង់ក៏ជ្រៅណាស់ផង
6មនុស្សកំរោលមិនដឹងទេ
ហើយមនុស្សឥតបើគិតក៏មិនយល់សេចក្ដីនេះដែរ
7វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ
ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង
នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅ
អស់កល្បជានិច្ចប៉ុណ្ណោះ
8ប៉ុន្តែឯទ្រង់ ឱព្រះយេហូវ៉ាអើយ
ទ្រង់ជាព្រះដ៏ខ្ពស់បំផុតដរាបដល់អស់កល្បរៀងទៅ
9ដ្បិត ឱព្រះយេហូវ៉ាអើយ
សូមទតមើលពួកខ្មាំងសត្រូវទ្រង់
មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយ
អស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
គេនឹងត្រូវខ្ចាត់ខ្ចាយទៅ
10តែទ្រង់បានដំកើងស្នែងរបស់ទូលបង្គំឡើង
ដូចជាស្នែងនៃគោព្រៃ
ទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
11ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង
ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ
ដែលកើតដល់ពួកមនុស្សអាក្រក់
ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
12ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង
ដូចជាដើមលម៉ើរ
ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
13គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា
គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
14កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល
គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់
15ដើម្បីនឹងសំដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់
ទ្រង់ជាថ្មដានៃខ្ញុំ
គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 92: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.