យេរេមា 33
33
ព្រះបន្ទូលសន្យាអំពីការស្តារស្រុកឡើងវិញ
1ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា៖ 2ព្រះយេហូវ៉ាដែលបានបង្កើតផែនដី គឺព្រះយេហូវ៉ាដែលបានជបសូនមក ដើម្បីតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា 3ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង 4ចំពោះដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ពួកស្តេចសាសន៍យូដា ដែលត្រូវរំលំ ដើម្បីការពារទាស់នឹងសត្រូវឡើងមកឡោមព័ទ្ធ ហើយទាស់នឹងដាវ ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ 5គេចូលមកច្បាំងទាស់នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលយើងសម្លាប់ ដោយកំហឹង និងសេចក្ដីឃោរឃៅរបស់យើង ដ្បិតយើងបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ។ 6មើល៍! យើងនឹងនាំសុខភាព និងការប្រោសឲ្យជាដល់ស្រុកនោះ យើងនឹងប្រោសគេ ហើយបង្ហាញសេចក្ដីចម្រុងចម្រើន និងសេចក្ដីសុខសាន្តជាបរិបូរឲ្យគេឃើញ។ 7យើងនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម 8ក៏នឹងសម្អាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងយើង ហើយយើងនឹងអត់ទោសចំពោះអស់ទាំងអំពើទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងយើងនោះ 9ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
10ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ នៅទីនេះដែលអ្នករាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត 11ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ នៅស្រុកដែលខូចបង់នេះ ឥតមានមនុស្ស ឬសត្វណាសោះ ហើយអស់ទាំងទីក្រុងនឹងមានទីលំនៅរបស់ពួកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសម្រាកម្តងទៀត។ 13ហ្វូងសត្វនឹងចូលក្រោមដៃនៃអ្នកដែលរាប់វាម្តងទៀត អស់ទាំងទីក្រុងនៅស្រុកភ្នំ ស្រុកទំនាប តំបន់ណេកិប ស្រុកបេនយ៉ាមីន និងគ្រប់កន្លែងជុំវិញក្រុងយេរូសាឡិម ហើយនៅទីក្រុងស្រុកយូដាទាំងប៉ុន្មានផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងសម្រេចតាមពាក្យល្អ ដែលយើងបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា 15នៅគ្រានោះ គឺនៅជាន់នោះ យើងនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះ ព្រះអង្គនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក 16នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្ត លំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា» 17ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ដាវីឌនឹងមិនដែលអាក់ខានមានមនុស្សសម្រាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ 18ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្សនៅចំពោះយើងសម្រាប់ថ្វាយតង្វាយដុត តង្វាយម្សៅ និងយញ្ញបូជាជាប់នៅជានិច្ចដែរ។
19ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា៖ 20ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ប្រសិនបើអ្នករាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់យើង ពីដំណើរថ្ងៃ និងយប់ ដើម្បីមិនឲ្យមានថ្ងៃ ឬយប់តាមធម្មតាបាន 21នោះសេចក្ដីសញ្ញាដែលយើងបានតាំងនឹងដាវីឌ ជាអ្នកបម្រើយើង ក៏នឹងផ្តាច់ទៅបានដែរ។ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្ដីសញ្ញា ដែលតាំងនឹងពួកលេវី ជាពួកអ្នកដែលទទួលការងាររបស់យើងដែរ 22ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះយើងនឹងចម្រើនពូជដាវីឌ ជាអ្នកបម្រើយើង និងពួកលេវី ជាពួកអ្នកទទួលការងាររបស់យើងឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
23ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា៖ 24អ្នកមិនបានពិចារណាសេចក្ដីដែលជនជាតិទាំងនេះពោលថា គ្រួទាំងពីរដែលព្រះយេហូវ៉ាបានរើសតាំងនោះ ព្រះអង្គបានបោះបង់ចោលវិញទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់ប្រជារាស្ត្រយើង ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ។ 25ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ប្រសិនបើសេចក្ដីសញ្ញាពីដំណើរថ្ងៃ និងយប់ មិនស្ថិតស្ថេរនៅ បើយើងមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ និងផែនដីទេ 26នោះយើងនឹងបោះបង់ពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបម្រើរបស់យើងបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតយើងនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
ទើបបានជ្រើសរើសហើយ៖
យេរេមា 33: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: