ទំនុកតម្កើង 111
111
ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គធ្វើការដ៏អស្ចារ្យ
1ចូរសរសើរតម្កើងព្រះយេហូវ៉ា
ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
ដោយអស់ពីចិត្ត
នៅក្នុងចំណោមមនុស្សទៀងត្រង់
គឺនៅក្នុងក្រុមជំនុំ។
2ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ាធំអស្ចារ្យ
អស់អ្នកដែលរីករាយនឹងការទាំងនោះ
នាំគ្នាស្វែងយល់។
3ស្នាព្រះហស្តរបស់ព្រះអង្គ
ពេញដោយភាពរុងរឿង ហើយថ្លៃវិសេស
សេចក្ដីសុចរិតរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
4ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ
ពីការអស្ចារ្យរបស់ព្រះអង្គ
ព្រះយេហូវ៉ាប្រកបដោយព្រះគុណ
និងព្រះហឫទ័យមេត្តាករុណា។
5ព្រះអង្គប្រទានអាហារដល់អស់អ្នក
ដែលកោតខ្លាចព្រះអង្គ
ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា
របស់ព្រះអង្គជាប់ជានិច្ច។
6ព្រះអង្គបានសម្ដែងព្រះចេស្តា
នៃកិច្ចការរបស់ព្រះអង្គ
ឲ្យប្រជារាស្ត្រព្រះអង្គឃើញ
ដោយប្រទានឲ្យគេមានមត៌ក
នៅអស់ទាំងសាសន៍។
7ស្នាដៃព្រះហស្តរបស់ព្រះអង្គសុទ្ធតែស្មោះត្រង់
ហើយសុចរិត
ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែគួរឲ្យជឿទុកចិត្ត
8ក៏បានតាំងនៅជាប់អស់កល្បជានិច្ច
ដើម្បីឲ្យមនុស្សប្រព្រឹត្តតាម
ដោយស្មោះត្រង់ និងទៀងត្រង់។
9ព្រះអង្គបានប្រទានការប្រោសលោះ
ដល់ប្រជារាស្ត្រព្រះអង្គ
ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា
របស់ព្រះអង្គរហូតតទៅ។
ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ
ហើយគួរកោតស្ញប់ស្ញែង!
10ការកោតខ្លាចព្រះយេហូវ៉ា
ជាដើមចមនៃប្រាជ្ញា
អស់អ្នកដែលកាន់តាម
តែងមានការយល់ដឹងល្អ
ការសរសើរតម្កើងព្រះអង្គ
នៅជាប់អស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 111: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 111
111
ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គធ្វើការដ៏អស្ចារ្យ
1ចូរសរសើរតម្កើងព្រះយេហូវ៉ា
ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
ដោយអស់ពីចិត្ត
នៅក្នុងចំណោមមនុស្សទៀងត្រង់
គឺនៅក្នុងក្រុមជំនុំ។
2ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ាធំអស្ចារ្យ
អស់អ្នកដែលរីករាយនឹងការទាំងនោះ
នាំគ្នាស្វែងយល់។
3ស្នាព្រះហស្តរបស់ព្រះអង្គ
ពេញដោយភាពរុងរឿង ហើយថ្លៃវិសេស
សេចក្ដីសុចរិតរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច។
4ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ
ពីការអស្ចារ្យរបស់ព្រះអង្គ
ព្រះយេហូវ៉ាប្រកបដោយព្រះគុណ
និងព្រះហឫទ័យមេត្តាករុណា។
5ព្រះអង្គប្រទានអាហារដល់អស់អ្នក
ដែលកោតខ្លាចព្រះអង្គ
ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា
របស់ព្រះអង្គជាប់ជានិច្ច។
6ព្រះអង្គបានសម្ដែងព្រះចេស្តា
នៃកិច្ចការរបស់ព្រះអង្គ
ឲ្យប្រជារាស្ត្រព្រះអង្គឃើញ
ដោយប្រទានឲ្យគេមានមត៌ក
នៅអស់ទាំងសាសន៍។
7ស្នាដៃព្រះហស្តរបស់ព្រះអង្គសុទ្ធតែស្មោះត្រង់
ហើយសុចរិត
ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែគួរឲ្យជឿទុកចិត្ត
8ក៏បានតាំងនៅជាប់អស់កល្បជានិច្ច
ដើម្បីឲ្យមនុស្សប្រព្រឹត្តតាម
ដោយស្មោះត្រង់ និងទៀងត្រង់។
9ព្រះអង្គបានប្រទានការប្រោសលោះ
ដល់ប្រជារាស្ត្រព្រះអង្គ
ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា
របស់ព្រះអង្គរហូតតទៅ។
ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ
ហើយគួរកោតស្ញប់ស្ញែង!
10ការកោតខ្លាចព្រះយេហូវ៉ា
ជាដើមចមនៃប្រាជ្ញា
អស់អ្នកដែលកាន់តាម
តែងមានការយល់ដឹងល្អ
ការសរសើរតម្កើងព្រះអង្គ
នៅជាប់អស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies