ទំនុកតម្កើង 112

112
ពរ​របស់​មនុស្ស​សុចរិត
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច
ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង
នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។
2ពូជ‌ពង្ស​របស់​អ្នក​នោះនឹង​ខ្លាំង​ពូកែ​នៅ​ក្នុង​ស្រុក
ជំនាន់​មនុស្ស​ទៀង​ត្រង់​នឹង​បាន​ពរ។
3ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ
ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ
នៅ​ជាប់​ជា​ដរាប។
4មាន​ពន្លឺភ្លឺ​ឡើងក្នុង​ទី​ងងឹត
សម្រាប់​មនុស្ស​ទៀង​ត្រង់
ជាអ្នក​មាន​ចិត្ត​ប្រណី​សន្ដោស
មេត្តា‌ករុណា និង​សុចរិត។
5អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី
អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ
ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។
6ដ្បិត​មនុស្ស​សុចរិត​មិនត្រូវ​រង្គើ​ឡើយ
គេ​តែង​នឹក​ចាំ​ពី​អ្នក​នោះ​ជា​រៀង​រហូត។
7អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ
គេ​មាន​ចិត្ត​រឹង​ប៉ឹង
ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។
8ចិត្ត​គេ​នឹង​ន គេ​នឹង​មិន​ភ័យ​ខ្លាចអ្វី​ឡើយ
រហូត​ទាល់​តែ​បាន​ជ័យ​ជម្នះ
លើ​ខ្មាំង​សត្រូវ​របស់​គេ។
9គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ
គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ
សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប
គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។
10មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ខឹង
គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​បាត់​ទៅ
ចិត្ត​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​អាក្រក់
នឹង​វិនាស​សូន្យ​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 112: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល