ទំនុកតម្កើង 113
113
ព្រះជាជំនួយរបស់មនុស្សទុគ៌ត
1ចូរសរសើរតម្កើងព្រះយេហូវ៉ា
ឱពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយ
ចូរសរសើរចុះ ចូរសរសើរតម្កើង
ព្រះនាមព្រះយេហូវ៉ា!
2៙ សូមឲ្យព្រះនាមព្រះយេហូវ៉ា
ប្រកបដោយព្រះពរ
ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ!
3ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច
ព្រះនាមព្រះយេហូវ៉ាត្រូវបានសរសើរតម្កើង!
4ព្រះយេហូវ៉ាគង់នៅខ្ពស់លើអស់ទាំងសាសន៍
ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ!
5៙ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
ជាព្រះនៃយើង?
ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់
6ព្រះអង្គឱនទតមើលផ្ទៃមេឃ និងផែនដី។
7ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី
ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម
8ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ
គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។
9ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង
ហើយឲ្យនាងមានកូនដោយរីករាយ
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 113: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 113
113
ព្រះជាជំនួយរបស់មនុស្សទុគ៌ត
1ចូរសរសើរតម្កើងព្រះយេហូវ៉ា
ឱពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយ
ចូរសរសើរចុះ ចូរសរសើរតម្កើង
ព្រះនាមព្រះយេហូវ៉ា!
2៙ សូមឲ្យព្រះនាមព្រះយេហូវ៉ា
ប្រកបដោយព្រះពរ
ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ!
3ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច
ព្រះនាមព្រះយេហូវ៉ាត្រូវបានសរសើរតម្កើង!
4ព្រះយេហូវ៉ាគង់នៅខ្ពស់លើអស់ទាំងសាសន៍
ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ!
5៙ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
ជាព្រះនៃយើង?
ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់
6ព្រះអង្គឱនទតមើលផ្ទៃមេឃ និងផែនដី។
7ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី
ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម
8ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ
គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។
9ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង
ហើយឲ្យនាងមានកូនដោយរីករាយ
ហាលេលូយ៉ា !
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies