ទំនុកតម្កើង 17
17
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីការធ្វើទុក្ខបៀតបៀន
សេចក្ដីអធិស្ឋានរបស់ស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់
សេចក្ដីដែលទៀងត្រង់
សូមប្រុងស្តាប់សម្រែករបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌
ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ
ដែលចេញពីបបូរមាត់គ្មានពុតនេះផង។
2សូមការសម្រេចក្ដីរបស់ទូលបង្គំ
ចេញពីព្រះអង្គមក
សូមព្រះនេត្រព្រះអង្គទតមើល
សេចក្ដីទៀងត្រង់។
3ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ
ព្រះអង្គបានពិចារណាមើល
ទូលបង្គំនៅពេលយប់
ព្រះអង្គបានពិនិត្យមើលទូលបង្គំ
ឥតឃើញមានបំណងអាក្រក់ឡើយ
ទូលបង្គំបានសម្រេចចិត្តថា
មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។
4ចំណែកឯការប្រព្រឹត្តរបស់មនុស្ស
ទូលបង្គំបានចៀសចេញ
ពីផ្លូវរបស់មនុស្សឃោរឃៅ
ដោយសារព្រះបន្ទូល
ពីព្រះឱស្ឋរបស់ព្រះអង្គ។
5ទូលបង្គំបោះជំហានតាមផ្លូវច្រក
របស់ព្រះអង្គជាប់
ជើងទូលបង្គំមិនបានរអិលឡើយ។
6ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ
ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ
សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង!
7ឱព្រះសង្គ្រោះនៃអស់អ្នក
ដែលស្វែងរកទីពឹងជ្រក
ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ
ឲ្យរួចពីពួកបច្ចាមិត្តអើយ
សូមសម្ដែងព្រះហឫទ័យសប្បុរស
ដ៏អស្ចារ្យរបស់ព្រះអង្គផង។
8សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក
សូមបាំងទូលបង្គំក្រោមម្លប់
នៃចំអេងស្លាបរបស់ព្រះអង្គ
9ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់
ដែលសង្កត់សង្កិនទូលបង្គំ
ជាសត្រូវយ៉ាងសាហាវ
ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។
10ចិត្តរបស់គេគ្មានសេចក្ដីអាណិតអាសូរទេ
មាត់របស់គេពោលពាក្យយ៉ាងព្រហើន។
11ឥឡូវនេះ គេហ៊ុមព័ទ្ធជំហានយើងខ្ញុំ
គេសម្លក់សម្លឹងដើម្បីផ្ដួលយើងខ្ញុំឲ្យរាបដល់ដី។
12គេដូចជាសត្វសិង្ហ ដែលប្រុងតែនឹងហែកស៊ី
ដូចជាកូនសិង្ហ ដែលលបចាំចាប់រំពា។
13ឱព្រះយេហូវ៉ាអើយ
សូមក្រោកឡើង! សូមប្រឈមមុខនឹងគេ
សូមផ្ដួលគេ ហើយរំដោះជីវិតទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
ដោយសារដាវរបស់ព្រះអង្គ
14ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ
ឱព្រះយេហូវ៉ាអើយ
គឺឲ្យរួចពីមនុស្សលោកីយ៍នេះ
ដែលចំណែករបស់គេ
មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។
ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ
របស់ព្រះអង្គ
គេបានស្កប់ចិត្តដោយមានកូនច្រើន
ហើយគេចែកទ្រព្យសម្បត្តិ
ដល់កូនង៉ែតរបស់គេទៀតផង។
15ឯទូលបង្គំវិញ
ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រព្រះអង្គ
ដោយសេចក្ដីសុចរិត
កាលណាទូលបង្គំភ្ញាក់ឡើង
ទូលបង្គំនឹងបានស្កប់ចិត្ត
ដោយឃើញរូបអង្គទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 17
17
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីការធ្វើទុក្ខបៀតបៀន
សេចក្ដីអធិស្ឋានរបស់ស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់
សេចក្ដីដែលទៀងត្រង់
សូមប្រុងស្តាប់សម្រែករបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌
ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ
ដែលចេញពីបបូរមាត់គ្មានពុតនេះផង។
2សូមការសម្រេចក្ដីរបស់ទូលបង្គំ
ចេញពីព្រះអង្គមក
សូមព្រះនេត្រព្រះអង្គទតមើល
សេចក្ដីទៀងត្រង់។
3ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ
ព្រះអង្គបានពិចារណាមើល
ទូលបង្គំនៅពេលយប់
ព្រះអង្គបានពិនិត្យមើលទូលបង្គំ
ឥតឃើញមានបំណងអាក្រក់ឡើយ
ទូលបង្គំបានសម្រេចចិត្តថា
មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។
4ចំណែកឯការប្រព្រឹត្តរបស់មនុស្ស
ទូលបង្គំបានចៀសចេញ
ពីផ្លូវរបស់មនុស្សឃោរឃៅ
ដោយសារព្រះបន្ទូល
ពីព្រះឱស្ឋរបស់ព្រះអង្គ។
5ទូលបង្គំបោះជំហានតាមផ្លូវច្រក
របស់ព្រះអង្គជាប់
ជើងទូលបង្គំមិនបានរអិលឡើយ។
6ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ
ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ
សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង!
7ឱព្រះសង្គ្រោះនៃអស់អ្នក
ដែលស្វែងរកទីពឹងជ្រក
ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ
ឲ្យរួចពីពួកបច្ចាមិត្តអើយ
សូមសម្ដែងព្រះហឫទ័យសប្បុរស
ដ៏អស្ចារ្យរបស់ព្រះអង្គផង។
8សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក
សូមបាំងទូលបង្គំក្រោមម្លប់
នៃចំអេងស្លាបរបស់ព្រះអង្គ
9ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់
ដែលសង្កត់សង្កិនទូលបង្គំ
ជាសត្រូវយ៉ាងសាហាវ
ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។
10ចិត្តរបស់គេគ្មានសេចក្ដីអាណិតអាសូរទេ
មាត់របស់គេពោលពាក្យយ៉ាងព្រហើន។
11ឥឡូវនេះ គេហ៊ុមព័ទ្ធជំហានយើងខ្ញុំ
គេសម្លក់សម្លឹងដើម្បីផ្ដួលយើងខ្ញុំឲ្យរាបដល់ដី។
12គេដូចជាសត្វសិង្ហ ដែលប្រុងតែនឹងហែកស៊ី
ដូចជាកូនសិង្ហ ដែលលបចាំចាប់រំពា។
13ឱព្រះយេហូវ៉ាអើយ
សូមក្រោកឡើង! សូមប្រឈមមុខនឹងគេ
សូមផ្ដួលគេ ហើយរំដោះជីវិតទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
ដោយសារដាវរបស់ព្រះអង្គ
14ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ
ឱព្រះយេហូវ៉ាអើយ
គឺឲ្យរួចពីមនុស្សលោកីយ៍នេះ
ដែលចំណែករបស់គេ
មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។
ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ
របស់ព្រះអង្គ
គេបានស្កប់ចិត្តដោយមានកូនច្រើន
ហើយគេចែកទ្រព្យសម្បត្តិ
ដល់កូនង៉ែតរបស់គេទៀតផង។
15ឯទូលបង្គំវិញ
ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រព្រះអង្គ
ដោយសេចក្ដីសុចរិត
កាលណាទូលបង្គំភ្ញាក់ឡើង
ទូលបង្គំនឹងបានស្កប់ចិត្ត
ដោយឃើញរូបអង្គទ្រង់។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies