ទំនុកតម្កើង 24
24
ទ្វារចូលទៅក្នុងព្រះវិហារ
ទំនុករបស់ស្ដេចដាវីឌ។
1ផែនដីជារបស់ព្រះយេហូវ៉ា
ហើយអ្វីៗសព្វសារពើនៅលើផែនដី
ពិភពលោក ព្រមទាំងអស់អ្នក
ដែលរស់នៅក្នុងពិភពលោក
ក៏ជារបស់ព្រះយេហូវ៉ាដែរ
2ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រ
ហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។
3៙ តើអ្នកណាអាចឡើងទៅលើភ្នំ
របស់ព្រះយេហូវ៉ាបាន?
តើអ្នកណាអាចឈរនៅក្នុងទីបរិសុទ្ធ
របស់ព្រះអង្គបាន?
4គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ
ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន
ទៅតាមសេចក្ដីភូតភរ
ក៏មិនពោលពាក្យស្បថបំពានឡើយ។
5អ្នកនោះនឹងទទួលព្រះពរពីព្រះយេហូវ៉ា
និងសេចក្ដីសុចរិតពីព្រះ
ដ៏ជួយសង្គ្រោះរបស់ខ្លួន។
6អ្នកទាំងនេះហើយជាពួកអ្នក
ដែលស្វែងរកព្រះអង្គ
គឺអ្នកដែលស្វែងរកព្រះភក្ត្រ
នៃព្រះរបស់លោកយ៉ាកុប ។ -បង្អង់
7៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង!
ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរងើបឡើង
ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ
ទ្រង់យាងចូលមក។
8តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា?
គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ
ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង!
9ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង!
ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរងើបឡើង
ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ
ទ្រង់យាងចូលមក!
10តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា?
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គហើយជាមហាក្សត្រ
ដ៏មានសិរីល្អ។ -បង្អង់
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 24
24
ទ្វារចូលទៅក្នុងព្រះវិហារ
ទំនុករបស់ស្ដេចដាវីឌ។
1ផែនដីជារបស់ព្រះយេហូវ៉ា
ហើយអ្វីៗសព្វសារពើនៅលើផែនដី
ពិភពលោក ព្រមទាំងអស់អ្នក
ដែលរស់នៅក្នុងពិភពលោក
ក៏ជារបស់ព្រះយេហូវ៉ាដែរ
2ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រ
ហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។
3៙ តើអ្នកណាអាចឡើងទៅលើភ្នំ
របស់ព្រះយេហូវ៉ាបាន?
តើអ្នកណាអាចឈរនៅក្នុងទីបរិសុទ្ធ
របស់ព្រះអង្គបាន?
4គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ
ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន
ទៅតាមសេចក្ដីភូតភរ
ក៏មិនពោលពាក្យស្បថបំពានឡើយ។
5អ្នកនោះនឹងទទួលព្រះពរពីព្រះយេហូវ៉ា
និងសេចក្ដីសុចរិតពីព្រះ
ដ៏ជួយសង្គ្រោះរបស់ខ្លួន។
6អ្នកទាំងនេះហើយជាពួកអ្នក
ដែលស្វែងរកព្រះអង្គ
គឺអ្នកដែលស្វែងរកព្រះភក្ត្រ
នៃព្រះរបស់លោកយ៉ាកុប ។ -បង្អង់
7៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង!
ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរងើបឡើង
ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ
ទ្រង់យាងចូលមក។
8តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា?
គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ
ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង!
9ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង!
ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរងើបឡើង
ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ
ទ្រង់យាងចូលមក!
10តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា?
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គហើយជាមហាក្សត្រ
ដ៏មានសិរីល្អ។ -បង្អង់
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies