ទំនុកតម្កើង 89
89
សេចក្ដីសញ្ញារបស់ព្រះជាមួយព្រះបាទដាវីឌ
សេចក្ដីបង្រៀនរបស់លោកអេថាន អ្នកស្រុកអេសរ៉ាគីត។
1ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស
របស់ព្រះយេហូវ៉ា ជារៀងរហូត
មាត់ទូលបង្គំនឹងប្រកាស
ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។
2ដ្បិតទូលបង្គំបានពោលថា
«ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នៅជាប់អស់កល្បជានិច្ច
ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ
ដូចផ្ទៃមេឃ»។
3៙ ព្រះអង្គមានព្រះបន្ទូលថា
«យើងបានតាំងសញ្ញាជាមួយអ្នក
ដែលយើងបានជ្រើសរើស
យើងបានស្បថជាមួយដាវីឌ
ជាអ្នកបម្រើរបស់យើងថា
4"យើងនឹងតាំងពូជពង្សអ្នក
ឲ្យនៅជាប់អស់កល្បជានិច្ច
ក៏នឹងសង់បល្ល័ង្ករបស់អ្នក
ឲ្យនៅគង់វង្សគ្រប់ជំនាន់តទៅ"» ។ -បង្អង់
5៙ ឱព្រះយេហូវ៉ាអើយ
សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ
សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ!
6ដ្បិតតើមានអ្នកណានៅលើមេឃ
ដែលអាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបាន?
ក្នុងចំណោមពួកស្ថានសួគ៌
តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
7ជាព្រះដែលគួរស្ញែងខ្លាច
នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ
ក៏គួរកោតខ្លាច លើសជាងអស់អ្នក
នៅជុំវិញព្រះអង្គនោះ?
8ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ?
ឱព្រះយេហូវ៉ា អើយ
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
នៅព័ទ្ធជុំវិញព្រះអង្គ។
9ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ
កាលណារលកកម្រើកឡើង
ព្រះអង្គធ្វើឲ្យវាស្ងប់ទៅវិញ។
10ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប
ដូចជាមនុស្សដែលគេវាយសម្លាប់
ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ
ដោយព្រះពាហុដ៏មានឫទ្ធិ។
11ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ
ពិភពលោក និងអ្វីៗសព្វសារពើ
នៅក្នុងពិភពលោក
គឺព្រះអង្គបានបង្កើតមកទាំងអស់។
12ព្រះអង្គបានបង្កើតទិសខាងជើង
និងទិសខាងត្បូង
ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន
សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។
13ព្រះអង្គមានព្រះពាហុខ្លាំងពូកែ
ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង
ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។
14សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌
ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ
ព្រះហឫទ័យសប្បុរស
និព្រះហឫទ័យស្មោះត្រង់
ដើរនាំមុខព្រះអង្គ។
15មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក
ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ
ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ
16គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ
ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។
17ដ្បិតព្រះអង្គជាសិរីល្អនៃកម្លាំងរបស់គេ
យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះគុណ
របស់ព្រះអង្គ។
18ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះយេហូវ៉ា
ព្រះរាជារបស់យើងខ្ញុំជារបស់ព្រះដ៏បរិសុទ្ធ
នៃសាសន៍អ៊ីស្រាអែល។
19៙ គ្រានោះ ព្រះអង្គមានព្រះបន្ទូលមកកាន់
អ្នកបរិសុទ្ធរបស់ព្រះអង្គ ក្នុងនិមិត្តមួយថា៖
«យើងបានផ្ដល់ជំនួយ
ដល់អ្នកមួយដែលខ្លាំងពូកែ
យើងបានលើកតម្កើងម្នាក់
ដែលយើងបានជ្រើសរើស
ពីក្នុងចំណោមប្រជាជន។
20គឺយើងបានរកឃើញដាវីឌ
ជាអ្នកបម្រើរបស់យើង
យើងបានចាក់ប្រេងតាំងគេឡើង
ដោយប្រេងដ៏បរិសុទ្ធរបស់យើង
21ដៃយើងនឹងនៅជាមួយគេជានិច្ច
ដើមដៃយើងនឹងចម្រើនកម្លាំងគេ ។
22ខ្មាំងសត្រូវនឹងមិនមានប្រៀបលើគេបានឡើយ
ហើយមនុស្សអាក្រក់ក៏នឹងមិន
សង្កត់សង្កិនគេបានដែរ។
23យើងនឹងកម្ទេចបច្ចាមិត្តរបស់គេ
ឲ្យដួលនៅមុខគេ
ហើយនឹងប្រហារអស់អ្នកដែលស្អប់គេ។
24ចិត្តស្មោះត្រង់ និងចិត្តសប្បុរសរបស់យើង
នឹងនៅជាមួយគេ
ហើយក្នុងនាមរបស់យើង គេនឹងបានថ្កុំថ្កើង។
25យើងនឹងតាំងឲ្យគេមានអំណាចនៅលើសមុទ្រ
ហើយឲ្យដៃស្តាំគេបានគ្រប់គ្រង
លើអស់ទាំងទន្លេ។
26ដាវីឌនឹងអំពាវនាវរកយើងថា
"ព្រះអង្គជាព្រះវរបិតានៃទូលបង្គំ
ជាព្រះនៃទូលបង្គំ ហើយជាថ្មដានៃការសង្គ្រោះ
របស់ទូលបង្គំ"។
27យើងនឹងតាំងគេឲ្យធ្វើជាកូនច្បងរបស់យើង
ជាស្ដេចដ៏ខ្ពស់ជាងគេទាំងអស់នៅលើផែនដី។
28យើងនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់យើង
សម្រាប់ដាវីឌជានិច្ច
ហើយសេចក្ដីសញ្ញារបស់យើង
នឹងនៅជាប់ជាមួយគេ។
29យើងនឹងតាំងពូជពង្សរបស់គេ
ឲ្យនៅជាប់ជារៀងរហូត
ហើយឲ្យរាជបល្ល័ង្ករបស់គេ
បាននៅជាប់ដូចជាផ្ទៃមេឃ។
30ប្រសិនបើកូនចៅរបស់ដាវីឌ
បោះបង់ចោលក្រឹត្យវិន័យរបស់យើង
ហើយមិនដើរតាមវិន័យរបស់យើង
31ប្រសិនបើគេក្បត់បញ្ញត្តិរបស់យើង
ហើយមិនកាន់តាមបទបញ្ញារបស់យើង
32នោះយើងនឹងដាក់ទោសអំពើរំលងរបស់គេ
ដោយដំបង
ហើយអំពើទុច្ចរិតរបស់គេដោយស្នាមរំពាត់
33ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស
របស់យើងចេញពីដាវីឌឡើយ
ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។
34យើងនឹងមិនបំពានសេចក្ដីសញ្ញារបស់យើង
ឬប្រែក្រឡាស់ពាក្យដែលបានចេញ
ពីបបូរមាត់របស់យើងឡើយ។
35យើងបានស្បថដោយភាពបរិសុទ្ធរបស់យើង
ម្តងជាសម្រេច
យើងមិនកុហកនឹងដាវីឌឡើយ។
36ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប
ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស
នៅចំពោះយើងដូចព្រះអាទិត្យ។
37រាជបល្ល័ង្កនោះនឹងតាំងនៅជាប់ជារៀងរហូត
ដូចព្រះចន្ទ
ជាបន្ទាល់ដ៏ស្មោះត្រង់នៅលើមេឃ»។ -បង្អង់
38៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល
ហើយបានកាត់កាល់គេ
ព្រះអង្គខ្ញាល់នឹងអ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង។
39ព្រះអង្គបានផ្ដាច់សេចក្ដីសញ្ញា
ជាមួយអ្នកបម្រើព្រះអង្គ
ក៏បានបង្អាប់មកុដរបស់គេ
ដោយទម្លាក់ចុះទៅដី។
40ព្រះអង្គបានទម្លាយរបងទាំងប៉ុន្មាន
របស់ព្រះរាជា
ហើយបានបំផ្លាញទីមាំមួនអស់រលីង។
41អស់អ្នកដែលដើរតាមផ្លូវ
ប្លន់យកអ្វីៗដែលព្រះរាជាមាន
ព្រះរាជាបានត្រឡប់ជាទីត្មះតិះដៀល
ដល់ពួកអ្នកជិតខាង។
42ព្រះអង្គបានលើកតម្កើងដៃស្តាំបច្ចាមិត្ត
របស់ព្រះរាជា
ក៏បានឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន
របស់ព្រះរាជាត្រេកអរ។
43ព្រះអង្គបានធ្វើឲ្យមុខដាវរបស់ព្រះរាជា
ងាកបែរមកវិញ
ហើយមិនបានធ្វើឲ្យព្រះរាជា
ឈរមាំក្នុងចម្បាំងឡើយ។
44ព្រះអង្គបានធ្វើឲ្យភាពរុងរឿង
របស់ព្រះរាជាសោះសូន្យទៅ
ហើយទម្លាក់រាជបល្ល័ង្កទៅដី។
45ព្រះអង្គបានបង្រួញវ័យក្មេងរបស់ព្រះរាជាឲ្យខ្លី
ហើយបានបង្គ្របព្រះរាជា
ដោយសេចក្ដីអាម៉ាស់។ –បង្អង់
46៙ ឱព្រះយេហូវ៉ាអើយ
តើដល់កាលណាទៅ?
តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ?
តើសេចក្ដីក្រោធរបស់ព្រះអង្គ
នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត?
47សូមនឹកចាំថា អាយុជីវិតទូលបង្គំខ្លីណាស់!
ដ្បិតជីវិតរបស់មនុស្សជាតិទាំងអស់
ដែលព្រះអង្គបានបង្កើតមក
ឥតប្រយោជន៍ទេដឹង!
48តើអ្នកណាអាចរស់នៅ ហើយមិនឃើញ
សេចក្ដីស្លាប់នោះ?
តើអ្នកណាអាចរំដោះព្រលឹងខ្លួន
ឲ្យរួចពីអំណាចនៃស្ថាន
ឃុំព្រលឹងមនុស្សស្លាប់បាន? –បង្អង់
49៙ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស
របស់ព្រះអង្គកាលពីដើម
ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ
ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ
ឥឡូវនេះ តើនៅឯណា?
50ឱព្រះអម្ចាស់អើយ សូមនឹកចាំពីសេចក្ដីដែល
គេត្មះតិះដៀលពួកអ្នកបម្រើព្រះអង្គ
និងពីដំណើដែលទូលបង្គំ
រងដំណៀលរបស់ប្រជាជន
ទាំងឡាយក្នុងទ្រូងទូលបង្គំផង
51ឱព្រះយេហូវ៉ាអើយ
ខ្មាំងសត្រូវបានយកដំណៀលនោះ
មកត្មះតិះដៀលទូលបង្គំ
គឺគេបានត្មះតិះដៀលអស់ទាំងជំហានរបស់អ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង។
52៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
អស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 89: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 89
89
សេចក្ដីសញ្ញារបស់ព្រះជាមួយព្រះបាទដាវីឌ
សេចក្ដីបង្រៀនរបស់លោកអេថាន អ្នកស្រុកអេសរ៉ាគីត។
1ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស
របស់ព្រះយេហូវ៉ា ជារៀងរហូត
មាត់ទូលបង្គំនឹងប្រកាស
ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។
2ដ្បិតទូលបង្គំបានពោលថា
«ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នៅជាប់អស់កល្បជានិច្ច
ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ
ដូចផ្ទៃមេឃ»។
3៙ ព្រះអង្គមានព្រះបន្ទូលថា
«យើងបានតាំងសញ្ញាជាមួយអ្នក
ដែលយើងបានជ្រើសរើស
យើងបានស្បថជាមួយដាវីឌ
ជាអ្នកបម្រើរបស់យើងថា
4"យើងនឹងតាំងពូជពង្សអ្នក
ឲ្យនៅជាប់អស់កល្បជានិច្ច
ក៏នឹងសង់បល្ល័ង្ករបស់អ្នក
ឲ្យនៅគង់វង្សគ្រប់ជំនាន់តទៅ"» ។ -បង្អង់
5៙ ឱព្រះយេហូវ៉ាអើយ
សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ
សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ!
6ដ្បិតតើមានអ្នកណានៅលើមេឃ
ដែលអាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបាន?
ក្នុងចំណោមពួកស្ថានសួគ៌
តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
7ជាព្រះដែលគួរស្ញែងខ្លាច
នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ
ក៏គួរកោតខ្លាច លើសជាងអស់អ្នក
នៅជុំវិញព្រះអង្គនោះ?
8ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ?
ឱព្រះយេហូវ៉ា អើយ
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
នៅព័ទ្ធជុំវិញព្រះអង្គ។
9ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ
កាលណារលកកម្រើកឡើង
ព្រះអង្គធ្វើឲ្យវាស្ងប់ទៅវិញ។
10ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប
ដូចជាមនុស្សដែលគេវាយសម្លាប់
ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ
ដោយព្រះពាហុដ៏មានឫទ្ធិ។
11ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ
ពិភពលោក និងអ្វីៗសព្វសារពើ
នៅក្នុងពិភពលោក
គឺព្រះអង្គបានបង្កើតមកទាំងអស់។
12ព្រះអង្គបានបង្កើតទិសខាងជើង
និងទិសខាងត្បូង
ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន
សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។
13ព្រះអង្គមានព្រះពាហុខ្លាំងពូកែ
ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង
ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។
14សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌
ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ
ព្រះហឫទ័យសប្បុរស
និព្រះហឫទ័យស្មោះត្រង់
ដើរនាំមុខព្រះអង្គ។
15មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក
ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ
ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ
16គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ
ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។
17ដ្បិតព្រះអង្គជាសិរីល្អនៃកម្លាំងរបស់គេ
យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះគុណ
របស់ព្រះអង្គ។
18ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះយេហូវ៉ា
ព្រះរាជារបស់យើងខ្ញុំជារបស់ព្រះដ៏បរិសុទ្ធ
នៃសាសន៍អ៊ីស្រាអែល។
19៙ គ្រានោះ ព្រះអង្គមានព្រះបន្ទូលមកកាន់
អ្នកបរិសុទ្ធរបស់ព្រះអង្គ ក្នុងនិមិត្តមួយថា៖
«យើងបានផ្ដល់ជំនួយ
ដល់អ្នកមួយដែលខ្លាំងពូកែ
យើងបានលើកតម្កើងម្នាក់
ដែលយើងបានជ្រើសរើស
ពីក្នុងចំណោមប្រជាជន។
20គឺយើងបានរកឃើញដាវីឌ
ជាអ្នកបម្រើរបស់យើង
យើងបានចាក់ប្រេងតាំងគេឡើង
ដោយប្រេងដ៏បរិសុទ្ធរបស់យើង
21ដៃយើងនឹងនៅជាមួយគេជានិច្ច
ដើមដៃយើងនឹងចម្រើនកម្លាំងគេ ។
22ខ្មាំងសត្រូវនឹងមិនមានប្រៀបលើគេបានឡើយ
ហើយមនុស្សអាក្រក់ក៏នឹងមិន
សង្កត់សង្កិនគេបានដែរ។
23យើងនឹងកម្ទេចបច្ចាមិត្តរបស់គេ
ឲ្យដួលនៅមុខគេ
ហើយនឹងប្រហារអស់អ្នកដែលស្អប់គេ។
24ចិត្តស្មោះត្រង់ និងចិត្តសប្បុរសរបស់យើង
នឹងនៅជាមួយគេ
ហើយក្នុងនាមរបស់យើង គេនឹងបានថ្កុំថ្កើង។
25យើងនឹងតាំងឲ្យគេមានអំណាចនៅលើសមុទ្រ
ហើយឲ្យដៃស្តាំគេបានគ្រប់គ្រង
លើអស់ទាំងទន្លេ។
26ដាវីឌនឹងអំពាវនាវរកយើងថា
"ព្រះអង្គជាព្រះវរបិតានៃទូលបង្គំ
ជាព្រះនៃទូលបង្គំ ហើយជាថ្មដានៃការសង្គ្រោះ
របស់ទូលបង្គំ"។
27យើងនឹងតាំងគេឲ្យធ្វើជាកូនច្បងរបស់យើង
ជាស្ដេចដ៏ខ្ពស់ជាងគេទាំងអស់នៅលើផែនដី។
28យើងនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់យើង
សម្រាប់ដាវីឌជានិច្ច
ហើយសេចក្ដីសញ្ញារបស់យើង
នឹងនៅជាប់ជាមួយគេ។
29យើងនឹងតាំងពូជពង្សរបស់គេ
ឲ្យនៅជាប់ជារៀងរហូត
ហើយឲ្យរាជបល្ល័ង្ករបស់គេ
បាននៅជាប់ដូចជាផ្ទៃមេឃ។
30ប្រសិនបើកូនចៅរបស់ដាវីឌ
បោះបង់ចោលក្រឹត្យវិន័យរបស់យើង
ហើយមិនដើរតាមវិន័យរបស់យើង
31ប្រសិនបើគេក្បត់បញ្ញត្តិរបស់យើង
ហើយមិនកាន់តាមបទបញ្ញារបស់យើង
32នោះយើងនឹងដាក់ទោសអំពើរំលងរបស់គេ
ដោយដំបង
ហើយអំពើទុច្ចរិតរបស់គេដោយស្នាមរំពាត់
33ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស
របស់យើងចេញពីដាវីឌឡើយ
ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។
34យើងនឹងមិនបំពានសេចក្ដីសញ្ញារបស់យើង
ឬប្រែក្រឡាស់ពាក្យដែលបានចេញ
ពីបបូរមាត់របស់យើងឡើយ។
35យើងបានស្បថដោយភាពបរិសុទ្ធរបស់យើង
ម្តងជាសម្រេច
យើងមិនកុហកនឹងដាវីឌឡើយ។
36ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប
ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស
នៅចំពោះយើងដូចព្រះអាទិត្យ។
37រាជបល្ល័ង្កនោះនឹងតាំងនៅជាប់ជារៀងរហូត
ដូចព្រះចន្ទ
ជាបន្ទាល់ដ៏ស្មោះត្រង់នៅលើមេឃ»។ -បង្អង់
38៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល
ហើយបានកាត់កាល់គេ
ព្រះអង្គខ្ញាល់នឹងអ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង។
39ព្រះអង្គបានផ្ដាច់សេចក្ដីសញ្ញា
ជាមួយអ្នកបម្រើព្រះអង្គ
ក៏បានបង្អាប់មកុដរបស់គេ
ដោយទម្លាក់ចុះទៅដី។
40ព្រះអង្គបានទម្លាយរបងទាំងប៉ុន្មាន
របស់ព្រះរាជា
ហើយបានបំផ្លាញទីមាំមួនអស់រលីង។
41អស់អ្នកដែលដើរតាមផ្លូវ
ប្លន់យកអ្វីៗដែលព្រះរាជាមាន
ព្រះរាជាបានត្រឡប់ជាទីត្មះតិះដៀល
ដល់ពួកអ្នកជិតខាង។
42ព្រះអង្គបានលើកតម្កើងដៃស្តាំបច្ចាមិត្ត
របស់ព្រះរាជា
ក៏បានឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន
របស់ព្រះរាជាត្រេកអរ។
43ព្រះអង្គបានធ្វើឲ្យមុខដាវរបស់ព្រះរាជា
ងាកបែរមកវិញ
ហើយមិនបានធ្វើឲ្យព្រះរាជា
ឈរមាំក្នុងចម្បាំងឡើយ។
44ព្រះអង្គបានធ្វើឲ្យភាពរុងរឿង
របស់ព្រះរាជាសោះសូន្យទៅ
ហើយទម្លាក់រាជបល្ល័ង្កទៅដី។
45ព្រះអង្គបានបង្រួញវ័យក្មេងរបស់ព្រះរាជាឲ្យខ្លី
ហើយបានបង្គ្របព្រះរាជា
ដោយសេចក្ដីអាម៉ាស់។ –បង្អង់
46៙ ឱព្រះយេហូវ៉ាអើយ
តើដល់កាលណាទៅ?
តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ?
តើសេចក្ដីក្រោធរបស់ព្រះអង្គ
នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត?
47សូមនឹកចាំថា អាយុជីវិតទូលបង្គំខ្លីណាស់!
ដ្បិតជីវិតរបស់មនុស្សជាតិទាំងអស់
ដែលព្រះអង្គបានបង្កើតមក
ឥតប្រយោជន៍ទេដឹង!
48តើអ្នកណាអាចរស់នៅ ហើយមិនឃើញ
សេចក្ដីស្លាប់នោះ?
តើអ្នកណាអាចរំដោះព្រលឹងខ្លួន
ឲ្យរួចពីអំណាចនៃស្ថាន
ឃុំព្រលឹងមនុស្សស្លាប់បាន? –បង្អង់
49៙ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស
របស់ព្រះអង្គកាលពីដើម
ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ
ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ
ឥឡូវនេះ តើនៅឯណា?
50ឱព្រះអម្ចាស់អើយ សូមនឹកចាំពីសេចក្ដីដែល
គេត្មះតិះដៀលពួកអ្នកបម្រើព្រះអង្គ
និងពីដំណើដែលទូលបង្គំ
រងដំណៀលរបស់ប្រជាជន
ទាំងឡាយក្នុងទ្រូងទូលបង្គំផង
51ឱព្រះយេហូវ៉ាអើយ
ខ្មាំងសត្រូវបានយកដំណៀលនោះ
មកត្មះតិះដៀលទូលបង្គំ
គឺគេបានត្មះតិះដៀលអស់ទាំងជំហានរបស់អ្នក
ដែលព្រះអង្គបានចាក់ប្រេងតាំង។
52៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
អស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies