១ សាំយូអែល 9
9
លោកសូលស្វែងរកសត្វលាដែលបាត់
1ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីសជាអភិជនមួយរូប 2លោកមានកូនប្រុសម្នាក់ឈ្មោះសូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌខ្ពស់ជាងគេទាំងអស់។
3ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីស ជាឪពុករបស់លោកសូល វង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសូល ជាកូនថា៖ «ចូរនាំអ្នកបម្រើម្នាក់មក ហើយទៅតាមរកលាញីទាំងនោះចុះ»។ 4លោកសូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកលាពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ហើយទៅស្រុកបេនយ៉ាមីន ក៏នៅតែរកពុំឃើញដដែល។ 5កាលទៅដល់តំបន់ស៊ូភ លោកសូលពោលទៅកាន់អ្នកបម្រើ ដែលមកជាមួយថា៖ «ចូរយើងត្រឡប់ទៅផ្ទះវិញ ក្រែងលោឪពុករបស់ខ្ញុំលែងគិតដល់លាញីទាំងនោះ ហើយបែរជាព្រួយបារម្ភពីពួកយើងវិញ»។ 6អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិតរបស់ព្រះជាម្ចាស់មួយរូប ជាមនុស្សដែលគេគោរពរាប់អាន។ អ្វីៗដែលលោកមានប្រសាសន៍សុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកលោកមើល៍ លោកប្រហែលជានឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។ 7លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ តើបានអ្វីយកទៅជូនលោក? ក្នុងសំពាយយើងគ្មានសល់នំប៉័ងទេ ហើយយើងក៏គ្មានជំនូនអ្វីសម្រាប់ជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ តើយើងមានអ្វី?»។ 8អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំប្របាទមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំប្របាទនឹងជូនប្រាក់នេះទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យលោកបង្ហាញផ្លូវយើង»។ 9ពីដើម នៅស្រុកអ៊ីស្រាអែល កាលណាគេទៅទូលសូមអ្វីពីព្រះជាម្ចាស់ គេតែងពោលថា «មក៍! យើងទៅរកគ្រូទាយ!» ដ្បិតអ្នកដែលយើងហៅថាព្យាការីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «គ្រូទាយ»។ 10លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិ ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់រស់នៅ។
11ពេលឡើងភ្នំទៅជិតដល់ភូមិ អ្នកទាំងពីរជួបនឹងក្រមុំៗដែលចេញមកដងទឹក ក៏សួរថា៖ «តើលោកគ្រូទាយនៅទីនេះឬទេ?»។ 12នាងទាំងនោះឆ្លើយថា៖ «ចា៎ស! លោកនៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះ លោកអញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវថ្វាយយញ្ញបូជានៅកន្លែងសក្ការៈលើទួលខ្ពស់! 13ពេលចូលទៅដល់ភូមិ អ្នកទាំងពីរនឹងជួបលោក មុនលោកឡើងទៅកន្លែងសក្ការៈ ដើម្បីពិសាអាហារ។ ពេលណាលោកអញ្ជើញទៅដល់ ទើបប្រជាជនអាចបរិភោគបាន ដ្បិតលោកត្រូវឲ្យពរយញ្ញបូជានោះសិន ទើបភ្ញៀវទាំងអស់បរិភោគ។ ដូច្នេះ សូមអញ្ជើញភ្លាមទៅ អ្នកទាំងពីរមុខជាបានជួបលោកមិនខាន»។
លោកសូលទៅជួបលោកសាំយូអែល
14អ្នកទាំងពីរបន្តដំណើរទៅមុខ ពេលចូលទៅក្នុងភូមិ ពួកគេជួបលោកសាំយូអែល ចំពេលលោកឡើងទៅកាន់កន្លែងសក្ការៈ។ 15មួយថ្ងៃមុនលោកសូលមកដល់ ព្រះអម្ចាស់យាងមកជួបលោកសាំយូអែល 16ដោយមានព្រះបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកបេនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសម្រែករបស់ពួកគេដែរ»។ 17ពេលលោកសាំយូអែលឃើញលោកសូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។ 18លោកសូលចូលទៅជិតលោកសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ 19លោកសាំយូអែលមានប្រសាសន៍តបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែក ខ្ញុំនឹងជម្រាបលោកនូវអ្វីៗដែលលោកចង់ដឹង រួចសឹមលោកអញ្ជើញទៅចុះ! 20សូមកុំព្រួយបារម្ភនឹងលាញី ដែលវង្វេងបាត់កាលពីបីថ្ងៃមុននោះឡើយ ដ្បិតគេរកវាឃើញវិញហើយ។ ប៉ុន្តែ សូមជ្រាបថា បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនអ៊ីស្រាអែល គឺលោក និងគ្រួសាររបស់លោកទាំងមូលតែម្ដង»។ 21លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។
22លោកសាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយជូនកន្លែងកិត្តិយសបំផុតដល់លោក នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។ 23លោកសាំយូអែលមានប្រសាសន៍ទៅអ្នកដាំបាយថា៖ «ចូរយកសាច់មួយចំណែក ដែលខ្ញុំបានប្រគល់ឲ្យអ្នកទុកដោយឡែកនោះមក»។ 24អ្នកដាំបាយក៏ទៅយកសាច់ភ្លៅដ៏ល្អបំផុត មកដាក់នៅមុខលោកសូល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «នេះជាចំណែកដែលយើងបានបម្រុងទុកជូនលោក សូមអញ្ជើញពិសាសាច់ដែលគេដាក់នៅមុខលោកចុះ ដ្បិតខ្ញុំឲ្យគេទុកសាច់ជូនលោកបរិភោគ រួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ សម្រាប់ឱកាសនេះ»។ ថ្ងៃនោះ លោកសូលបរិភោគជាមួយលោកសាំយូអែល។ 25បន្ទាប់មក លោកទាំងពីរចុះពីកន្លែងសក្ការៈមកកាន់ភូមិវិញ ហើយលោកសាំយូអែលសំណេះសំណាលជាមួយលោកសូលនៅខាងលើផ្ទះ។ 26លោកសូល និងអ្នកបម្រើក្រោកឡើងតាំងពីព្រលឹម។ នៅពេលថ្ងៃរះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកសូលដែលនៅខាងលើផ្ទះថា៖ «សូមរៀបចំខ្លួន ខ្ញុំនឹងជូនដំណើរលោក!»។ កាលលោកសូលរៀបចំខ្លួនរួចហើយ លោកទាំងពីរក៏ចេញមកក្រៅជាមួយគ្នា។ 27កាលធ្វើដំណើរទៅដល់ចុងភូមិ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់លោកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចលោកសាំយូអែលមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ សូមលោកឈប់សិន ខ្ញុំនឹងជម្រាបលោកឲ្យដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: