២ សាំយូអែល 18:31-33

២ សាំយូអែល 18:31-33 គខប

រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នាំ​ដំណឹង‌ល្អ​មក​ថ្វាយ​ព្រះ‌ករុណា។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រះអង្គ​បាន​រំដោះ​ព្រះ‌ករុណា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន‌ជាតិ​អេត្យូ‌ពី ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ឲ្យ​ខ្មាំង​សត្រូវ និង​ពួក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ករុណា ត្រូវ​វិនាស​ដូច​យុវជន​នោះ​ចុះ!»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក្ដុក‌ក្ដួល​ក្នុង​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះ‌កន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ! គួរ​តែ​ឲ្យ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់‌សា‌ឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។