ហូសេ 3
3
លោកហូសេជានាជាមួយភរិយាវិញ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរ ក៏ដោយ»។
2ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។ 3ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។
4ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ ។ 5ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រាអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកព្រះអម្ចាស់ជាព្រះរបស់ពួកគេ ព្រមទាំងព្រះបាទដាវីឌជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកព្រះអម្ចាស់ទាំងញាប់ញ័រ ហើយស្វែងរកព្រះពរពីព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: