យ៉ូប 11
11
ប្រសាសន៍របស់លោកសូផារ: សូមវិលមករកព្រះជាម្ចាស់វិញ!
1លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖
2«តើយើងគួរនៅស្ងៀម
មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ?
សម្ដីរបស់អ្នកពូកែវោហារ
មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។
3ពាក្យព្រោកប្រាជ្ញរបស់លោក
មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។
បើលោកមើលងាយគេ
គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
4លោកមានប្រសាសន៍ថា:
“អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ
ទូលបង្គំជាមនុស្សបរិសុទ្ធ
ដូចព្រះអង្គជ្រាបស្រាប់ហើយ”។
5ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូល
គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ផ្ទាល់តែម្ដង។
6សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង
នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស
ពេលនោះ លោកនឹងដឹងថា
ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក
របស់លោក។
7តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ
របស់ព្រះជាម្ចាស់
ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ
នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
8លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ
ខ្ពស់លើសផ្ទៃមេឃ
ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត
ដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។
9លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដី
ហើយទូលាយជាងសមុទ្រទៅទៀត។
10បើព្រះអង្គយាងមកចាប់អ្នកមានទោស
នាំទៅតុលាការ
តើនរណាអាចជំទាស់នឹងព្រះអង្គបាន?
11ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់
ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេ
ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
12មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញា
លុះត្រាណាតែសេះដុះស្នែង ។
13ចំណែកឯលោកវិញ
ប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់
ហើយលើកដៃអង្វរករព្រះអង្គ
14ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់
ដែលលោកប្រព្រឹត្ត
ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
15នោះលោកនឹងអាចងើបមុខឡើងវិញបាន
ព្រោះលោកគ្មានកំហុសទៀតទេ
លោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។
16លោកនឹងភ្លេចអស់នូវទុក្ខកង្វល់
ដូចទឹកដែលហូរបាត់ទៅ
គឺលោកនឹងមិននឹកចាំទៀតទេ។
17ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យ
នៅពេលថ្ងៃត្រង់ទៅទៀត
ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។
18លោកនឹងមិនបារម្ភអ្វីសោះឡើយ
ព្រោះលោកមានសង្ឃឹម។
លោកលែងអាម៉ាស់
ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
19ពេលលោកសម្រាក
គ្មាននរណាមករំខានលោកឡើយ។
មនុស្សជាច្រើននឹងកោតសរសើរលោក។
20ចំណែកឯមនុស្សអាក្រក់វិញ
ភ្នែករបស់ពួកគេនឹងងងឹតទៅៗ
ពួកគេរកទីពឹងពុំបានឡើយ
ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 11: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 11
11
ប្រសាសន៍របស់លោកសូផារ: សូមវិលមករកព្រះជាម្ចាស់វិញ!
1លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖
2«តើយើងគួរនៅស្ងៀម
មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ?
សម្ដីរបស់អ្នកពូកែវោហារ
មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។
3ពាក្យព្រោកប្រាជ្ញរបស់លោក
មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។
បើលោកមើលងាយគេ
គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
4លោកមានប្រសាសន៍ថា:
“អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ
ទូលបង្គំជាមនុស្សបរិសុទ្ធ
ដូចព្រះអង្គជ្រាបស្រាប់ហើយ”។
5ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូល
គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ផ្ទាល់តែម្ដង។
6សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង
នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស
ពេលនោះ លោកនឹងដឹងថា
ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក
របស់លោក។
7តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ
របស់ព្រះជាម្ចាស់
ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ
នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
8លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ
ខ្ពស់លើសផ្ទៃមេឃ
ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត
ដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។
9លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដី
ហើយទូលាយជាងសមុទ្រទៅទៀត។
10បើព្រះអង្គយាងមកចាប់អ្នកមានទោស
នាំទៅតុលាការ
តើនរណាអាចជំទាស់នឹងព្រះអង្គបាន?
11ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់
ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេ
ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
12មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញា
លុះត្រាណាតែសេះដុះស្នែង ។
13ចំណែកឯលោកវិញ
ប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់
ហើយលើកដៃអង្វរករព្រះអង្គ
14ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់
ដែលលោកប្រព្រឹត្ត
ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
15នោះលោកនឹងអាចងើបមុខឡើងវិញបាន
ព្រោះលោកគ្មានកំហុសទៀតទេ
លោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។
16លោកនឹងភ្លេចអស់នូវទុក្ខកង្វល់
ដូចទឹកដែលហូរបាត់ទៅ
គឺលោកនឹងមិននឹកចាំទៀតទេ។
17ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យ
នៅពេលថ្ងៃត្រង់ទៅទៀត
ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។
18លោកនឹងមិនបារម្ភអ្វីសោះឡើយ
ព្រោះលោកមានសង្ឃឹម។
លោកលែងអាម៉ាស់
ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
19ពេលលោកសម្រាក
គ្មាននរណាមករំខានលោកឡើយ។
មនុស្សជាច្រើននឹងកោតសរសើរលោក។
20ចំណែកឯមនុស្សអាក្រក់វិញ
ភ្នែករបស់ពួកគេនឹងងងឹតទៅៗ
ពួកគេរកទីពឹងពុំបានឡើយ
ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.